ព័ត៌មាន

ឯកឧត្តម​ មាស​ សា​វ៉ន​ ប្រារព្ធ​ទិវា​ ២​ ធ្នូ ​នៅ​ស្រុក​វ៉ារិន​
នាយកដ្ឋានព័ត៌មាន(៣)
78
1345 ឯកឧត្តម​ មាស​ សា​វ៉ន​ ប្រារព្ធ​ទិវា​ ២​ ធ្នូ ​នៅ​ស្រុក​វ៉ារិន​

     ថ្លែង​ក្នុងពិធីអបអរសាទរខួប៤១ឆ្នាំថ្ងៃកំណើត «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» នាព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៩ ក្នងសុន្ទរកថា សម្តេចពញាចក្រី ហេង សំរិន ដែលអានដោយ ឯកឧត្តម មាស សាវ៉ន ប្រធានក្រុមការ​ងារ​ថា្នក់​កណ្តាល​ជួយ​ស្រុក​វ៉ារិន​ ខេត្តសៀមរាប បាន​​គូសបញ្ជាក់ថា៖ ក្នុងរយៈពេល ៤១ឆ្នាំកន្លងមកនេះ គណបក្ស​ប្រជាជនកម្ពុជា និងប្រជាជន​គ្រប់​រូប ​បានរួមរស់ជាមួយគ្នា​ក្នុងជួររណសិរ្ស ​ពុះពារ​ឆ្លងកាត់​ឧបសគ្គតូច​ធំទាំង​ឡាយ​យ៉ាង​​អង់​អាច​ក្លាហាន​បំផុត។ ក្នុងសុន្ទរកថាបាន​បន្ថែមថា៖ ស្មារតី ២ ធ្នូ ស្មារតី ៧ មករា បានចារិក​ជាប់​ក្នុង​​មនសិការ​របស់ប្រជាពលរដ្ឋគ្រប់រូប និងបានប្រែក្លាយទៅ​ជាកម្លាំងយ៉ាងធំធេង​ ក្នុង​ការបង្កើតឡើង​​នូវ​សមិទ្ធផល​ធំៗ​របស់សង្គមជាតិ។ 

ឯកឧត្តម មាស សាវ៉ន ប្រធានក្រុមការ​ងារ​ថា្នក់​កណ្តាល​ជួយ​ស្រុក​វ៉ារិន​ ខេត្តសៀមរាប


     សម្តេចហេង សំរិន ប្រធានចលនា «រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា​» ​បាន​បង្ហាញ​ជំនឿចិត្តថា​៖ ក្រោមពន្លឺ នៃសន្ដិភាព និងសេរីភាព និងក្នុងជំហរ​ក្ដាប់នូវ​ជោគវាសនា​របស់ប្រជាជន​កម្ពុជា​ នឹងគ្មានការកើតឡើងជាថ្មីទៀត នូវសោកនាដកម្ម ដូចក្នុង​អតីតកាលឡើយ។ ថ្ងៃ ​២​ ធ្នូ ​ឆ្នាំ​១៩៧៨​ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ​បច្ចុប្បន្នត្រូវ​បាន​ដូរឈ្មោះជា «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ជាអង្គការចាត់តាំងមហាជន មួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជា​ជន​​គ្រប់​ទិសទី បាន​ក្រោកឈររួបរួមគ្នា​ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួល​ការជួយ​ឧបត្ថម្ភយ៉ាងធំ​ធេង​ ពី​កង​ទ័ព​ស្ម័គ្រ​ចិត្ដ​វៀត​ណាម​ និង​ការ​គាំទ្រ​ពី​មិត្ដ​ភក្ដិ​ជិត​ឆ្ងាយ​លើ​សកល​លោក ​ដើម្បីផ្ដួលរំលំរបបកម្ពុជា ប្រជា​ធិបតេយ្យ រហូតដល់ទទួលបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។

     មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែល​ពុំធ្លាប់មាននៅក្នុងប្រវត្ដិ​សាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជា​យើងក៏​បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាស​ ដើម្បី​ស្ដារ​កសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនយើងគ្រប់រូប សុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃ កំណើត​រណសិរ្ស​ ២ ធ្នូ និង​ជ័យ​ជំនះ​ ៧​ មករា​ ទេ​នោះ ​យើង​ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ​ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។ ​បច្ចុប្បន្ន​ប្រជាជន​កម្ពុជាបានរស់នៅយ៉ាងសុខដុមរមនា ក្នុងសន្ដិភាព សេរីភាព និង សន្ដិសុខ ដ៏ប្រសើរ ហើយ​កំពុងតែរួមសាមគ្គីគ្នាឈានទៅមុខ លើមាគ៌ា នៃការអភិវឌ្ឍ ដោយផ្អែកលើ មូលដ្ឋាន​នៃ​សមិទ្ធ​ផល​ទាំង​ឡាយ​ ដែលសមេ្រចបានកន្លងមក។ ជាពិសេសជោគជ័យលើគ្រប់វិស័យ ក្នុង​ឆ្នាំ២០១៩​នេះ ​បានពង្រឹង​ថែម​ទៀតនូវ​មូលដ្ឋានគ្រឹះ សម្រាប់បន្ដការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់​បន្ថយភាពក្រីក្ររបស់ប្រជាជន ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ