ព័ត៌មាន

នាយ​ទាហាន​ជាន់​ខ្ព​ស់​ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ ចំនួន​១២​រូប ​បាន​ទទួល​តែង​តាំង​មុខ​តំ​ណែង​
នាយកដ្ឋានព័ត៌មាន(៣)
49
1339 នាយ​ទាហាន​ជាន់​ខ្ព​ស់​ចំណុះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ ចំនួន​១២​រូប ​បាន​ទទួល​តែង​តាំង​មុខ​តំ​ណែង​

   នៅ​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើង​គោក​ ព្រឹក​ថ្ងៃទី០២​ ខែ​ធ្នូ ​ឆ្នាំ​២០១៩ បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខ​ងារ​ នាយទាហានជាន់ខ្ពស់ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ចំនួន១២រូប ស្ថិតក្រោមអធិបតីភាព  ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និ​ង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក។

ឧត្តមសេនីយ៏ត្រី ឈឹម លីន នាយ​ការិយា​ល័យ​ទី១​ កង​ទ័ព​ជើង​គោក


    នៅ​សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃខ.ភ.ម ស្តីពីការ​កែ​សម្រួល​តួ​នាទី​ភារកិច្ច​នាយទាហាន ក្នុងកងយោធពលខេមរភូមិន្ទ អានដោយ ឧត្តមសេនីយ៏ត្រី ឈឹម លីន នាយ​ការិយា​ល័យ​ទី១​ កង​ទ័ព​ជើង​គោក​ ដែ​ល​ក្នុងសេចក្តីប្រកាស​បានតែងតាំងប្រគល់តួនាទីថ្មី​ ជូននាយទាហានជាន់​ខ្ពស់​ចំណុះ​បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​គោក​ ចំនួន​១២​រូប ​រួម​មាន​ មុខងារ​ជា​នាយ​អធិការ​កិច្ច​ កង​ទ័ព​ជើង​​គោក​​ចំនួន​០១រូប, នាយ​មណ្ឌល​យោធ​ភូមិ​ភាគ​ទី​២ ​ការិយាល័យ​ទី២ ​កងទ័ព​ជើង​គោក​ចំនួន០១រូប, នាយ​មណ្ឌល​យោធ​ភូមិ​ភាគ​ទី៣ ​ការិយាល័យ​ទី២​ កង​ទ័ព​ជើង​គោក​ ចំនួន​០១រូប, នាយ​មណ្ឌល​យោធ​ភូមិ​ភាគ​ទី៥​ ការិយាល័​យទី​២​ កង​ទ័ព​ជើង​គោក​ ចំនួន០១រូប, នាយ​ទាហាន​ការិយាល័យ​ទី​២​ កង​ទ័ព​ជើង​គោក​ចំនួន​០១​រូប​ ,នាយ​រង​ការិយាល័យ​ទី៤​ កង​ទ័ព​ជើង​គោក​ចំនួន​០១​រូប​​។ តែង​តាំង​នាយ​ទាហាន​ចំណុះ​ការិយាល័យ​ទី​២​ កង​ទ័ព​ជើង​គោក ​មាន៖ នាយ​ផ្នែក​អប់រំ​វិន័យ​ចំនួន​០១​, នាយ​មណ្ឌល​១​ចំនួន​ ០​១​រូប​, នាយ​​ស្នាក់​ការ​ខេត្ត​រតន​គិរី​ចំនួន​​០១​រូប​, នាយ​ស្នាក់​ការ​ខេត្ត​តាកែវ​ចំនួន​០១រូប, នាយ​ស្នាក់​ការ​ខេត្ត​កែប​ចំនួន​០១រូប និង​នាយ​ផ្នែក​ផែន​ការ​ ការិយាល័យ​ទី​៤​ កង​ទ័ព​ជើង​គោក​ចំនួន០១​រូប​។ ​ឯកឧត្តម ហ៊ុន ម៉ាណែត បាន​ផ្តល់កិត្តិយស​ ឡើង​ប្រគល់​ជូន​ប្រកាស​តែង​តាំង​មុខ​តំ​ណែង​ថ្មី​ ជូន​ដល់​នាយ​ទាហាន​ទាំង​​១២​រូ​ប​ នោះ​ផង​ដែរ​​។

ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និ​ង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក


      អញ្ជើញមាន​ប្រសាសន៏នា​ឱកាស​នោះ ​ឯកឧត្តម ហ៊ុន ម៉ាណែត បានសំ​ដែងនូវ​ការ​អបអរសាទរ​ ចំពោះ ​អស់​លោក​ជា​នាយ​ទាហាន​​ទាំង​អស់​ ដែល​ត្រូវបា​ន​ព្រះ​មហាក្សត្រ ​និង​ក្រសួងការពារជាតិ បានប្រគល់មុខងារ តួនាទី​ថ្មី​ ដែល​ការប្រគល់តួនាទីនេះ សមស្របទៅនឹងភារកិច្ច ដែលត្រូវធ្វើក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។​ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ ទទឹមនឹងការខិតខំប្រឹងប្រែងបំពេញភារកិច្ចជំនាញ​ក្នុង​ពេល​កន្លង​មក​ យើង​ក៏ត្រូវមានការបំពេញបន្ថែមលើមុខជំនាញបន្តទៀតផងដែរ ក្នុងន័យនេះ ឯកឧត្តម បានសំណូមពរ​ដល់​នាយ​ទាហាន​នៅ​តាម​ទិស​និមួយៗ​ បន្ត​អនុវត្ត​ភារកិច្ច​របស់​ខ្លួន ​ដោយ​ពង្រឹ​ងលើការដឹកនាំ និង គ្រប់​គ្រង​សភាពការណ៍ ​ដើម្បីរួមចំណែកក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនជាតិ និង​ប្រជាជានអោយបានល្អប្រសើរ។ ឯកឧត្តមហ៊ុន ម៉ាណែត ក៏បានរំលឹក​ដល់​នាយ​ទាហាន​ទាំង​អស់ ​ត្រូវ​ជៀស​វៀង​​ប្រការ​អសកម្ម​ផ្សេងៗ​ ត្រូវបន្តខិតខំរួមគ្នាបំពេញភារកិច្ចបន្ថែមទៀត នូវរាល់ភារកិច្ចចំពោះមុខ ក្នុងភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ ​ឲ្យបានសាកសម នឹងការផ្តល់ទំនុកចិត្តរបស់ថ្នាក់លើ នឹង​ត្រូវ​ចូលរួមអនុវត្តន៏អោយមានប្រសិទ្ធភាព ​តាម​បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើង​គោក​ បាន​ប្រគល់​ជូន ​និង​បន្តការសាមគ្គីភាពផ្ទៃក្នុងអោយបានល្អជាប់ជានិច្ច។ ឯកឧត្តមហ៊ុន ម៉ាណែត ក៏​បាន​ផ្តាំ​ផ្ញើរ​ដល់​នាយទាហានទាំងអស់​ បន្តចូលរួមអនុវត្តន៏នយោបាយកែរទំរង់ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល  ពិសេស​​កំណែរទម្រង់ក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីអោយទទួលបានកម្លាំងកងទ័ពមួយ ធានាបានទាំង​បរិមាណ ​និង​គុណភាព សម្រាប់បំពេញកិច្ចការពារបូណភាពទឹកដី និង​រក្សាបាននូវភាពសុខសាន្ត​ជូន​ប្រជា​ពល​រដ្ឋ​ទៅ​ថ្ងៃ​អនាគត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ