ព័ត៌មាន

ឯកឧត្តម គ្រីស​ស្ទីន​ ប៊រ័​ហ្គ៊រ័​ (Christin Berger) ឯក​អគ្គ​រដ្ឋ​ទូត​សាធារណ​រដ្ឋ​សហព័ន្ធ​អាល្លឺ​ម៉ង់​ថ្មី ​ ចូល​ជួប​សំ​ដែង​ការ​គួ​សម​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់​
នាយកដ្ឋានព័ត៌មាន(៣)
162
1347 ឯកឧត្តម គ្រីស​ស្ទីន​ ប៊រ័​ហ្គ៊រ័​ (Christin Berger) ឯក​អគ្គ​រដ្ឋ​ទូត​សាធារណ​រដ្ឋ​សហព័ន្ធ​អាល្លឺ​ម៉ង់​ថ្មី ​ ចូល​ជួប​សំ​ដែង​ការ​គួ​សម​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់​

     សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាត​ឲ្យ ​ឯកឧត្តម គ្រីសស្ទីន ប៊រ័ហ្គ៊រ័ (Christin Berger) ឯកអគ្គរដ្ឋ​ទូតសាធារណរដ្ឋសហព័ន្ធ​អាល្លឺម៉ង់​ថ្មី ​ប្រចាំ​ព្រះរាជាណចក្រ​កម្ពុជា ​ចូលជួបសម្តែងការគួសម នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩​ នៅ​អគារ​​មិត្ត​ភាព ​ទី​ស្តីការ​​គណៈ​រដ្ឋ​មន្ត្រី​។

     សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងការកោតសរសើរចំពោះការវិវត្តន៍រីកចម្រើន ​របស់​​សហភាព​អឺរ៉ុប ពិសេស​សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលមានការវិវត្តន៍​យ៉ាងខ្លាំងលើរបបលទ្ធិប្រជាធិបតេយ្យ។ សម្តេច​បាន​បន្ត​ថា​៖ កន្លង​មក​កម្ពុជា​បានទទួល​ការសិក្សារៀនសូត្រយ៉ាងច្រើនផងដែរ ពីសាធារណរដ្ឋសហព័ន្ធ​អាល្លឺម៉ង់ នៅ​លើការ​គ្រប់គ្រង​សហវិមជ្ឈការ និងវិមជ្ឈការ តាមបែបរបបប្រជាធិបតេយ្យ​នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បី​ធ្វើការអភិវឌ្ឍប្រទេស​ជាតិ ឈានឆ្ពោះទៅស្របតាម​របបប្រជាធិបតេយ្យពេញលេញ។ តែទោះបីមានការ​​ខិត​ខំ​យ៉ាង​ណា​ក្តី​ នៅ​តែ​ទទួល​បាន​ការរិះគន់​​ម​កវិញជាបន្តបន្ទាប់ ​លើការ​បំពេញ​មិនទាន់បានពេញលេញ។ ដោយ​ឡែក​ខាង​ខ.ភ.ម តែងតែបានអនុវត្តយ៉ាងខ្ចាប់​ខ្ចួន​តាមសភាពជាក់ស្តែងរបស់ខ្លួន ​និងប្រឹងប្រែង​ណាស់​តាម​រយៈ​​ការ​ឲ្យ​តម្លៃ​លើ​សុខ​សន្តិភាព​​នាពេលបច្ចុប្បន្ននេះ ដោយបានខិតខំចេញ​ទៅចូលរួម​ក្នុងកិច្ចប្រតិបត្តិការ​​រក្សាសន្តិភាព​​ របស់អង្គការ​សហប្រជាជាតិ ដើម្បីចូលរួមចំ​ណែក​រក្សា​សុខ​សន្តិភាព​ក្នុងតំបន់ និងពិភព​លោក​ ដោយ​យក​អស់​នូវ​ស្មារតី​ និង​ទឹក​ចិត្ត​ដែលខ្លួនមាន​។ សម្តេចពិជ័យសេនា ទៀ បាញ់ បាន​ស្វាគមន៍​ចំពោះ​វត្តមាន​​ឯកអគ្គរដ្ឋ​ទូត​​សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថ្មី ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជា ហើយសុំឲ្យ​ឯកអគ្គរដ្ឋទូត​​មើលឃើញការពិតជាក់ស្តែង ​របស់កម្ពុជា​សព្វថ្ងៃនេះ។ សម្តេច បញ្ជាក់ថា៖ កម្ពុជា​ជា​ប្រទេស​មួយដែលទទួលរង​ការបំផ្លិចបំផ្លាញខ្ទេចខ្ទាំ​ដោយសង្គ្រាម រហូតដល់បានរំដោះ​​ចេញរបប​ប្រល័យ​ពូជ​សាសន៍ ប៉ុលពត និងទទួល​​សុខ​សន្តិភាពពេញ​លេញ តាម​រយៈនយោបាយ​ឈ្នះៗ ជិត២០ឆ្នាំ​មកនេះ ហើយបាន​ស្មើ​មុខស្មើរ​មាត់ និងកសាង​​ប្រទេស​​ងើប​ឡើង​​បាន​ប៉ុន​នេះ​។​​​ សម្តេច​ពិជ័យសេនា មានជំនឿថា៖ តាមរយៈ​នេះ​ប្រទេស​យើងទាំងពីរ​កម្ពុជា​ និង​សហព័ន្ធអាល្លឺម៉ង់ នឹងបន្តកិច្ច​សហប្រតិបត្តិការ​​ដ៏ល្អជា​មួយ​គ្នា ពិសេសនៅ​លើ​វិស័យយោធា។

     ឯកឧត្តម ​គ្រីស​ស្ទីន​ ប៊រ័​ហ្គ៊រ័​(Christin Berger) ឯកអគ្គ​រដ្ឋ​ទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ បាន​​មាន​​ប្រសាសន៍​ថា​៖ ឯកឧត្តម​ធ្លាប់​មក​កម្ពុជា ​នៅក្នុងឆ្នាំ១៩៩១ ​ហើយ​ដែល​កាល​នោះ​កម្ពុជា​​ពិ​តជា​​លំបាក​មែន​ទែន​។​ ហើយ​បានបញ្ជាក់ថា៖ ជំហ៊ានទាំងឡាយដែលកម្ពុជាចាប់យកនេះ គឺជា​ជំហ៊ាន​ដ៏លំបាកបំផុត ដែលមកដល់ថ្ងៃនេះ​អាចនិយាយបានថា គឺជាជំហ៊ានមរតកដ៏សំខាន់ នៃការអភិវឌ្ឍរបស់ប្រទេស។ ស្ថានភាពកម្ពុជាមុននោះ​ គឺ​ពិ​​តជាលំបាក់ខ្លាំង​​ជា​ងប្រទេស​អាល្លឺម៉ង់​​នៅ​ក្រោយ​សង្រ្គាមលោកលើកទី២ទៅទៀត។ ដែលវាបានបំផ្លាញមិន​ត្រឹម​តែ​ទាំង​​សរីរាង្គកាយនោះទេ ថែមទឹកចិត្ត និងអារម្មណ៍ផងដែរ ទាំងនេះហើយធ្វើឲ្យ​ប្រជាជនកម្ពុជា​​មានការ​លំបាក​វេទនា អាចឈានដល់ការបាក់ស្បាត, រឿងនេះលោកដឹងច្បាស់ណាស់។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបញ្ជាក់ថា៖ លោកនឹងខិតខំចំណាយពេលវេលា ដើម្បីជួយ​ដល់​កម្ពុជា និងសហគមន៍អឺរ៉ុប ដើម្បីបញ្ជៀស​ និង​ដោះ​ចេញ​នូវ​អ្វី​ដែល​ជា​ការ​រឹត​ត្បិត​ និ​ងអ្វី​ដែល​ជា​ការ​​ហាមប្រាមរបស់សហគមន៍​អឺរ៉ុបមកលើកម្ពុជា។ ឯកឧត្តម បាន​ជំរុញ​ដល់​កម្ពុជា​ត្រូវ​ជជែក​ពន្យល់ដល់គណៈកម្មាការសហគមន៍អឺរ៉ុប ឲ្យបានច្បាស់លាស់ នូវអ្វីដែលកម្ពុជាអាចធ្វើបាន និង​អ្វី​ដែល​កម្ពុជា​មិនអាចធ្វើបាន។ ទាក់ទងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ឯកឧត្តម ឯកអគ្គរដ្ឋទូតបញ្ជាក់ថា៖ នឹងពិនិត្យមើលកិច្ចសហប្រតិបត្តិការលើភាពទូទៅជាមុនសិន ហើយបានសុំឲ្យ​ភាគីកម្ពុជាលើក​ជាសំណើរមក លោកនឹងខិតខំពាំនាំទៅរដ្ឋាភិបាលអាល្លឺម៉ង់។

    ពាក់​ព័ន្ធបញ្ហានេះ ​សម្តេចពិជ័យសេនា បានលើកឡើងថា៖ ចង់ឲ្យអាល្លឺម៉ង់ពិនិត្យ ​និង​ជួយ​សម្ភារៈ​ដល់​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ដោះ​មីន​កង​រក្សា​សន្តិភាព​ ខ.ភ.ម​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ