ព័ត៌មាន

ពិធី​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​​​មន្ត្រី​​ឧទ្យានុរក្ស​ ជំនាន់​ទី​៨​ របស់​ក្រសួង​បរិស្ថាន​ នៅ​សាលា​​នា​យ​ទា​ហាន​សកម្ម​ត្មាត​​ពង​
នាយកដ្ឋានព័ត៌មាន(៣)
50
1287 ពិធី​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​​​មន្ត្រី​​ឧទ្យានុរក្ស​ ជំនាន់​ទី​៨​ របស់​ក្រសួង​បរិស្ថាន​ នៅ​សាលា​​នា​យ​ទា​ហាន​សកម្ម​ត្មាត​​ពង​

    នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅ​សាលានាយទាហានសកម្មត្មាតពង បានប្រារព្ធពិធីបិទវគ្គបណ្ដុះបណ្ដាលឲ្យ​មន្ត្រី ​ឧទ្យានុរក្សជំនាន់ទី៨ របស់ក្រសួងបរិស្ថាន ចំនួន៥៩នាក់ ដែលពិធីបិទវគ្គនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ​ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព​ នាយក​សាលានាយទាហានសកម្ម។

     ក្នុងឱកាសនោះ បន្ទាប់ពី ឯកឧត្តម ប៊ុត សុភាព បានឡើងថ្លែងសន្ទរកថាស្វាគមន៍គណៈអធិបតីរួចមក លោកវរសេនីយ៍ត្រី ទ្រី មករា មេបញ្ជាការគ្រប់គ្រងវគ្គ បានអានរករបាយការណ៍ស្ដីពីសកម្មភាពហ្វឹកហ្វឺនដោយ​បាន​គូស​បញ្ជាក់ថា៖ វគ្គនេះបានដំណើរការអស់រយៈពេល៤៥ថ្ងៃ ដែលមានសិក្ខាកាមចូលរួមចំនួន៥៩នាក់ មក​ពី១៦​ខេត្ត​ ដែល​សុទ្ធសឹងជាមន្ត្រីអនុរក្ស ​តាមបណ្ដាលខេត្តនីមួយៗ។ ក្នុងវគ្គនេះបានសិក្សាលើមុខវិជ្ជា អប់រំចិត្តសាស្ត្រ​, សព្វាវុធ, វិស្វកម្មសង្គ្រោះបឋម, លំហាត់របៀប, ក្បាច់គុណខ.ភ.ម, កីឡាយោធាបាញ់គ្រាប់ពិត, លំហាត់យុទ្ធវិធីនៅតំបន់គីរីរម្យ។ ក្រោយពេលបញ្ចប់វគ្គ ជា​លទ្ធផល​ទទួល​បាន​ល្អ​ សិក្ខាកាម​រៀន​បាន​និទ្តេស​ល្អ ចំនួន៦ នាក់​, ល្អបង្គួរ២៥នាក់ និងនិទ្ទេសមធ្យម២៨នាក់។

 ​ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន


     ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឲ្យមន្ត្រី ឧទ្យានរៈជំនាន់ទី៨ របស់ក្រសួងបរិស្ថាន ឯកឧត្តម ស្រ៊ុន ដារិទ្ធបាន​ថ្លែង​អំណរគុណចំពោះក្រសួងការពារជាតិ អគ្គបញ្ជាការ ជាពិសេសអង្គភាពប្រឆាំងភារវកម្ម និងសាលានាយ​ទាហានសកម្មត្មាតពង ដែលបានបង្កលក្ខណៈ​ងាយ​ស្រួលដល់ការបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឲ្យមន្ត្រី​ឧទ្យានុរក្ស​ របស់ក្រសួងបរិស្ថាន ដែលរហូតមកដល់ពេលនេះ សាលានាយទាហានសកម្មត្មាតពង បានជួយបណ្តុះបណ្តាល​បាន​ចំនួន៨វគ្គហើយ​។​ ឯកឧត្តមបញ្ជាក់ថា៖ លទ្ធផលដែលទទួលបាននៅពេលនេះ សបញ្ជាក់ឲ្យឃើញថា វា​ជា​គោល​ដៅ​រួម​របស់​ក្រសួងទាំងពីរ ​របស់​ក្រសួងការពារ និង​ក្រសួងបរិស្ថាន។ ឯកឧត្តមបានលើកឡើង ពី​សារៈ​សំខាន់​ នៃការហ្វឹកហ្វឺនថ្នែកយោធាដល់​មន្ត្រីឧទ្យានុរក្ស គឺមានសារៈសំខាន់ ពីព្រោះថា៖ មន្ត្រីឧទ្យានុរក្ស​ទាំង​នោះ​រ​ស់នៅ​ នឹងបំពេញ​ភារកិច្ចដូចកងទ័ពដែរ គឺរស់នៅក្នុងព្រៃ មានភារកិច្ចការពារព្រៃឈើ។ អាស្រ័យហេតុ​នេះ​ហើយ​ចាំបាច់ពួកគេត្រូវតែចេះ​ពីក្បួនច្បាប់យោធា។​ ឯកឧត្តមប្រតិការក៏បានផ្តាំផ្ញើដល់មន្ត្រីឧទ្យានុរក្ស​ ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលលើកនេះ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងដែលទទួលបាន​ពី​ការ​បណ្តុះបណ្តាល​នេះ​ ទៅបំពេញភារៈកិច្ចអោយទទួលបានលទ្ធផលល្អ និងបន្តខិតខំប្រឹងប្រែងស្រាវជ្រាវបន្ថែម​ទៀត​ ដើម្បីចូលរួមចំ​ណែកការពារព្រៃឈើ អោយបានគង់វង្ស។ ឯកឧត្តម ស្រ៊ុន ដារិទ្ធ បានប្រគល់លិខិត​បញ្ជាក់​ការ​សិក្សា​ដល់​សិក្ខា​កាម​ និង​បាន​ថ្លែង​អំណរគុណដល់យោធាចារ្យ និងបញ្ជាការ​គ្រប់​គ្រង​វគ្គ​ក្នុង​សាលា​នាយទាហានសកម្មត្មាត​ពង​ផង​ដែល ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ