ព័ត៌មាន

ថវិកា​មិត្ត​រួម​អាវុធ​យោធភូមិ​ភាគ​ទី៥​ ចំនួន​១០​លាន​១​សែន ​ត្រូវ​បាន​យក​មក​ប្រគល់​ជូន​នាយ​ទាហាន​ ដែល​សម្រា​ក​ព្យា​បាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​
នាយកដ្ឋានព័ត៌មាន(៣)
79
1344 ថវិកា​មិត្ត​រួម​អាវុធ​យោធភូមិ​ភាគ​ទី៥​ ចំនួន​១០​លាន​១​សែន ​ត្រូវ​បាន​យក​មក​ប្រគល់​ជូន​នាយ​ទាហាន​ ដែល​សម្រា​ក​ព្យា​បាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​

     ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្ដីទីយោធភូមិភាគទី៥ ​កាល​ពី​ថ្ងៃ​ទី​០២​ ខែ​ធ្នូ ​ ឆ្នាំ​២០១៩ ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ ​(​មិត្ត​រួម​អាវុធ​យោធ​ភូមិ​ភាគ​ទី​៥​)​​ចុះ​សួរ​សុខ​ទុក ​នាយ​ទាហាន​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​យោធ​ភូមិ​ភាគ​ទី៥​ (ពេទ្យពរ ២) ចំនួន​៥​នាក់​។​

     នៅ​ក្នុង​ឱកាស​ដែល​អញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ចំពោះ នាយទាហាន នាយទាហានរង ដែលកំពុងសម្រាក​ព្យាបាល​ជំងឺ​នៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៥ នាពេលនេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុក​ដាក់​ រវាងថ្នាក់លើ និងថ្នាក់ក្រោម ក៏ដូចជាបង្ហាញឲ្យឃើញនូវការសាមគ្គីភាព​ រវាងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដល់​នាយ​ និង​ពលទាហាន​ ដែលមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្របទៅតាមគោលនយោបាយរបស់រាជ​រដ្ឋាភិបាល​ ដែលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើជីវភាព សុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់​ប្រភេទ​ដោយមិន​ទុកឱ្យកងកម្លាំងប្រដាប់អាវុធមួយណាឈឺស្លាប់​ ដោយគ្មានអ្នកមើលថែនោះទេ។

    ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា៖ ថវិកាចំនួន១០លាន១សែន ដែលប្រមូលបាននាពេល​នេះ ​គឺ​បាន​មក​ពី​ការ​ចូល​រួម​ចំ​ណែក​អំពី​សំណាក់​ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុង​យោធ​ភូមិ​ភាគ​ទី៥ ​ដែល​មាន​ក្នុង​គ្រុប​តេ​ឡេ​ក្រាម​ ដែលដាក់ឈ្មោះថា(មិត្តរួមអាវុធយោធភូមិភាគទី៥) គ្រុបមិត្តរួមអាវុធយោធភូមិភាគទី៥ បង្កើតឡើងដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន នា​ពេល​នេះ​គឺសំដៅ​ឲ្យ​មាន​ការ​ចែក​រំលែក​នូវ​ថវិកា​ផ្ទាល់​ខ្លួន​តាម​សទ្ធាជ្រះថ្លា សម្រាប់ជួយសម្រាលបន្ទុកដល់មិត្តរួមអាវុធក្នុង​យោធ​ភូមិ​ភាគ​ទី៥ ​ណា​មួយ​ដែល​មាន​ជំងឺ​ឈឺ​ស្កាត់​ហើយ​នាំ​យក​ថវិកា​​ ដែល​បានចូលរួមទាំងអស់គ្នាយកទៅជួយឧបត្ថម្ភ​ផ្ទាល់​តែ​ម្ដង​​។ ​ឯកឧត្តម ឧត្តម​សេនីយ៍ទោ ​សេង ធារិន ជំនួស​អោយ ឯ​កឧត្តម មេបញ្ជាការ​ យោធភូមិ​ភាគ​ទី៥​ ក៏​ដូច​ជា​ក្រុម​គ្រួសារ ​នាយ​ទាហាន ​ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ភូមិ​ភាគ​ទី៥ ​បានថ្លែងអំណរគុណ ដល់បងប្អូនសប្បុរសជនមិត្តរួមអាវុធ នៅក្នុងគ្រុបទាំងអស់ ដែលបានចូលរួមនូវថវិកាផ្ទាល់ខ្លួនក្នុងការ​ជួយ​ជ្រោម​ជ្រែងជួយដល់នាយទាហាន​ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយឯកឧត្តមបាន​សំ​ដែង​ក្តី​​សង្ឃឹម​ជឿជាក់​លើ​ស្មារតី​សាមគ្គី​ឯកភាព​ របស់បងប្អូនក្នុងក្រុម​ ដើម្បីបន្តនិរន្តរភាពសម្រាប់ជួយដល់នាយ​ទាហាន​ នាយទាហានរង ដែល​មាន​ជំងឺ​សម្រាក​ព្យាបាល​នៅថ្ងៃ​ក្រោយ​ទៀត​។ ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន ក៍​បាន​ជូន​ពរ​អស់​លោក ​លោក​ស្រី ​ឲ្យ​ជួប​ប្រទះ​តែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ