ព័ត៌មាន

ឯកឧត្តម ​រិន ​យ៉ាន​ពីង ​ប្រធាន​មជ្ឈមណ្ឌល​គាំទ្រ​ភស្តុភារ​ចម្រុះ ​នៃ​គណៈកម្មការ​យោធា​មជ្ឈឹម​ កង​​ទ័ព​​រំដោះ​​ប្រជាជន​​ចិន​ ទស្សន​កិច្ច​​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ ​៩៩​
នាយកដ្ឋានព័ត៌មាន(៣)
68
1283 ឯកឧត្តម ​រិន ​យ៉ាន​ពីង ​ប្រធាន​មជ្ឈមណ្ឌល​គាំទ្រ​ភស្តុភារ​ចម្រុះ ​នៃ​គណៈកម្មការ​យោធា​មជ្ឈឹម​ កង​​ទ័ព​​រំដោះ​​ប្រជាជន​​ចិន​ ទស្សន​កិច្ច​​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ ​៩៩

    នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ រិន យានពីង ប្រធានមជ្ឈមណ្ឌលគាំទ្រ ភស្តុភារចម្រុះ នៃគណៈកម្មការយោធាមជ្ឈឹម កង​ទ័ព​រំដោះ​ប្រជាជន​ចិន បានបន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែង​យល់​នៅប​ញ្ជាការដ្ឋាន​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ ​៩៩។ 

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច​ដឹក​ជញ្ជូនលេខ ៩៩ និងឯកឧត្តម ឧត្តមសេនីយ៍ទោ រិន យានពីង ប្រធានមជ្ឈមណ្ឌលគាំទ្រ ភស្តុភារចម្រុះ នៃគណៈកម្មការយោធាមជ្ឈឹម កង​ទ័ព​រំដោះ​ប្រជាជន​ចិន


   ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូ ​ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច​ដឹក​ជញ្ជូនលេខ ៩៩ បានធ្វើសេចក្តីរាយការណ៍ថា៖ កងពលនេះបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៩៩ ក្នុងរូប​ភាព​ជា​កងអនុសេនាធំជញ្ជូន ​ដែល​មាន​រថយន្តដឹកជញ្ជូនត្រឹមតែ១០គ្រឿង​ មាន​ភារកិច្ចដឹកជញ្ជូន សម្ភារៈផ្ទៃក្នុង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ​តែ​ប៉ុណ្ណោះ​​​។​ ដោយសេចក្តីត្រូវការចាំបាច់របស់កង​យោធ​​ពលខេមរ​ភូមិន្ទ និង​ដោយសារមានការផ្ដល់ជំនួយពីសាធារណរដ្ឋប្រជាមានិតចិន នៅឆ្នាំ២០១០ អង្គភាព​ត្រូវ​បាន​កែ​សម្រួល​រចនា​សម្ព័ន្ធ​ចាត់​តាំង​ ពី​កងអនុសេនាធំទៅ​​ជា​កងពលតូចដឹកជញ្ជូនលេខ ៩៩ ដែលមាន ៦​ការិយាល័យ, ៣​វរសេនាតូច​ដឹកជញ្ជូនទូទៅ, ១​ក​ង​អនុសេនាធំ​ដឹកជញ្ជូនភ្ញៀវ​, ១​កង​អនុសេនាធំការ​ពារ​ និង​យានដ្ឋានជួសជុល​។ ​មក​ដល់បច្ចុប្បន្នកងពលមានរថយន្តដឹកជញ្ជូនសរុបចំនួន ១៦៦ គ្រឿង ក្នុងនោះប្រភេទដឹកជញ្ជូនចល័តទ័ព និងសម្ភារៈចំនួន​១២៨​គ្រឿង, ប្រភេទដឹកជញ្ជូនជូនភ្ញៀវចំនួន៣១​គ្រឿង​,​ ប្រភេទ​ជួស​ជុល​ចល័ត​ចំនួន​៣​គ្រឿង និង​រថយន្តគិលានសង្គ្រោះចំនួន៤គ្រឿង​។​ ភាគីមិត្តចិន​បាន​ជួយ​សហការកសាង​យាន​ដ្ឋាន​ជួស​ជុល​រថយន្តមួយកន្លែង ហើយបានបើកដំណើរការឲ្យប្រើប្រាស់នៅក្នុងឆ្នាំ​២០១៧​ កន្លង​ម​ក​។​ ក្នុង​រយៈ​ពេល​ជិត ១០ ឆ្នាំមកនេះ ការប្រើប្រាស់បម្រើសកម្មដឹកជញ្ជូន ទាំងសកម្មភាពយោធា និងសកម្មភាពក្នុងមនុស្សធម៌​។​ រថយន្តទាំងអស់ធានារក្សាបានគុណភាព ដែលអាចប្រើប្រាស់បានយូរអង្វែងតទៅទៀត ដោយគ្មាន​ការ​ខូចខាតធ្ងន់ធ្ងររហូតពុំអាចប្រើការបានទៀតឡើយ។ នេះក៏ដោយសារតែរថយន្តមានគុណភាពល្អ​សម​ស្រប​ នឹងស្ថានភាពផ្លូវដឹកជញ្ជូន និង​អាកាសធាតុនៅកម្ពុជា ព្រមទាំង​អង្គភាព​បានយកចិត្តទុកដាក់ជាប្រចាំ​ នៅការបើកបរថែទាំជួសជុលដោយស្មារតីទទួលខុសត្រូវ និងស្រឡាញ់គ្រឿងបំពាក់ដែលខ្លួនទទួលបាន​មក​​នេះ​​​។ ជាមួយគ្នានេះអង្គភាពនៅជួបការលំបាកខ្វះខាតលទ្ធភាពថែទាំជួសជុលផ្លាស់ប្ដូរ ដូចជា ការខ្វះខាតសំបក​កង់​ អាគុយ ​ដំបូលរថយន្តមានភាពពុកផុយ ប្រព័ន្ធភ្លើង ប្រព័ន្ធចែកខ្យល់ ដោយសារតែការងារដឹកជញ្ជូន​កន្លងមកមមាញឹកលើសពីរបស់កំណត់ប្រើប្រាស់។

    ឯកឧត្តម ឧត្តមសេនីយ៍ទោ រិន យានពីង បានមានប្រសាសន៍ថា៖ គណៈប្រតិភូកម្លាំងធានាភស្តុភារចម្រុះ កងទ័ពរំដោះប្រជាជនចិន បានធ្វើដំណើរ​បំពេញ​ទស្សន​កិច្ច​មក​ទីនេះ​ ដើម្បីស្វែងយល់ពីគុណភាព និងការប្រើប្រាស់​យានយន្ត ដែលភាគីចិន​បានផ្ដល់ឲ្យភាគីកម្ពុជា។ ឧត្តមសេនីយ៍ទោ បានថ្លែងការកោតសរសើរ និងវាយតំលៃ​ខ្ពស់​ ចំពោះកងពលតូចដឹកជញ្ជូនលេខ ៩៩ និងបានចាត់ទុកថា នេះជាសមិទ្ធផលថ្មីមួយទៀតដែលកងទ័ពទាំងពីរ កម្ពុជា និងចិន បានសហប្រតិបត្តិការគ្នា។ តាមរយៈនេះសបញ្ជាក់ឲ្យឃើញពីការខិតខំរបស់កង​ពល​តូច​ដឹកជញ្ជូនលេខ ៩៩ ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកងយោធពលខេមរភូមិន្ទ។ ឯកឧត្តម បាន​បញ្ជាក់​ដែរ​ថា​៖ រោងជាងក៏ជាកិច្ចការដ៏សំខាន់មួយដែរ ដែលធានាដល់ការជួសជុលថែទាំសម្ភារៈគ្រឿងបំពាក់ ​ហើយក៏ជាគំរូដ៏ល្អមួយនៅក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អ នៃកងទ័ពយើងទាំងពីរទៅថ្ងៃអនាគត ហើយនេះ​ក៏​ជា​បទ​ពិសោធន៍​មួយថ្មីមួយទៀត ដែលកងទ័ពនៃប្រទេសទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការគ្នា។ ឯកឧត្តម បានបញ្ជាក់ថា៖ កងទ័ពចិនមានវរសេនាធំដឹកជញ្ជូនមួយដូចនេះដែរ តែកងវរសេនាធំដឹកជញ្ជូនរបស់ចិនមាន​ទ្រង់​ទ្រាយធំជាងនេះ ហើយសង្ឃឹមថា កងពលតូចលេខ ៩៩ និងបានទៅទស្សនកិច្ច ដកបទពិសោធន៍​ពី​កង​​ទ័ព​រំដោះ​ប្រជាជន នៅថ្ងៃខាងមុខ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ