ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ អនុញ្ញាត​អោយ​លោក​ជំទាវ​ឯកអគ្គ​រាជ​ទូត​អូស្រ្តាលី​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ជម្រាប​លា​
នាយកដ្ឋានព័ត៌មាន(៣)
37
1332

      អូស្ត្រាលីតែងតែ​សហប្រតិបត្តិការលើការងារហ្វឹកហ្វឺន ការបណ្តុះបណ្តាលផ្នែកភាសា និងការ​ចូលចតនាវាជា​ដើម​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បានលើកឡើងពីកិច្ចសហប្រតិបតិ្តការ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពអូស្ត្រាលី ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើនរឹង​មាំ ​ ដោយ​ផ្តោតសំខាន់​លើការ​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស។ សម្តេចពិជ័យសេនា លើកឡើងដូច្នេះ នៅក្នុងឱកាស​ដែល​សម្តេច អនុញ្ញាតឱ្យលោកជំទាវ អេនចេឡា កូកូរ៉េន (Angela Corcoran) ឯកអគ្គរាជទូតអូស្រ្តាលី ប្រ​ចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងខណៈ​លោកជំទាវ​ត្រូវបព្ចាប់បេសក​កម្ម​ការ​ងារ​ការ​ទូត​ និងត្រូវវិលនិវត្តន៍ទៅកាន់មាតុភូមិវិញ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង លោកជំទាវ អេនចេឡា កូកូរ៉េន (Angela Corcoran) ឯកអគ្គរាជទូតអូស្រ្តាលី ប្រ​ចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ 


      កិច្ចសវនកានេះប្រព្រឹ់ត្តទៅនៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០១៩​។ ​សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍​បន្ត​ថា៖ ​អូស្ត្រាលី ជាប្រទេសមួយ​ដែល​បាន​រួមចំណែកយ៉ាងច្រើន​ដល់​ការ​​ស្វះ​ស្វែងរកសុខសន្តិភាព​​ដល់កម្ពុជា ព្រមទាំងការឧបត្ថម្ភគាំទ្រ​ដល់​ការកសាង និងអភិវឌ្ឍន៍ប្រទេស​ជាតិ​កម្ពុជា​ឡើងវិញ ហើយជាបន្តបន្ទាប់នៅ​តែជួយជា​រៀង​រហូតមក ពិសេសជួយដល់ ខ.ភ.ម។ ជាក់ស្តែង​​ប្រទេស​អូស្ត្រាលី តែងតែមានកិច្ច​សហ​ប្រតិបត្តិការដ៏ល្អ នៅលើការងារហ្វឹកហ្វឺន​ការបណ្តុះបណ្តាល​ផ្នែកភាសា​អង់គ្លេស​ និងការ​ចូល​ចតវានាកងទ័ពអូស្ត្រាលីជាដើម។

      លោកជំទាវ អេនចេឡា កូកូរ៉េន (Angela Corcoran) លើកឡើងពីកិច្ចសហប្រតិបត្តិការល្អ ​រវាង​អូស្ត្រាលី ជា​មួយ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះភាគីកងទ័ពអូស្ត្រាលី បានជួយរៀបចំ​តាក់តែងលើសៀវភៅស-ការពារជាតិ ការជួសជុលរោងជាងនៅមូលដ្ឋាន​សមុទ្រ​រាម និង​កិច្ចប្រជុំផ្សេងៗថែមទៀតផង។ លោកជំទាវ សម្តែងក្តីរីករាយ ដែលក្នុងរយៈពេល​លោកជំទាវ​បំពេញការងារការទូតនៅលើទឹកដី នៃព្រះរាជាណាចក្រ​កម្ពុជា ជាង៣ឆ្នាំមកនេះ។ លោកជំទាវ ពេញចិត្តយ៉ាងខ្លាំងដោយសារមានកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពនៃប្រទេសទាំងពីរ អូស្ត្រាលី-កម្ពុជា ហើយអូស្ត្រាលីនឹងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជាបន្តទៅទៀត​ផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ