ព័ត៌មាន

ឯកឧត្ត​ម​ មាស​ សាវ៉​ន អញ្ជើញ​ដឹក​នាំគ​ណៈប្រតិភូ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ទៅ​ទស្សន​កិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី
នាយកដ្ឋានព័ត៌មាន(៣)
33
1292 ឯកឧត្ត​ម​ មាស​ សាវ៉​ន អញ្ជើញ​ដឹក​នាំគ​ណៈប្រតិភូ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ទៅ​ទស្សន​កិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី

   កាលពីល្ងាចថ្ងៃទី០​១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១​៩ គណៈប្រតិភូសមាគម​អតីតយុទ្ធជន​កម្ពុជា ​ដឹក​នាំ​ដោយ ​ឯកឧត្តមនាយឧត្ដមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួង​ការពារជាតិ ​​​អគ្គ​លេខា​ធិការ​រង​ សមាគមអតីតយុទ្ធជនកម្ពុជា និង​ជា​អគ្គ​លេខា​ធិការ​ វីកូណាក់ ​បានអញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី ​ដើម្បី​ចូល​រួម​ក្នុង​មហាសន្និបាតលើកទី៩៤ ​នៃសមាគមអតីតយុទ្ធជន​កង​ទ័ព​ម៉ាឡេស៊ី ​ចាប់ពីថ្ងៃទី០១​  ដល់​ថ្ងៃ​ទី០៣​ ខែវិច្ឆិកា ឆ្នាំ២០១៩​។

    អញ្ជើញ​ជូន​ដំណើរ​ ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស សាវ៉ន ដល់​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​មាន​ ឯកឧត្តម ជាអគ្គនាយករង នាយក នាយករង នៅក្នុងនាយកដ្ឋាននានា ក្នុងក្រសួងការពារជាតិជាច្រើនទៀត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ