ព័ត៌មាន

គណៈ​ប្រតិភូ​នាវា​ចម្បាំង​កង​ទ័ព​ជើង​ទឹក​សហព័ន្ធ​រុស្សី​ មក​បំពេញ​ទស្សនកិច្ច​​នៅ​​មូលដ្ឋាន​សមុទ្រ​
នាយកដ្ឋានព័ត៌មាន(៣)
72
1299 គណៈ​ប្រតិភូ​នាវា​ចម្បាំង​កង​ទ័ព​ជើង​ទឹក​សហព័ន្ធ​រុស្សី​ មក​បំពេញ​ទស្សនកិច្ច​​នៅ​​មូលដ្ឋាន​សមុទ្រ​

    កាល​ពីព្រឹកថ្ងៃទី០៤​ ខែវិច្ឆិកា ​ឆ្នាំ២០១៩​ វេលាម៉ោង ១១:៣០នាទី នាវា​ហ្វឹកហ្វឺនរបស់កងទ័ពជើងទឹកសហ​ព័ន្ធ​រុស្សី​ប្រចាំតំបន់សមុទ្រ បាល់ទិក ( Baltic) ០១គ្រឿង ឈ្មោះ ភឺរីខប ( PEREKOP ) លេខ៣១០ បានមកចូល​សំ​ចត​នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរមកបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រ កម្ពុជា​។​ នាវា​កងទ័ពជើងទឹកសហព័ន្ធរុស្សីនេះ មានបណ្តោយ=១៣៨ម, ទទឹង=១៧.២ម ដឹកនាំដោយ មេបញ្ជា​ការ​នាវា​ លោកវរនាវីឯក ឆេរ៉ូគូវ ប្លាឌីមៀរ ( CHEROKOV Vladimir ) មាននាវិក និង រួមដំណើរដោយ នាយទាហាន នាវាចរ និងនាយទាហានសកម្ម សរុបចំនួន ៣៩៩នាក់។ ក្នុងពេលចូលចតនៅកំពង់ផែក្រុងព្រះ សីហនុ ​ត្រូវបាន លោក ឧត្តមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រ រួមដំណើរដោយ នាយនាវីជាច្រើនរូប អញ្ជើញទៅទទួលស្វាគមន៍ ដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

 ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង​កងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ និងលោកវរនាវីឯក ឆេរ៉ូគូវ ប្លាឌីមៀរ ( CHEROKOV Vladimir )មេបញ្ជាការនាវាហ្វឹកហ្វឺនរបស់កងទ័ពជើងទឹកសហ​ព័ន្ធ​រុស្សី​ប្រចាំតំបន់សមុទ្រ បាល់ទិក ( Baltic)


    បន្ទាប់មក នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ប្រតិភូកងទ័ពជើងទឹករុស្សី ដឹកនាំដោយលោក វរនាវីឯក ឆេរ៉ូគូវ មេបញ្ជាការនាវា អមដំណើរដោយសេនានុព័ន្ធរុស្សី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី បានអញ្ជើញចូល​ជួប​សំណេះ​សំណាល​ និងសម្តែងការគូរសមជាមួយ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរង​កងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ។ ជួសមុខឲ្យ នាយនាវី នាយនាវីរង ពលនាវិក ឯកឧត្តម អ៊ុក សីហា បានថ្លែង​អំណរគុណ ចំពោះការអញ្ជើញមកដល់របស់ប្រតិភូនាវាហ្វឹកហ្វឺន កងទ័ពជើងទឹកសហព័ន្ធរុស្សីនៅមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ក្នុងពេលនេះ។ ឯកឧត្តម បានមានប្រសាសន៍រំលឹកថា៖  ក្រោយថ្ងៃរំដោះ១៩៧៩ រដ្ឋាភិបាលអតីតសហភាពសូវៀតបានជួយឧបត្ថម្ភគាំទ្រទាំងស្មរតី និង សម្ភារៈដល់ រដ្ឋាភិបាល​កម្ពុជា​ ជាពិសេសការជួយបណ្តុះបណ្តាលធនធានមនុស្ស ក្នុងនោះនាយនាវី កងទ័ពជើងទឹក កម្ពុជាជា​ច្រើន​រូប​ ត្រូវបានទៅបណ្តុះបណ្តាលជំនាញបច្ចេកទេសនានា ដូចជានាវា រ៉ាដា កាំភ្លើងធំជាដើម នៅបណ្តារដ្ឋមួយ​ចំនួនក្នុងប្រទេស​អតីតសហភាពសូវៀត ដែលបច្ចុប្បន្នអ្នកទាំងនោះបានក្លាយជា នាយនាវីថ្នាក់ដឹកនាំកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ។ ឯកឧត្តមបានបន្តទៀតថា៖ ជារៀងរាល់លើក ដែលកងទ័ពជើង​ទឹក​សហព័ន្ធរុស្សី មកបំពេញទស្សនកិច្ចនៅកម្ពុជា តែងនាំមកនូវកិច្ចសហការហ្វឹកហ្វឺនរួមគ្នា ដើម្បីដកស្រង់​បទពិសោធន៍ និងបានផ្តល់ឱកាសឱ្យ នាយនាវី នាយនាវីរង ពលនាវិក កងទ័ពជើងទឹកប្រទេសទាំងពីរបាន​ផ្លាស់ប្តូរធ្វើទស្សនកិច្ចទៅវិញទៅមកលើនាវា និងបានលេងកីឡាជាមួយគ្នា ដើម្បីបង្កើននូវ ចំណងមិត្ត​ភាព​ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ និងរឹងមាំថែមទៀត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ