ព័ត៌មាន

ពិធី​លៀង​សាយ​ភោជន៍​ជូន​គណៈ​ប្រតិភូ ​កិច្ច​​ប្រជុំ​ថ្នាក់​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​អាស៊ាន​
នាយកដ្ឋានព័ត៌មាន(៣)
32
1324 ពិធី​លៀង​សាយ​ភោជន៍​ជូន​គណៈ​ប្រតិភូ ​កិច្ច​​ប្រជុំ​ថ្នាក់​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​អាស៊ាន​

     ក្រោយ​ពីការបញ្ចប់​ នៃកិច្ចប្រជុំថ្នាក់មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន លើកទី១៣ ដែលបានដំណើរការនៃ​កិច្ច​ប្រជុំរបស់ខ្លួន ប្រកបដោយភាពជោគជ័យ នៅក្នុងរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាល​ខេត្ត​សៀម​រាប​ ក៏​បាន​ធ្វើការរៀប​ចំ​ពិធី​លៀងសាយភោជន៍ ទទួលស្វាគមន៍​ដល់គណៈប្រតិភូថ្នាក់មេបញ្ជាការកងទ័ពជើងទឹក​អាស៊ាន​ នៅសណ្ឋាគារ មេមរ័ ខេត្តសៀមរាប ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ​និង​លោកជំទាវផងដែរ។

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង​ នៃ​កង​​យោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជា​អគ្គលេខាធិការ​ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ 


    មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង​ នៃ​កង​​យោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជា​អគ្គលេខាធិការ​ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ​បាន​ធ្វើការសម្តែងនូវអំណរគុណ ចំពោះវត្តមានដ៏ខ្ពស់ខ្ពស់របស់​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងការពារជាតិ និង​ឯកឧត្តម​អភិបាល​ខេត្ត​សៀមរាប ​ដែល​បាន​រៀប​ចំ​ពិធី​លៀង​សាយ​ភោជន៍ ​ក្នុង​ការ​ទទួល​ស្វាគមន៍ដល់គណៈប្រតិភូ នៃកិច្ចប្រជុំថ្នាក់មេបញ្ជាការ​កង​ទ័ព​ជើង​ទឹកអាស៊ាន​លើក​ទី១៣​ នៅលើទឹកដីប្រវត្តិអង្គរ សៀមរាបនាពេលនេះ។ ឯកឧត្តមក៏បានបញ្ជាក់ថា៖ ក្នុងនាមជាម្ចាស់​ផ្ទះ​ នៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្រប​ពេល​នៃ​ការ​ប្រារព្ធខួបលើកទី​៥​០​ឆ្នាំ​ នៃការបង្កើត​អាស៊ាន ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​ ខិត​ខំ​ប្រឹង​ប្រែ​ងរួម​គ្នា ​ដើមី្ប​ឈាន​ទៅ​សម្រេច​បាន ​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ ​តាម​រយៈកិច្ច​សហប្រតិបត្តិការ​ឈ្នះ ឈ្​នះ ជា​មួយនឹងគោលការណ៍​ជឿជាក់​ ការ​គោរព​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​។ ​ក្នុង​នោះ​ដែរ​ ឯកឧត្តម ទៀ វិញ ក៏បាន​ថ្លែង​អំណរគុណ​ដល់​ ​ឯកឧត្តម​ លោក​ជំទាវ​ ដែលជាមហាមិត្តក្នុង​អាស៊ាន​ ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុ​ងកិច្ចប្រជុំថ្នា​ក់​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​​អាស៊ានលើកទី១៣ ឲ្យបានដំណើរការទៅដោយរលូន ប្រកបដោយលទ្ធផលផ្លែផ្កា ដែលជាមូលដ្ឋានគ្រឹះ ដើមី្បរក្សា​សន្តិភាព និង​ស្ថិរភាពក្នុងតំបន់​។ ក្នុងនោះក៏បានថ្លែងអំណរគុណផងដែរ ចំពោះ​មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក​អាស៊ាន​ទាំង​អស់​ ដែលបានគាំទ្រយ៉ាង​ពេញ​ទំហឹងនូវគំនិតផ្តួច​ផ្តើម​ រៀបចំ​កិច្ចប្រជុំថ្នាក់​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​អាស៊ាន​លើក​ទី១៣​ ក្រោមប្រធានបទ(បង្កើនកិច្ចសហប្រតិបត្តិការ ដើមី្បសន្តិសុខសមុទ្រយូរអង្វែង) ​ក្នុង​ក្របខណ្ឌកងទ័ពជើង​ទឹក​អាស៊ាន ​ដើមី្ប​ពង្រឹកទៅ​កាន់​វេទិកា​អន្តរជាតិ​ដទៃ​ទៀត​នា​ពេល​ខាង​មុខ​ សំដៅ​លើកកម្ពស់ សន្តិភាព និង ស្ថិរភាពក្នុងតំបន់ ក៏ដូចជា​ជម្រុញ​កិច្ច​ទំនាក់​ទំនង​គ្នា​ឲ្យ​កាន់​តែរឹ​ងមាំ ​ ក្នុងចំណោមកងទ័ពជើងទឹកអាស៊ាន ព្រម​ទាំងរួមចំណែក​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​លើកា​រ​ជឿជាក់ទុក​ចិត្ត​គ្នា​ កិច្ច​សហប្រតិបត្តិការ ​និង​ការយោគយល់​គ្នា​ រវាងកងទ័ព​ជើងទឹកអាស៊ាន​។ ឯកឧត្តម បានសំដែងនូវក្តីសង្ឃឹមជឿជាក់ថា៖ កងទ័ពជើងទឹកអាស៊ាន នឹងរួមចំណែក ថែរក្សាសន្តិភាព សេ្ថរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ ​រួមគ្នាដោះស្រាយបញ្ហាប្រឈម ក៏ដូចជាស្ថានភាពអាសន្ន ប្រកបដោយប្រសិទ្ធភាព ដោយឈរលើគោល​ការណ៍​ នៃ​ការមិនជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង ការគោរពឯករាជ្យភាព អធិបតេយ្យភាព គោរពគ្នាទៅវិញទៅមក។ ក្នុ​ង​នោះ​ ឯកឧត្តម​ ទៀ វិញ បានជូនពរ​ដល់​គណៈប្រតិភូមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន និង លោកជំទាវ ក្នុងដំណើរទស្សនាកម្សាន្តនៅខេត្តសៀមរាប និង ដំណើរនិវត្តន៍ទៅកាន់មាតុប្រទេសខ្លួនវិញ សូមប្រកបដោយសុខសុវត្តិ ភាពខ្ពស់ផងដែរ ។

     សូមបញ្ជាក់ផងដែរថា៖ ក្នុងកិច្ចប្រជុំថ្នាក់មេបញ្ជាការកងទ័ពជើងទឹកអាស៊ានលើកទី១៤ឆ្នាំបន្ត ត្រូវបានប្រទេស​វៀត​ណាម​ ធ្វើជាម្ចាស់ផ្ទះផងដែរ។ ​ក្នុងពិធីលៀងសាយភោជន៍នោះដែរ គណៈប្រតិភូក៏បានទទួលទានអាហារ និង ទស្សនារបាំ ប្រពៃណីខ្មែរយើង ព្រមទាំង បាន រាំលេងកម្សាន្ត ក្នុងស្មារតីនៃមហាគ្រួសារអាស៊ានតែមួយ និងបានប្រគល់នូវវត្ថុអនុស្សាវរីយ៍ ជូនដល់មេបញ្ជាការកងទ័ពជើងទឹក​អាស៊ាន​ទាំង​អស់​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ