ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​ទស្សនា​ការ​តាំង​ពិព័រណ៍​សន្តិសុខ​ និង​ការ​ពារ​ជាតិ ​២០១៩​ ថៃ​
នាយកដ្ឋានព័ត៌មាន(៣)
175
1311 សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់ ​ទស្សនា​ការ​តាំង​ពិព័រណ៍​សន្តិសុខ​ និង​ការ​ពារ​ជាតិ ​២០១៩​ ថៃ​

     ក្នុង​ឱកាស​ដឹកនាំប្រតិភូយោធាជាន់ខ្ពស់​ក្រសួងការ​ពា​រជាតិកម្ពុជា ចូ​ល​​រួម​កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការ​ពារ​ជាតិ​អាស៊ាន និង កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ​អាស៊ាន-បូក លើកទី៦ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃ១៨ ខែវិច្ឆិកា នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ រួចមក គណៈប្រតិភូ​​ក្រសួងការពារជាតិ និង អគ្គបញ្ជាការ ​ដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋម​​ន្រ្តី​​ក្រសួងការពារជាតិ ព្រមប្រតិភូអមតំណើរ​ បានបន្តតំណើរចូលរួមទស្សនាការតាំង​ពិព័រណ៍សន្តិសុខ និងការពារជាតិ ២០១៩ បន្តទៀតនៅទីក្រុងបាងកក ដែលការតាំងពិព័រណ៍សន្តិសុខ និងការពារជាតិ បានរៀបចំដោយ ក្រសួងការពារជាតិថៃ និងកងទ័ពភូមិន្ទ។

     ការតាំង​ពិព័រណ៍សន្តិសុខ និងការពារជាតិ ២០១៩ ត្រូវបានប្រារព្ធពិធីបើក ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងមានការអញ្ជើញចូលរួមពីបណ្តារដ្ឋមន្ត្រី​ការ​ពារ​ជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិប្រទេសបូក រួមមាន៖ ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ញូហ្ស៊េឡែន ឥណ្ឌា សហពន្ធ័រុស្ស៊ី និង សហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីបណ្តារដ្ឋមន្ត្រីការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ពជើងគោគ ជើងទឹក ជើងអាកាស មកពីបណ្តាប្រទេសនានាក្នុងតំបន់ និង ក្រៅតំបន់។

    នៅក្នុងឱកាសនោះមុន នឹងទៅទស្សានាការតាំង​ពិព័រណ៍សន្តិសុខ និង ការពារជាតិ ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋម​​ន្រ្តី​​ក្រសួងការពារជាតិ ព្រមប្រតិភូអមតំណើរ​ បានអញ្ជើញទស្សនាការសំដែង​សកម្មភាពប្រឆាំងភេរវកម្មរបស់កងទ័ពភូមិន្ទថៃ ដែលមានការចូលរួមពីកំលាំងប្រឆាំងភេរវកម្ម កង​ទ័ព​ជើង​អាកា​ស កងទ័ពជើងទឹក ក្រុមពន្លត់អគ្គីភ័យ និង ក្រុមជួយសង្រោះបន្ទាន់។

    ក្នុងឱកាសនោះបន្ទាប់ពីបានទស្សនាសំដែងសកម្មភាពប្រឆាំងភេរវកម្មរបស់កងទ័ពភូមិន្ទថៃរួចមក សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បានបន្តតំណើរទៅទស្សនាការតាំង​ពិព័រណ៍សន្តិសុខ និងការពារជាតិ ២០១៩ ដែលនៅក្នុងពិព័រណនេះ មានការចូលរួមពីក្រុមហ៊ុនចំនួន ៥០០ ក្រុមហ៊ុន មកពី ៥០ ប្រទេសលើពិភពលោក ដែលជា​ក្រុម​ហ៊ុននាំ​មុខក្នុងវិស័យឧស្សាហកម្មយោធា ផ្នែកសព្វាវុធ អាកាសចរណ៍ស៊ីវិលនិង យោធា នាវាចរណ៍ គ្រឿងអេឡិចត្រូនិក ព័ត៌មានវិទ្យា និង រថយន្ត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ