ព័ត៌មាន

គណៈ​ប្រតិភូ​យោធា​អគ្គ​សេនា​ធិការ​ចម្រុះ​ នៃ​កង​ទ័ព​បារាំង​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ​ ឯកឧត្តម​ ជា ​សា​រ៉ន​
នាយកដ្ឋានព័ត៌មាន(៣)
86
1361 គណៈ​ប្រតិភូ​យោធា​អគ្គ​សេនា​ធិការ​ចម្រុះ​ នៃ​កង​ទ័ព​បារាំង​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ​ ឯកឧត្តម​ ជា ​សា​រ៉ន​

     នៅ​ព្រឹក​ថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៏ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនា​ធិការ​កង​ទ័ព​ជើង​គោក ​បាន​អនុញ្ញាត្តិឲ្យគណៈប្រតិភូយោធា​អគ្គសេនាធិការ​ចម្រុះ​កង​ទ័ព​បារាំង ​ដឹក​នាំ​​ដោយ​ឯកឧត្តម ​ឧត្តម​សេនីយ៏​ទោ ​Colcombet Ergis នាយក​ នាយកដ្ឋាន ​សហប្រតិបត្តិការ​​ទ្វេរ​ភាគី​ ប្រចាំ​ប៉ូល​ខាង​ត្បូង ​នៃ​អគ្គនាយកដ្ឋាន​ទាក់​ទង​អន្តរជាតិ​យោធា​ នៃអគ្គសេនាធិការចម្រុះ កងទ័ពបារាំង អមដំណើរដោយអនុព័ន្ធយោធាបារាំង​ មាននិវេសនដ្ឋានប្រចាំ​ទីក្រុងហា​ណូយ ​និង​ប្រតិភូ ​បាន​​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគារទីបញ្ជាការកងទ័ពជើងគោក។

ឯកឧត្តម ឧត្តមសេនីយ៏ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនា​ធិការ​កង​ទ័ព​ជើង​គោក និងឯកឧត្តម ​ឧត្តម​សេនីយ៏​ទោ ​Colcombet Ergis នាយក​ នាយកដ្ឋាន ​សហប្រតិបត្តិការ​​ទ្វេរ​ភាគី​ ប្រចាំ​ប៉ូល​ខាង​ត្បូង ​នៃ​អគ្គនាយកដ្ឋាន​ទាក់​ទង​អន្តរជាតិ​យោធា​ នៃអគ្គសេនាធិការចម្រុះ កងទ័ពបារាំង


     នៅក្នុងជំនួបសន្ទនា នាឪកាសនោះ ​ ក្នុងនាមឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ជា សារ៉ន បានសម្តែងការស្វារគមន៏យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម C0lcombet Ergis និងគណៈ​ប្រតិភូនាពេលនេះ។ ឯកឧត្តម ជា សារ៉ន បានចាត់ទុកថា៖ តាមរយៈដំណើរទស្សនកិច្ជរបស់គណៈ​ប្រតិភូ​កង​ទ័ព​បារាំង​នា​ពេល​នេះ​ ថាពិតជាបាននាំមកនូវការបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិបន្ថែមទៀត រវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-បារាំង។ ឯកឧត្តម ជា សារ៉ន ក៏បានជម្រាបជូនភ្ញៀវផង​ដែរ​ ពី​សភាព​ការណ៏​ទូទៅ​ក្នុង​ជួរកងទ័ពជើងគោក ការធ្វើកំណែរទម្រង់ជាបន្តបន្ទាប់របស់កងទ័ពជើងគោក និង​ភាពជោគជ័យកន្លងមក ដែលកងទ័ពជើងគោកបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៏ប្រទេស។ ទាំងនេះបានមកពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់ភាគីបារាំង ដែលបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឃន៏ប្រទេសកម្ពុជា និងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យការពារជាតិ ក្នុងនោះរួមទាំងជំនាញកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពថែមទៀត។ ឯកឧត្តម ជា សារ៉ន ក៏បានស្នើរសុំភាគីបារាំងបន្ត​ជួយ​គាំទ្រ និងជួយបណ្តុះបណ្តាលដល់ខ.ភ.ម កម្ពុជាបន្តទៀត និងបានជូនពរដល់គណៈប្រតិភូបានទទួលជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនេះ​។

     អញ្ជើញមានប្រសាសន៏តបវិញ ឯកឧត្តម C0lcombet Ergis បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ជា សារ៉ន និងនាយទាហាន់ជាន់ខ្ពស់​ បញ្ជាការដ្ឋានកងទ័ពជើងគោក​ទាំងអស់ ដែលបានទទួលស្វាគមន៏គណៈ​ប្រតិភូ​លោក​ ដោយក្តីរាក់ទាក់នាឪកាសនេះ។ ឯកឧត្តម C0lcombet Ergis ក៏បានមានប្រសាសន៏បន្ថែមថា៖  កម្ពុជា និងបារាំងមានទំនាក់នងកិច្ចសហប្រតិការជាមួយគ្នាតាំងពីយូរយា និងរហូតដល់បច្ចុប្បន្ន។ ឯកឧត្តម C0lcombet Ergis ក៏បានគូសបញ្ជាក់ពីគោលបំណង ជុំវិញដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអគ្គសេនាធិការចម្រុះកងទ័ពបារាំង​មកកម្ពុជាលើកនេះ ដើម្បីបន្ត និងបង្កើនទំនាក់ទំនង កិច្ចសហប្រតិការ រវាងកងទ័ពប្រទេស​ទាំង​ពីរ​ឲ្យកាន់តែរឹងមាំទ្វេរឡើងថែមទៀត។ ឯកឧត្តម C0lcombet Ergis ក៏បានកត់សម្គាល់ផងដែរពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ទាំងសេដ្ឋកិច្ច​ និង​សន្តិសុខជាតិ ហើយភាគីបារាំងបន្តគាំទ្រដល់ការអភិវឌ្ឃន៏​ប្រទេសរបស់កម្ពុជា និងពាំនាំរាល់សំណើរភាគីកម្ពុជា ដាក់ជូនថ្នាក់លើក្នុងការផ្តល់លទ្ធភាពដល់ការបណ្តុះ​បណ្តល​កងទ័ពកម្ពុជា និងបន្តជួយបណ្តុះបណ្តាលផ្នែកភាសាបារាំងដល់កងទ័ពកម្ពុជា ដើម្បីងាយស្រួលក្នុ្ងង​ការបំពេញភារកិច្ចអន្តរជាតិ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ