ព័ត៌មាន

វគ្គ​អប់រំ​នយោបាយ​ សតិ​អារម្មណ៍​ ចិត្ត​សាស្ត្រ​ ដល់​នាយ​ទាហាន​បង្គោល​ និង​ផ្សព្វ​ផ្សាយ​សភាព​ការណ៍​ថ្មី​-​ពង្រឹង​សន្តិសុខ ​សណ្តាប់​ធ្នាប់​សង្គម​ នៅ​សាល​ប្រជុំ​បញ្ជា​ការ​ដ្ឋា​នវិស្វកម្ម​ និង​សាល​ប្រជុំ​សាលា​វិស្វកម្ម​តេជោ​
នាយកដ្ឋានព័ត៌មាន(៣)
93
1280 វគ្គ​អប់រំ​នយោបាយ​ សតិ​អារម្មណ៍​ ចិត្ត​សាស្ត្រ​ ដល់​នាយ​ទាហាន​បង្គោល​ និង​ផ្សព្វ​ផ្សាយ​សភាព​ការណ៍​ថ្មី​-​ពង្រឹង​សន្តិសុខ ​សណ្តាប់​ធ្នាប់​សង្គម​ នៅ​សាល​ប្រជុំ​បញ្ជា​ការ​ដ្ឋា​នវិស្វកម្ម​ និង​សាល​ប្រជុំ​សាលា​វិស្វកម្ម​តេជោ

     វគ្គ​​អប់រំ​នយោបាយ ​សតិ​អារម្មណ៍​ ចិត្ត​សាស្ត្រ​ ដល់​នាយ​ទាហាន​បង្គោល ​​និ​ង​ផ្សព្វ​ផ្សាយ​ សភាព​ការណ៍​ថ្មី​-​ពង្រឹង​សន្តិសុខ ​សណ្តាប់​ធ្នា​ប់សង្គម​ បាន​ប្រារព្ធ​ធ្វើ​នៅ​សាល​ប្រជុំ​ប​​ញ្ជាការ​ដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការ​ កាល​ពី​ថ្ងៃទី​២៤​ ខែ​តុលា​ ឆ្នាំ​២០១៩​ ​កន្លង​ទៅ​នេះ ​ដែល​មាន ​នាយ​ទាហាន នាយទាហានរង និង ពលទាហាន មកពីតាមបណ្ដាស្ថាប័ន និង​១២​អង្គភាព ចំណុះបញ្ជាការដ្ឋានវិស្វកម្ម ដែលមានមូលដ្ឋាន​ នៅ​ចោមចៅ និងមូលដ្ឋានឧដុង្គ បានចូលរួមរៀន​សូត្រ​ និង​វគ្គអប់រំនយោបាយ សតិអារម្មណ៍ ចិត្តសាស្ត្រ មួយទៀត បានប្រារព្ធកាលពី ថ្ងៃទី២៨ ខែតុលា នៅ​សាល​ប្រជុំ ​សាលា​វិស្វកម្ម​តេជោ ​ដែល​មាន​នាយទាហាន ​នាយ​ទាហាន​រង​ ពល​ទាហាន​ចំនួន ៥​ អង្គភាព​ មាន​មូល​ដ្ឋា​ននៅ​ផ្អាវ​ ចូល​រួម​រៀន​សូត្រ​ តាម​ដាន​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​នេះ។​

 ឯកឧត្តម ឧត្តមសេនីយន៍ទោ សឹង សុខន មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ


    ក្នុង​ឱកាសនោះ ឯកឧត្តម ឧត្តមសេនីយន៍ទោ សឹង សុខន មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម បានអញ្ជើញ​ទ្បើង​អាន​ឯកសារ​សំខាន់​ ដោយបញ្ជាក់ច្បាស់អំពី សន្តិភាព-លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅ កម្ពុជា នាពេលបច្ចុប្បន្ន រួមទាំងឧបាយកល និងសកម្មភាពរបស់ពួកប្រឆាំង និង ការដាក់ចេញវិធានការណ៍​ទប់​ស្កាត់​ ការប៉ុនប៉ងធ្វើរដ្ឋប្រហារ របស់ក្រុមប្រឆាំង សំដៅថែរក្សាសន្តិភាព-ស្ថិរភាព និង​ការ​អភិវឌ្ឍ​​ប្រទេស​ជាតិ​ ទៅ​ថ្ងៃ​អនាគត។​

 ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ខ្វាន់​ ស៊ាម ​អគ្គ​មេ​បញ្ជាការ​រង​ កង​យោធ​ពល​ខេម​រ​ភូមិន្ទ ​មេបញ្ជាការ បញ្ជា​ការ​ដ្ឋាន​វិស្វកម្ម​ អគ្គបញ្ជាការ 


    ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ខ្វាន់​ ស៊ាម ​អគ្គ​មេ​បញ្ជាការ​រង​ កង​យោធ​ពល​ខេម​រ​ភូមិន្ទ ​មេបញ្ជាការ បញ្ជា​ការ​ដ្ឋាន​វិស្វកម្ម​ អគ្គបញ្ជាការ បានអញ្ជើញផ្តល់បទឧទ្ទេសនាម ជូនដល់នាយទាហានបង្គោលតាមបណ្តាស្ថាប័ន និងគ្រប់កងឯកភាពចំណុះបញ្ជាការដ្ឋានវិស្វកម្ម ដោយបានសង្កត់ធ្ងន់ថា៖ ក្នុងនាមយើងជា ខ.ភ.ម ដែល​មាន​ភារកិច្ច​ ជា​អ្នក​ការ​ពារ​សន្តិ​សុខ ​សន្តិភាព​ ត្រូវក្តាប់ឲ្យបាននូវសភាពការណ៍​ថ្មីៗ​ និង ​ផែនការ សកម្មភាពល្បិច​កល​ឧទ្ទាមក្រៅច្បាប់ របស់ទណ្ឌិត សម រង្សី ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល​ស្រប​ច្បាប់​ និង​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ របស់​ប្រជាពលរដ្ឋទូទាំងប្រទេស។ ឯកឧត្តម ខ្វាន់ ស៊ាម បានអំពាវ​នាវ​ដល់​កង​កំលាំងវិស្វកម្មទាំងអស់ កុំជឿតាមការឃោសនារបស់ពួកប្រឆាំង ដែលមានបំណងចង់បំផ្លាញ​សុខ​សន្តិភាព-ស្ថេរភាពសង្គម ដែលយើងខិតខំរកបានមកដោយលំបាក​​ ហើយ​ដែល​ពួកប្រឆាំងទាំងនោះ​មិន​បានចូលរួមអ្វីបន្តិចសោះទ្បើយ គឺមានតែមកឃោសនាបំផុសបំផុលបងប្អូនប្រជាពលរដ្ឋ ជាពិសេស ក្នុងជួរកងទ័ពយើងអោយប្រឆាំងនឹង រាជរដ្ឋាភិបាលស្របច្បាប់ទៅ​វិញ​។ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ កុំចាក់អង្ករ យកអង្កាម​។ អ្នកចូលរួមគាំទ្រនូវគម្រោងនេះ ត្រូវជាប់ទោសពីបទល្មើសរួមគំនិតក្បត់ជាតិ ។ ឯកឧត្តម ខ្វាន់ ស៊ាម បានអំពាវនាវដល់កំលាំងវិស្វកម្មទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋភិបាល នៅក្នុងកិច្ចដំណើរការ ថែរក្សា​​ការពារសុខសន្តិភាព​ ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍ ដែលទាំងនេះបានបង្ហាញអំពីស្មារតីស្នេហា​ជាតិ ​ឯកភាព​ជាតិ​ រួមគ្នាជាធ្លុងមួយ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់ការកសាង និងអភិវឌ្ឍប្រទេស​ជាតិ​ឲ្យ​កាន់​តែ​សម្បូរ​សប្បាយជាបន្តទៀតជារៀងរហូត។

 ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អញ្ជើញជាអធិបតីក្នុងកម្មវិធីវគ្គអប់រំនយោបាយ សតិអារម្មណ៍ ចិត្តសាស្ត្រ ដល់នាយទាហានបង្គោល ​និងផ្សព្វ​ផ្សាយ​ សភាព​ការណ៍ថ្មី-ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅសាលាវិស្វកម្មតេជោ នៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម


    ដោយឡែក នៅថ្ងៃប្រារព្ធវគ្គអប់រំនយោបាយ សតិអារម្មណ៍ ចិត្តសាស្ត្រ ដល់នាយទាហានបង្គោល ​និងផ្សព្វ​ផ្សាយ​ សភាព​ការណ៍ថ្មី-ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅមូលដ្ឋានផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម រួមនឹង នាយទាហានជំនាញជាច្រើនរូបទៀត បានអញ្ជើញត្រួតពិនិត្យ ការកសាងទំនប់ហ្វឹកហ្វឺនរបស់សាលាវិស្វកម្មតេជោ ហើយជាបន្ដបន្ទាប់មកទៀត ឯកឧត្តម ខ្វាន់ ស៊ាម បានអញ្ជើញត្រួតពិនិត្យសកម្មភាព និងលទ្ធផលនៃការងារហ្វឹកហ្វឺនបំប៉នជំនាញវិស្វកម្មឆ្នាំ២០១៩ របស់សាលាវិស្វកម្មតេជោ កងឯកភាព​លេខ​៧១៤​ កងឯកភាព៧១៦ កងឯកភាពលេខ៧១៧​ និងកងឯកភាពលេខ៧១៨ ដោយផ្អែកតាមផែនការហ្វឹក​ហ្វឺន​បំប៉ន​ជំនាញវិស្វកម្មប្រចាំឆ្នាំ២០១៩ ដែលបញ្ជាការដ្ឋានវិស្វកម្មបានដាក់ចេញ ៕