ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ត្រួត​ពិនិត្យ​វិមាន​ឈ្នះ​ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
27
1300 សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ត្រួត​ពិនិត្យ​វិមាន​ឈ្នះ​ឈ្នះ​

​​    កាល​ពី​រសៀល​ថ្ងៃ​ទី០៧ ខែ​វិច្ចិកា​ ឆ្នាំ២០១៩ សម្ដេ​ចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស ជាអគ្គនាយកអគ្គនាយកដ្ឋាន​នយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស សាវ៉នអគ្គនាយក​អគ្គនាយកដ្ឋាន​យោធសេវា​ ក្រសួងការពារជាតិ ព្រមទាំងនាយទាហាននៅក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត បានអញ្ជើញទៅពិនិត្យទីតាំងនៅវិមានឈ្នះឈ្នះ ដើម្បីរៀបចំពិធីហូបអំបុក ​ដើម្បី​ការ​ពារ​ជាតិ​សាសនា ​ព្រះ​មហាក្សត្រ​ ដែល​នឹងប្រារព្ធធ្វើនៅថ្ងៃទី០៩ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ ខាង​មុខ​នេះ។

    សូមបញ្ជាក់ថា៖ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ បានរៀបចំកម្មវិធីហូបអំបុក ដើម្បីការពារជាតិ សាសនា ព្រះ​មហា​ក្សត្រ​ ស្រមតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ព​ស់​របស់​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​​រាជា​ណាចក្រ​កម្ពុជា​ ដែលបានណែនាំឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស​ ធ្វើពិធីហូបអំបុកដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រនៅថ្ងៃទី០៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។​ ដោយ​ឡែក​ក្រសួង​ការ​ពារ​ជាតិ​ បានកំណត់យក វិមានឈ្នះឈ្នះ ដើម្បីប្រារព្ធពិធីហូបអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ ដែលនឹងគ្រោងធ្វើនៅវេលាម៉ោង០៥ ល្ងាច​ថ្ងៃទី០៩​ ខែ​វិច្ឆិកា​ឆ្នាំ២០១៩ ស្អែកនេះ។

    កម្មវិធីហូបអំបុកនេះ ក៏មានរៀបចំការ​សំ​ដែង​ចាប៉ី​ដង​វែង ​ច្រៀង​ស្វាគមន៍ ​នឹង​មាន​ការ​ប្រគំ​តន្ត្រី​កំដរផង​ដែរ​ ពិធី​ហូប​អំបុក​ផង​ដែល។​ នៅ​ក្នុង​ឱកាស​ចុះពិនិត្យវិមានឈ្នះ ឈ្នះ កាលពេលនោះ សម្ដេចពិជ័យសេនា ទៀបាញ់ បាន​ណែ​នាំ​ក្រុម​ការងារ​ ដែលរៀបចំពិធីហូបអំបុកដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នោះត្រូវធ្វើការ​រៀប​ចំ​ទីតាំង​វិមានឈ្នះឈ្នះ អោយមានសោភណ័្ឌភាព ដើម្បីឲ្យនាយទាហាន នាយទាហានរង និងពលទាហាន​ក្នុង​ ក្រសួងការពារជាតិ​ចូល​រួមពិធី​ហូបអំបុក​ខ្មែរ​ បាន​ប្រព្រឹត្តទៅដោយក្តី​សប្បាយរីករាយ ក្នុងពេលដែល​ប្រទេស​ជាតិ​ កំពង់​មាន​សុខ​សន្តិភាព និង​ការអភិវឌ្ឍលើគ្រប់វិស័យ។ សម្ដេចពិជ័យសេនា បានកោតសរសើរ​ដល់​ក្រុម​ការងារ​សាងសង់វិមានឈ្នះឈ្នះ ដែលបានខិតខំយកចិត្តទុកដាក់មើលថែទាំ នៅក្នុងបរិវេណ វិមានឈ្នះឈ្នះ ដើម្បីឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចូលមកទស្សនាជារៀងរាល់ថ្ងៃ ដើម្បីស្វែងយល់​ពីសន្តិភាព ដែលកម្ពុជាទទួលបានក្រោមគោលនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន ចាប់តាំង​ពី​ឆ្នាំ​១៩៩៨​មក ហើយរាជរដ្ឋាភិបាល បានសង់សាងសង់ វិមានឈ្នះឈ្នះ ជានិមិត្តរូបនៃសន្តិភាព ដែលប្រទេស​កម្ពុជា​ពុំធ្លា​ប់​មាន​ក្នុង​អំឡុងពេល​ជាង៥០០ឆ្នាំ កន្លងមកនេះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ