ព័ត៌មាន

កង​ទ័ព​ជើង​គោក​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ ស្តី​ពី​ការ​ដាក់​បញ្ចូល​យោធិន​អាជីព​​ចូល​សោធន​និវត្តន៏​​​សំរាប់​ឆ្នាំ២០១៩ និង​ផែន​ការ​ដាក់​យោធិន​ចូល​សោធន​និវត្តន៏​ឆ្នាំ​២០២០
នាយកដ្ឋានព័ត៌មាន(៣)
262
1313 កង​ទ័ព​ជើង​គោក​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ ស្តី​ពី​ការ​ដាក់​បញ្ចូល​យោធិន​អាជីព​​ចូល​សោធន​និវត្តន៏​​​សំរាប់​ឆ្នាំ២០១៩ និង​ផែន​ការ​ដាក់​យោធិន​ចូល​សោធន​និវត្តន៏​ឆ្នាំ​២០២០

    នៅ​បញ្ចាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ កាល​ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ​បានដំណើរការបើកកិច្ចប្រជុំ​បូក​សរុបលទ្ធផល​ការងារ​ ដាក់​បញ្ចូលយោធិនអាជីពទាំងពីរភេទ ចូលសោធននិវត្តន៏សំរាប់ឆ្នាំ២០១៩ និង ផែនការដាក់យោធិនឲ្យចូលសោធននិវត្តន៏សំរាប់ឆ្នាំ២០២០ កងទ័ពជើងគោក ស្ថិតក្រោមអធិបតីភាព​ ឯកឧត្តម​ ឧត្តម​សេនីយ​ឯក​ ខឹម​ ជា​សាឃឿន ​ជា​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក​, ឯកឧត្តម ឧត្តមសេនីយ៏ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការ ដោះស្រាយ​គោល​នយោ​​បាយ​យោធិន​ប្រភេទ​២​ និង​យោធិន​ចូល​និវត្តន៏​ ក្រសួង​ការ​ពារ​ជាតិ,​ ឯកឧត្តម ឧត្តមសេនីយ៏ឯក សោម រតនា អគ្គនាយករង​ អគ្គនាយកដ្ឋានយោធសេវា និងជានាយក នាយកដ្ឋានសោធន៏និវត្តន៏ ក្រសួងការពារជាតិ និងមានការចូលរួមពីសំណាក់ឯកឧត្តម អស់លោកជាមេបញ្ជាការរងកងទ័ជើងគោក ឯកឧត្តមមេបញ្ជាការ យោធភូមិភាគ កងពលធំ កងពលតូច អង្គភាព ស្ថាប័នពាក់ព័ន្ធ ដែលមកពីក្រសួងការពារជាតិ អគ្គ​បញ្ជាការដ្ឋា​ននៃ ខ.ភ.ម និងនាយទាហានជាន់ខ្ពស់ចំណុះបញ្ជាការដ្ឋានជើងគោកជាច្រើនរូបទៀត។

    នៅក្នុង​ឱកាស​នោះ​អង្គប្រជុំបានដំណើរការទៅតាមកម្មវិធី ដោយបានតាមដានស្តាប់ខ្លឹមសារលើរបាយការណ៏​ការ​ងារ​ ដាក់យោធិនចូលសោធននិវត្តន៏ឆ្នាំ២០១៩ ទូទាំងកងទ័ពជើងគោកនាពេលកន្លងមក សរុបចំនួន២៤៨១នាក់ ស្មើនឹង៩២,០៥ ភាភរយ មាននារីសរុបចំនួន ១១១នាក់ ស្មើនឹង០៤ ,៤៧ភាគរយ មានឋានន្តរសក្តិចាប់ពីវរសេនីយ៏ឯកឡើងចំនួន ៣៥៨នាក់ វរសេនីយ៏ទោចុះចំនួន ២១២៣នាក់។ រីឯយោធិនដែលចូលសោធននិវត្តន៏ឆ្នាំ២០១៩ ហើយបានទទួលការបំពាក់ឋានន្តរសក្តិមាន៖ ថ្នាក់ឧត្តមសេនីយ៏ឯក ចំនួន ១០នាក់, ឧត្តមសេនីយ៏ទោចំនួន ៦៨នាក់, ឧត្តមសេនីយ៏ត្រីចំនួន ៨១នាក់, វរសេនីយ៏ឯកចំនួន ១៩៩នាក់,  និងវរសេនីយ៏ទោចុះចំនួន ២១២៣នាក់។ កិច្ចប្រជុំក៏បានតាមដានស្តាប់ផែនការដាក់យោធិនអាជីព ទាំងពីរ​ភេទ​ដល់អាយុចូលសោធននិវត្តន៏ យោធិនបាត់បង់សមត្ថភាពការងារ និងផ្ទេរយោធិនប្រភេទ២ ចេញពីក្របខណ្ឌ​កង​យោធពលខេមរភូមិន្ទ ឆ្នាំ២០២០ និងយោធិនដល់អាយុចូលសោធននិវត្តន៏ត្រូវផ្ទេរ នៅឆ្នាំ២០២០។ បន្ទាប់​មក​អង្គសិក្ខាសាលា​ក៏​បាន​តាម​ស្តាប់​ និងការចូលរួមមតិយោបល់រិះរកចំនុចខ្លាំង ខ្សោយ បញ្ហាប្រឈមនានា ​និងបានធ្វើការពិភាក្សាផងដែល អំពីការផ្ទេរយោធិនសោធននិវត្ត៍ចេញពីក្របខណ្ឌ័ខ.ភ.ម ដើម្បីអោយ​បង​ប្អូន​ទៅរស់នៅ​ជាជន​ស៊ីវិល​វិញ ​ទទួលបាន​នូវ​ភាព​កក់​ក្តៅ ​និងមានជីវភាពរស់នៅបានសមរម្យ។

ឯកឧត្តម​ ឧត្តម​សេនីយ​ឯក​ ខឹម​ ជា​សាឃឿន ​ជា​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក


    អញ្ជើញ​មាន​មតិបូសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ខឹម ជាសាឃឿន ក្នុងនាមឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា៖ ការដាក់បញ្ជូលយោធិនសោធននិវត្តន៏ កងទ័ពជើងគោក សំរាប់ឆ្នាំ២០១៩ បាន​ទទួលលទ្ធផលល្អប្រសើរ ស្របតាមតាមផែនការរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃខ.ភ.ម បាន​ដាក់​ចុះ។ តាមរយៈលទ្ធផលវិជ្ជមានទាំងនេះ បានកើតចេញពីការខិតខំប្រឹងប្រែង និងយកចិត្តទុ្កដាក់ខ្ពស់​ពី​សំណាក់​ឯកឧត្តម អស់លោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង គណៈកម្មការ អនុ​គណៈកម្មការ និងស្ថាប័នគ្រប់កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់។ ឯកឧត្តម ខឹម ជាសាឃឿន បាន​បន្ថែម​ទៀត​ថា៖​ ការដាក់បញ្ចូលយោធិនអាជីពទាំងពីរភេទចូលសោធននិវត្តន៏ គឺដំណើរការស្របតាមច្បាប់​សោធននិវត្តន៏ ក្រសួងការពារជាតិ ក៏ដូចជាគោលនយោបាយនានាចំពោះ ខ.ភ.ម ស្របតាម​គោល​នយោ​បាយ​ (រក្សាចាស់ បង្កើនថ្មី) និងការអនុវត្តន៏ផែនការកំណែទំរង់កងយោធពលខេមរភូមិន្ទ ពិសេសការអនុវត្តន៏​គោលនយោបាយជាតិសំខាន់ៗ ក្នុងនោះការអនុវត្តន៏នយោបាយរបបសន្តិសុខសង្គម ចំពោះយោធិននៃខ.ភ.ម ក៏ដូចជាការយកចិត្តទុកដាក់អនុវត្តន៏គោលនយោបាយចំពោះយោធិន ពលី ពិការ មរណៈ បាត់​បង់​សមត្ថភាព​ការងារ យោធិននិវត្តន៏ ដោយគោរពដឹងគុណចំពោះគុណណូបការៈ របស់បងប្អូនចំពោះជាតិ មាតុភូមិ និងប្រជាជន។ ឯកឧត្តម ខឹម ជាសាឃឿន ក៏ណែនាំបន្ថែមដល់គណៈកម្មការ អនុគណៈកម្មការ និង ក្រុម​ការ​ងារតាមបណ្តាថ្នាក់ ដែលត្រូវបានបង្កើតឡើង ត្រូវធ្វើការសហការជាមួយគណៈកម្មការ និងស្ថាបន័ ផ្សេង​ៗ​ទៀត​ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ឲ្យដំណើរការ ស្របតាមផែនការដាក់យោធិនទាំងពីរភេទចូលសោធននិវត្តន៏ឆ្នាំ២០២០ អោយទទួលបានជោគជ័យ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ