ព័ត៌មាន

ឯកឧត្តម ​សឹង ​សំ​ណាង ​ទទួល​ជួប​ប្រតិភូ​មេ​បញ្ជការ​ទ័ព​អាកាស​ថៃ​ ២៦-១១-១៩​
នាយកដ្ឋានព័ត៌មាន(៣)
97
1322 ឯកឧត្តម ​សឹង ​សំ​ណាង ​ទទួល​ជួប​ប្រតិភូ​មេ​បញ្ជការ​ទ័ព​អាកាស​ថៃ​ ២៦-១១-១៩​

    ដើម្បី​ពង្រឹ​ង​នូវកិច្ចសហប្រតិបត្តិការ​ រវាងកទ័ពជើងអាកាស នៃប្រទេសយើងទាំងពីរ កម្ពុជា-ថៃ ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​​ថែម​ទៀត ​កាលពីថ្ងៃទី​២៦​ ខែ​វិច្ឆិកា ​គណៈ​ប្រតិភូ​កង​ទ័ព​ជើង​​អាកាស​ភូមិន្ទ​ថៃ​ ដឹក​នាំ​ដោយ​​ ឯកឧត្តម​​ នាយ​ឧត្តមសេនីយ៍ ​ម៉ាណាត់​ វង្សវ៉ាត់ ​(Maanat Wongwat) ​មេ​បញ្ជាការ​កង​ទ័ព​ជើង​អាកាស​​ភូមិន្ទ​ថៃ ​ព្រម​ទាំង​សមាជិក​អម​សំណើរ​ជា​ច្រើន​រូប​ទៀត​ បាន​​អញ្ជើញ​​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​​ការ​ ​​​និង​​មិត្តភាព​នៅ​ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា​ តាម​​ជើងយន្ត​ហោះ​​ពិសេស​របស់​​កង​ទ័ព​​អា​កាស​ថៃ​​ បន្ទាប់ពីបានបញ្ចប់ដំណើ​​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន។

    ពេល​​អញ្ជើញ​​ដល់​​មូល​​ដ្ឋានកង​ទ័ព​អាកាស​ពោធិ៍​ចិន​តុង ​រាជ​ធានី​ភ្នំពេញ ​គណៈ​ប្រតិភូមេ​បញ្ជាការ​កង​ទ័ព​ជើង​​អាកាស​ថៃ ​ត្រូវ​បាន​​​មេ​បញ្ជាការ​រ​ង​​កង​​ទ័​ព​ជើង​អាកាស​កម្ពុជា​ ព្រមទាំងនាយទាហានជាន់ខ្ពស់កងទ័ពជើង​អាកាស​ជាច្រើន​​រូបទៀត​ ទទួលស្វាគមន៍យ៉ាង​ស្និត​ស្នាល​ជាទីបំផុត។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម​​ ម៉ា​ណាត់ ​វង្សវ៉ាត់ (Maanat Wongwat) មេបញ្ជាការកងទ័ពជើងអាកាស​ភូមិន្ទថៃ បានអញ្ជើញ​ចូលជួបសម្តែង​ការគួរសម និងពិភាក្សា​​ការងារមួយ​ ឯកឧត្តម​ នាយឧត្តម​សេនីយ៍ សឹង សំណាង អគ្គមេ​បញ្ជា​ការ​រង​ នៃ​​កងយោធ​​ពលខេមរ​ភូមិន្ទ ​និង​ជាមេបញ្ជាការ​កង​ទ័ព​ជើ​ង​អា​កាស​ នៅក្នុង​មូលដ្ឋានកងទ័ព​ជើងអាកាស​ពោធិ៍ចិន​​តុង​ក្នុង​រាជធានី​ភ្នំពេញ។

ឯកឧត្តម​ នាយឧត្តម​សេនីយ៍ សឹង សំណាង អគ្គមេ​បញ្ជា​ការ​រង​ នៃ​​កងយោធ​​ពលខេមរ​ភូមិន្ទ ​និង​ជាមេបញ្ជាការ​កង​ទ័ព​ជើ​ង​អា​កាស និង ឯកឧត្តម​​ នាយ​ឧត្តមសេនីយ៍ ​ម៉ាណាត់​ វង្សវ៉ាត់ ​(Maanat Wongwat) ​មេ​បញ្ជាការ​កង​ទ័ព​ជើង​អាកាស​​ភូមិន្ទ​ថៃ


    នៅក្នុងជំនួបនោះ ឯកឧត្តម សឹង សំណាង ក្នុងនាម​សម្តេច​ពិ​ជ័យសេនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងការពារជាតិ និងឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពខេមរភូមិន្ទ ​បានសំដែង​នូវការស្វាគមន៍​​យ៉ាង​កក់​ក្តៅ​ ​ចំពោះគណៈប្រតិភូ​មេ​បញ្ជាការ​ទ័ព​អាកាស​ភូមិន្ទថៃ ​ក្នុងកិច្ចសហ​ប្រតិបត្តិការ​ រវាង​កងទ័ព​ជើង​អាកាសនៃប្រទេស​យើងទាំងពីរ ​ឲ្យកាន់តែល្អប្រសើរ។ ឯកឧត្តម ក៏បានលើកឡើងផង​ដែរ​ពីកិច្ចសហ​ប្រតិបត្តិការ​ រវាង ប្រទេស​យើង​​ទាំ​ង​​ពីរ​​​នារយៈពេលកន្លងមក​ ​ដែលជាប្រទេសភូមិផង ដែល​មានវប្បធ៌ម ប្រពៃណី ប្រហាក់ប្រហែល​គ្នា​ ហើយក៏ជា​ប្រទេស​នៅក្នុងតំបន់អាស៊ានជាមួយគ្នាផងដែរ។ កន្លងមកនេះ​កងទ័ព​ជើង​អាកាស នៃប្រទេស​​ទាំង​ពីរ​​ធ្លាប់បានផ្លាស់​ប្តូរគណៈប្រតិភូទស្សនកិច្ច​សិក្សា​ ​ស្វែងយល់ពីគ្នាទៅវិញទៅមក លើ​កិច្ចសហ​ប្រតិបត្តិ​​ការ​ ​បណ្តុះ​​បណ្តាល​​​ធន​ធាន​មនុស្ស និង​​អាហារ​​​រូបករណ៍​ជំនាញ​កងទ័ព​ជើង​អា​កាស​​កម្ពុជា។

    មានមតិឆ្លើយតបវិញ ឯកឧត្តម វង្សវ៉ាត់ (Maanat Wongwat) មេបញ្ជាការកងទ័ពជើងអាកាស​ភូមិន្ទថៃ  ថ្លែង​អំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ការ​ទទួលស្វាគមន៍យ៉ាងរាក់ទាក់ ពីសំណាក់​ឯកឧត្តមមេបញ្ជាការ​​ ​មេបញ្ជាការ​​រ​ង ព្រមទាំងនាយទាហានកងទ័ព​ជើងអាកាស​​កម្ពុជា​​នាពេល​នេះ ប្រកបដោយ​មនោសញ្ចេតនា​ស្និត​ស្នាល​បំផុត​។​ ​ឯកឧត្តម បានចាត់ទុក ដំណើរ​ទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពអាកាស នៅកម្ពុជានាពេលនេះ​ ​នឹង​នាំមកនូវការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ រវាងកងទ័ពជើងអាកាស​យើង​ទាំងពីរ ឲ្យកាន់តែល្អប្រសើរ ឡើង​ថែម​ទៀត​ពិសេស ​បន្ត​​ពង្រឹង​កិច្ច​សហ​ប្រ​តិបត្តិការ​លើ​វិស័យហ្វឹក​ហ្វឺន​ ការងារអប់រំ និងការជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ ​និង​បានពង្រីកនូវកិច្ចសហប្រ​តិបត្តិការ​លើ​វិស័យ​ សន្តិសុខ​ ការប្រយុទ្ធប្រឆាំភេរវកម្ម គ្រឿង​ញៀន ​ឧក្រឹដ្ឋកម្ម​​ឆ្លង​​ដែ​ន​ បញ្ហា​សន្តិសុខលម្ហ​សមុទ្រ បញ្ហាគ្រោះមហន្តរាយធម្មជាតិ និង​បញ្ហាផ្សេងៗ​ទៀត ដើម្បី​ធានានូវ​ភាព​សុខសាន្ត និងលើក​ស្ទួយជីវភាព​របស់ប្រជាពលរដ្ឋ ​ដែលរស់នៅតាមបណ្តោយព្រំដែន​ នៃប្រទេស​​យើង​ទាំងពីរ ឲ្យកាន់​តែប្រើឡើងថែមទៀត។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គ​មេបញ្ជា​ការ​ ​នៃកងយោធ​ពលខេមរ​ភូមិន្ទ និងឯកឧត្តម​ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គ​មេបញ្ជា​ការ​ ​នៃកងយោធ​ពលខេមរ​ភូមិន្ទ


    នៅ​រសៀល​​ថ្ងៃ​​ដដែលនេះ​ដែរ គណៈប្រតិភូដែលដឹកនាំដោយ​ ឯកឧត្តម​​ នាយ​ឧត្តមសេនីយ៍ ​ម៉ាណាត់ ​វង្សវ៉ាត់​ (Maanat Wongwat) មេបញ្ជាការ​កងទ័ពជើងអាកាស​ភូមិន្ទថៃ បានអញ្ជើញ​ចូលជួបសំដែង​​ការ​គួរសម​ជាមួយ ឯកឧត្តម​ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គ​មេបញ្ជា​ការ​ ​នៃកងយោធ​ពលខេមរ​ភូមិន្ទ ដើម្បីពង្រឹងពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការលើវិស័យ​កងទ័ពជើង​​អាកាស​ ​នៃ​ប្រទេសទាំង​ពីរ ឲ្យ​កាន់តែ​ប្រសើរទ្វេរ​ឡើងថែមទៀត។​បន្ទាប់​ពី​ប្រតិភូបំពេញទស្សន​កិច្ចជា​ផ្លូវការ និងមិត្តភាពនៅ​ព្រះរាជាណា​ចក្រ​កម្ពុជា​ ​នៅ​រសៀលថ្ងៃ​ដដែល​​ គណៈ​ប្រតិ​ភូ​កងទ័​ព​ជើង​​​អាកាសថៃ​ ដែល​ដឹកនាំ​ដោយ ឯកឧត្តម​នាយឧត្តម​សេនីយ៍ Maanat Wongwat មេបញ្ជា​ការកងទ័ព​ជើ​ង​អាកាស​ភូមិន្ទថៃ​ និង​ប្រតិភូអមដំណើរ​​ នឹងអញ្ជើញធ្វើ​​មាន​តុ​ភូមិនិវត្តន៍​ទៅ​កាន់ ​​ប្រទេស​ថៃ​វិញ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ