ព័ត៌មាន

ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​ជួប​ប្រតិភូ​សាកល​វិទ្យាល័យ​យោធា នៃ​សហព័ន្ធ​រុស្សី​
នាយកដ្ឋានព័ត៌មាន(៣)
172
1364 ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​ជួប​ប្រតិភូ​សាកល​វិទ្យាល័យ​យោធា នៃ​សហព័ន្ធ​រុស្សី

     ក្នុងឱកាសបំពេញទស្សនៈកិច្ចនៅកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ នៅបញ្ជាការដ្ឋាន កង​ទ័ព​ជើង​គោ​ក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខ.ភ.ម និង​ជាមេបញ្ជាការកង​ទ័ព​ជើង​គោក​ បានអនុញ្ញាតអោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ីហ្គរ័វិកតូវីក មីស៊ូគិន ( Igor Viktorovich MISHU TKIN) ប្រធាន សាកលវិទ្យាល័យយោធា នៃសហព័ន្ធរុស្សី ចូលជួបសំដែងការគួសម និងពិភាក្សា​ការ​ងារ​ ។

     នៅក្នុងជំនួបនោះ ឯកឧត្តម ហ៊ុនម៉ាណែត បានសម្ដែងការស្វាគមន៍ និង​បានសំដែងការអបអរសាទរចំពោះការចាប់ផ្ដើមទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យយោធា ដោយសហព័ន្ធរុស្ស៊ីជា​មួយ​និង​​សាកលវិទ្យាល័យការពារជាតិកម្ពុជា​ ក្រសួងការពារជាតិកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា៖ ទំនាក់ទំនងរវាងកម្ពុជា និង​សហព័ន្ធរុស្ស៊ី គឺមានតាំងពីយូរណាស់មកហើយ ក្នុងនោះនៅក្នុងទសវត្សរ៍ទី៨០ អតីត​សហភាពសូវៀត​បានជួយទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរ​បប​ប្រល័យពូជសាសន៍ និង​បានជួយកសាងប្រទេសកម្ពុជាឡើងវិញ ក្នុងនោះកងទ័ពកម្ពុជាភាគច្រើន​ ជាពិសេសទ័ពជំនាញ បានបណ្ដុះបណ្ដាលជំនាញ នៅអតីតសហ​ភាព​សូវៀត ហើយបច្ចុប្បន្ន នាយទាហនបានក្លាយជាថ្នាក់ដឹកនាំ និង​មេបញ្ជាការកងទ័ពជំនាញថែមទៀត។ ឯកឧត្តម ហ៊ុនម៉ាណែត បានបញ្ជាក់ទៀតថា៖ អតីតសហភាពសូវៀតបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងជួរកងទ័ពកម្ពុជាប្រកបដោយ​សមត្ថភាព និង​កំរិតខ្ពស់។ ក្នុងនាមកងទ័ពជើងគោក ឯកឧត្តម ហ៊ុនម៉ាណែត បានសន្យាខិតខំពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា និង សហព័ន្ធរុស្សី​ អោយបានកាន់តែប្រសើឡើងថែមទៀត។

    ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ីហ្គរ័វិកតូវីក មីស៊ូគិន (Igor Viktorovich MISHU TKIN) ប្រធាន សាកលវិទ្យាល័យយោធា​ នៃសហព័ន្ធរុស្សី បានជំរាបជូន ឯ.ឧ ហ៊ុន ម៉ាណែត អំពីលទ្ធផល នៃតំណើរទស្សនកិច្ច របស់សាកល​វិទ្យាល័យយោធា នៃសហព័ន្ធរុស្សី​នៅកម្ពុជា​។ ​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ីហ្គរ័វិកតូវីក មីស៊ូគិន បានបញ្ចាក់ថា៖​ ប្រតិភូបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខ.ភ.ម អំពីការបណ្ដុះបណ្ដាលការ បង្ហាត់បង្រៀនដល់យោធិន​ នៃកងយោធពលខេមរភូមិននៅសហព័ន្ធរុស្ស៊ី។ លើសពីនោះទៅទៀត ក៏បាន​លើកឡើងពី​អំពី​ទស្សនវិស័យ​ នៃកិច្ចសហប្រតិបត្តិការ ព្រឹត្តិការនៅពេលខាងមុខ រវាង ខ.ភ.ម និងកងទ័ពសហព័ន្ធរុស្ស៊ីផងដែល។ ឯ.ឧ​បន្ត​ថា៖​ ថ្នាក់ដឹកនាំខ.ភ.ម បានគាំទ្រនូវគំនិតរបស់​ឯកឧត្តម ក្នុងការបណ្ដុះបណ្ដាលជំនាញឯកទេសថ្មីៗថែមទៀត ដល់យោធិន នៃកងយោធពលខេមរភូមិន្ទ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ