ព័ត៌មាន

ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ការ​ពារ​អាកាស ​និង​ជំនាញ​វិស្វកម្ម​ ឆ្នាំ​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
158
1340 ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ការ​ពារ​អាកាស ​និង​ជំនាញ​វិស្វកម្ម​ ឆ្នាំ​២០១៩​

     ដើម្បី​ពង្រឹងបាននូវប្រៀបការពារជាតិ ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារបាននូវសុខសន្កិភាពជូនជាតិ​មាតុភូមិ និងដើម្បីបង្កើនសមត្ថភាពយល់ដឹងឲ្យបានកាន់តែល្អប្រសើរផ្នែកជំនាញ ដោយបានការយកចិត្ត​ទុកដា​ក់​ដ៏​ខ្ពង់ខ្ពស់ពីសំណាក់​ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ ពិសេសក្រោមការដឹកនាំផ្ទាល់របស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ របស់យោធភូមិភាគទី​៤ ​កាល​ពីព្រឹកថ្ងៃទី៣០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ កន្លងទៅនេះ នៅទីបញ្ជាការ អូរកូនតឹង ស្ថិតក្នុងភូមិ​សាស្ត្រ​ ស្រុក​វ៉ារិន​ ខេត្តសៀមរាប បានចាត់តាំងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាស និងជំនាញវិស្វកម្ម​រយៈពេលខ្លីសម្រាប់ឆ្នាំ២០១៩ ក្រោមអធិបតី ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ មេ​បញ្ជាការ​យោធ​ភូមិភាគ​ទី៤។

     វគ្គ​ហ្វឹកហ្វឺ​ន​ដែលប្រារព្វធ្វើឡើងក្នុងថ្ងៃនេះ​ អាចដំណើការទៅបានក៏អាស្រ័យដោយបានការយកចិត្តទុក​ដាក់​ដ៏​ខ្ពង់ខ្ពស់​ និងជួយឧបត្ថម្ភពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិ​ត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន​ រានី ហ៊ុន​សែន ​ដែល​លោក​ទាំង​ពី​រតែងតែយកចិត្តទុកដាក់ខ្ពស់​បំផុត​ ចំពោះវិស័យការ​ពារ​ជាតិ​។ ជាការឆ្លើតបទៅនឹងគុណបំណច់ដ៏ធំធេងខាងលើ យោធភូមិភាគទី៤ បានខិតខំយកអស់កម្លាំង​កាយចិត្ត​ឈរលើស្មារតីទទួលខុសត្រូវខ្ពស់​ ក្នុងការកសាងកម្លាំងរឹងមាំដោយផ្អែកលើមូលដ្ឋានសំខាន់គឺការ​ងារ​ហ្វឹក​ហ្វឺន​ជា​គោល​ដៅចំ​បង​សម្រាប់​កង​ទ័​ព។ វគ្គហ្វឹកហ្វឺន​ដែលប្រារព្វបើកឡើងនាថ្ងៃនេះ​ ត្រូវបានចូលរួមពីបណ្ដាកងឯកភាព​ចំណុះយោធភូមិភាគ​ មាន​ចំនួន​១៥០នាក់ ​ក្នុងនោះ​បំប៉ន​ជំនាញការពារអាកាស​ចំនួន ១០០​នាក់ ​និង​ជំនាញវិស្វកម្ម ចំនួន ៥០​នាក់​ ហ្វឹក​ហ្វឺន​រយៈ​ពេល ​៩១​ថ្ងៃ​​។

     នៅ​ក្នុង​ប្រសាសន៍​សំណេះសំណាលនាឱកាសនោះដែរ​ ឯកឧត្តម ពៅ​ ហេង មេបញ្ជាការរង​កងទ័ពជើងគោក មេ​បញ្ជាការ​យោធ​ភូមិភាគទី៤ បានធ្វើការផ្តាំផ្ញើចំពោះកម្មសិក្សាការីទាំងពីរ​ជំនាញ ឲ្យខិតខំយកអស់ស្មារតីក្រេប​យក​ចំណេះដឹង​ ដែលគ្រូយោធាចារ្យបានផ្តល់ សំដៅបង្កើនសមត្ថភាពក្រោយត្រឡប់ទៅបំរើការជូនអង្គភាព​ទទួល​បាន​លទ្ធផល​ល្អ​ ប្រកបដោយជោគជ័យរាល់ភារកិច្ច​ ដែលថ្នាក់លើ​ប្រគល់​ឲ្យ​។ ជាមួយនោះដែរ​ឯកឧត្តម​ក៏​បាន​បញ្ជាក់ផងដែរថា៖ ទោះបីវគ្គហ្វឹកហ្វឺន​មានរយៈ​ពេល​ខ្លីក៏ពិតមែន ប៉ុន្តែវគ្គ​បំប៉ន​នាពេលនេះសំខាន់​ណាស់សម្រាប់ជំនាញ ទាំងជំនាញការពារដែនអាកាស ក៏ដូច​ជា​​ជំនាញវិស្វកម្ម។ នៅក្នុងវគ្គត្រូវយកចិត្តទុក​ដាក់​សហការ សាមគ្គីភាពឲ្យ​បានល្អ​ រវាងគ្រូ​យោធាចារ្យ​ជា​មួយកម្មសិក្សាការី និងរវាងកម្មសិក្សាការី​ និង​កម្ម​សិក្សា​ការី​ ដើម្បីឲ្យដំណើរការហ្វឹកហ្វឺនបានរលូន។ ម្យ៉ាង​ទៀតត្រូវ​យក​ចិត្ត​គោរព​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​ ១០​ចំណុច ​១១​ចំណុច ​អភិក្រមទាំង៥ ​របស់ប្រមុខរាជរដ្ឋាភិបាល​ ពិសេស​ត្រូវ​យក​ចិត្ត​ដាក់​ជៀស​ឲ្យ​ផុត​ពី​គ្រឿង​ញៀន ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ