ព័ត៌មាន

កិច្ច​ប្រជុំ​លើក​ទី​១៣​ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​អាស៊ាន ​(ANCM)​ក្រោម​ប្រធាន​បទ​ បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ ដើម្បី​សន្តិសុខ​សមុទ្រ​យូរ​អង្វែង​!
នាយកដ្ឋានព័ត៌មាន(៣)
105
1318 កិច្ច​ប្រជុំ​លើក​ទី​១៣​ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​អាស៊ាន ​(ANCM)​ក្រោម​ប្រធាន​បទ​ បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ ដើម្បី​សន្តិសុខ​សមុទ្រ​យូរ​អង្វែង​!

    ការ​ជ្រើស​រើស​យក​ប្រធាន​បទ​ (បង្កើន​កិច្ច​សហប្រតិបត្តិការ ​ដើម្បី​សន្តិសុខ​សមុទ្រ​យូរ​អង្វែង​)​ សម្រាប់​កិច្ច​ប្រជុំ​មេ​បញ្ចាការ​កង​ទ័ព​ជើង​ទឹក​អាស៊ាន អេ អិន ស៊ី អិម ( ANCM ) លើកទី១៣ ឆ្នាំ២០១៩ នេះ ដោយផ្អែកលើ​គោល​​ការណ៍​ទាំង​៣ ​នៃ​កិច្ច​ប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិអាស៊ាន !

ឯកឧត្តម ​នាយ​ឧត្តម​នាវី​ ទៀ ​វិញ ​មេបញ្ជាការកងទ័ពជើងទឹក​កម្ពុជា​ និង​ជាអគ្គលរខាធិកាធិការ នៃគណកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហសមុទ្រ


    ឯកឧត្តម ​នាយ​ឧត្តម​នាវី​ ទៀ ​វិញ ​មេបញ្ជាការកងទ័ពជើងទឹក​កម្ពុជា​ និង​ជាអគ្គលរខាធិកាធិការ នៃគណកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហសមុទ្រ​ ក្នុងសន្ទរកថាស្វាគមន៍ បើកកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ានលើក​ទី១៣ ដែលបានដំណើរការនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្រុងសៀមរាប បានលើកបង្ហាញថា៖ ដោយ​ផ្អែកលើស្ថានការជាក់ស្តែង​ ដែលកំពុងអភិវឌ្ឍក្នុងតំបន់ និងអនុលោមតាមគោលការណ៍ចំនួន៣ ដែលបាន​លើកឡើងក្នុងកិច្ចប្រជុំថ្នាក់​រដ្ឋមន្រ្តីការពារជាតិអាស៊ាន គឺកសាងភាពធន់ទ្រាំរឹងមាំ កសាងសមត្ថភាពឆ្លើយ​តប​ និង​កសាងសមត្ថភាព​ នៃការស្តារឡើងវិញ ដើម្បីបំរើឲ្យគោលបំណងបង្កើនឡើងនូវកាលានុវត្តភាព  និង​សម្រេច​បាន​គោល​ដៅ​ជា​បឋម​ខាង​លើ ​គឺ​ត្រូវ​ថែរក្សាការពារសុខ​សន្តិភាព ​និង​សុវត្តិភាព​លើ​ផ្ទៃ​សមុទ្រ​ក្នុង​តំបន់ ​ប្រធាន​បទ​នៃ​កិច្ច​ប្រជុំ​មេ​បញ្ចាការ​កង​ទ័ព​ជើង​ទឹក​អាស៊ាន ​អេ អិន ស៊ី អិម ( ANCM )លើកទី១៣ ឆ្នាំ​២០១៩​នេះ ​ត្រូវ​បាន​ជ្រើស​រើស​យក​ប្រធាន​ប​ទ (​បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខសមុទ្រយូរអង្វែង)។​

​សម្តេចពិ​ជ័យ​សេនា​ ទៀ បាញ់  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ 


    ថ្លែង​បើក​កិច្ច​ប្រជុំ ​សម្តេចពិ​ជ័យ​សេនា​ ឧបនាយក​រដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ថ្លែង​ថា៖​ យើង​ពិត​ជា​ទទួល​ស្គាល់​អំពី​បញ្ហា​ប្រឈម​ទាំង​ឡាយ ​ដែល​កំពុង​បន្តកើតមានឡើងលើលម្ហសមុទ្រ ទាំងសន្តិសុខបែប​ប្រពៃណី​ និងមិនប្រពៃណី មានដូចជា បញ្ហាអធិបតេយ្យភាពលើដែនសមុទ្រ, បញ្ហាចារកម្មប្រដាប់អាវុធ, អន្តោប្រវេសន៍ខុសច្បាប់, ការជួញដូរគ្រឿងញៀន, ការនេសាទខុសច្បាប់, ការបំពុលបរិស្ថាន, គ្រោះមហន្ត​រាយ​ធម្មជាតិ​, អំពើភេវរកម្ម។​ ដូចនេះ កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក នៃបណ្តាប្រទេសអាស៊ាន តាមរយៈនៃកិច្ចប្រជុំ អេ អិន ស៊ី អិម (ANCM ) គឺជាសក្ខីកម្មនៃស្មារតីឯកភាពគ្នា និងជាការខិតខំរួមគ្នាលើវិស័យនាវាចរ ដើម្បីធានាបាននូវសន្តិសុខយូរអង្វែងលើផ្ទៃសមុទ្រ និងទទួលខុសត្រូវលើជោគវាសនា របស់ប្រជាជាតិ​អាស៊ាន​ទាំង​មូល​។​

    គួររំលឹកដែរថា៖ កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន អេ អិន ស៊ី អិម (ANCM )បានចាប់បដិសន្ធិនៅក្នុងឆ្នាំ២០០១ តាមរយៈនៃកិច្ចប្រជុំលើកដំបូងរបស់ខ្លួននាទីក្រុងបាងកក ( ប្រទេសថៃ )។ មានប្រធានបទជា​ច្រើន​ ជាពិសេសពាក់ព័ន្ធដល់សន្តិសុខសមុទ្រ ត្រូវបានពិនិត្យ ពិចារណា និងលើកយកមកពិភាក្សា ក្នុងស្មារតី​ នៃកិច្ចសហប្រតិបត្តិការប្រកបដោយសុឆន្ទៈ ភាពចុះសម្រុងគ្នា ដើម្បីរិះរកដំណោះស្រាយ ដោះស្រាយបញ្ហាប្រឈម​ទាំង​ឡាយលើផ្ទៃសមុទ្រ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ