ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អនុញ្ញាត​ឱ្យ​ឯកអគ្គរាជ​ទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​ នៃ​ប្រទេស​​​ជប៉ុន​ ​ដែល​ទើប​តែង​តាំង​ថ្មី​ ប្រចាំ​កម្ពុជា ​ចូល​ជួប​សម្តែង​​កា​រ​គួរ​​សម​
នាយកដ្ឋានព័ត៌មាន(៣)
102
1281 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អនុញ្ញាត​ឱ្យ​ឯកអគ្គរាជ​ទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​ នៃ​ប្រទេស​​​ជប៉ុន​ ​ដែល​ទើប​តែង​តាំង​ថ្មី​ ប្រចាំ​កម្ពុជា ​ចូល​ជួប​សម្តែង​​កា​រ​គួរ​​សម​

     ឯកឧត្តម​ មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami MASAHIRO) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេស​ជប៉ុន ​ដែលទើបតែងតាំងថ្មី ប្រចាំកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍបានយ៉ាងឆាប់រហ័ស ហើយក្នុងបេសកកម្មរបស់ឯកឧត្តម នៅប្រទេសកម្ពុជា នឹង​ខិតខំជំរុញឱ្យទំនាក់ទំនងទ្វេភាគី រវាងប្រជាជន និងប្រទេសទាំងពីរ កាន់តែល្អប្រសើរបន្ថែមទៀត។ ការ​ប្តេ​ជ្ញា​បែប​នេះ ​របស់​ ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម ត្រូវបាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែង​ការ​គួរ​សម​ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

     ឯកអគ្គរាជទូតជប៉ុនថ្មីរូបនេះ ក៏បានលើកឡើង នៅចំពោះមុខសម្តេចពិជ័យសេនាថា៖ បើប្រៀបធៀបពីកាលដែលលោកធ្លាប់ បានមកស្គាល់ប្រទេសកម្ពុជា ជាយូរមកហើយនោះ មកដល់ពេលបច្ចុប្បន្ននេះ លោក សងេ្កតឃើ​ញថា ប្រទេសកម្ពុជា មានការរីកចម្រើន យ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ប្រទេសកម្ពុជាធ្លាប់ មានសង្គ្រាម​ដ៏​រាំរ៉ៃ​ជាច្រើនទសវត្សរ៍ ហើយបច្ចុប្បន្នប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងមានការ អភិវឌ្ឍ។

     ជាការឆ្លើយតប សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការអបអរសាទរ និងស្វាគមន៍ ចំពោះឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ ដែលត្រូវព្រះចៅអធិរាជជប៉ុន តែងតាំងជាឯកអគ្គរាជទូតប្រចាំកម្ពុជា។ សម្តេចពិជ័យសេនា មាន​ជំនឿជឿជាក់ថា៖ តាមរយៈឯកឧត្តម ឯកអគ្គរាជទូតជប៉ុនតែងតាំងថ្មី ប្រចាំនៅកម្ពុជា នឹងបន្តរិតចំណង​មិត្តភាព និងសហប្រតិបត្តិការ ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគតទៀត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ