ព័ត៌មាន

ពិធី​ផ្សព្វផ្សាយ​ខ្លឹ​មសារ​ជំនួយ​ស្មារតី​សម្រាប់​វេទិការ​សាធារណៈ​ ស្តីពី​សភាពការណ៍ថ្មីៗ ឧបាយកលសកម្មភាពពួកឧទ្ទាម និងការងារអប់រំចិត្តសាស្រ្ត ដល់នាយទាហាន​ នាយ​ទាហានរង​ នៃ​កងរាជអាវុធហត្ថ
នាយកដ្ឋានព័ត៌មាន(៣)
206
1270 ពិធី​ផ្សព្វផ្សាយ​ខ្លឹ​មសារ​ជំនួយ​ស្មារតី​សម្រាប់​វេទិការ​សាធារណៈ​ ស្តីពី​សភាពការណ៍ថ្មីៗ ឧបាយកលសកម្មភាពពួកឧទ្ទាម និងការងារអប់រំចិត្តសាស្រ្ត ដល់នាយទាហាន​ នាយ​ទាហានរង​ នៃ​កងរាជអាវុធហត្ថ

    កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​តុលា​ ឆ្នាំ២០១៩ នៅវិទ្យាស្ថានកងរាជ​អាវុធ​ហត្ថ​កំបូល ឯកឧត្តម ឧត្តមសេនីយ៍ទោ ស សំបូរធន នាយ​សេនាធិការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ តំណាង​ដ៏ខ្ពង់ខ្ពស់ឯកឧត្ត មេបញ្ជាការកងរាជអាវុធ​ហត្ថ​លើផ្ទៃប្រទេស បានអញ្ជើញជា​អធិបតីភាព​ ក្នុ​ង​ពិធីផ្សព្វផ្សាយ​ខ្លឹ​មសារ​ជំនួយ​ស្មារតី​សម្រាប់​វេទិការ​សាធារណៈ​ ស្តីពី​សភាពការណ៍ថ្មីៗ ឧបាយកលសកម្មភាពពួកឧទ្ទាម និងការងារអប់រំចិត្តសាស្រ្ត ដល់នាយទាហាន​ នាយ​ទាហានរង​ នៃ​កងរាជអាវុធហត្ថ ​តាម​បទ​បញ្ជា​ និង​គោលការណ៍​ណែនាំ​របស់​ ឯកឧត្តម​ មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់លោក​ឧត្តមសេនីយ៍ នាយរងសេនាធិការ​ដ្ឋាន​, ស្នង​ការ​រង​ និងនាយក នាយក​រង​ វិទ្យាស្ថាន​កងរាជអាវុធហត្ថ, យោធាចារ្យ, នាយការិយា​ល័យ​,​ សិក្ខា​កាម​វគ្គ​បណ្តុះបណ្តាលបញ្ជាការសេនាធិការ និងសិក្ខាកាមវគ្គ​បណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធ៌មជំនាន់ទី២២ ព្រម​ទាំង​នាយទាហាន​ នាយ​ទាហាន​រង​ ក​ង​អន្តរាគមន៍ពិសេស​កងរាជអាវុធហត្ថជាច្រើនរូបទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ស សំបូរធន នាយ​សេនាធិការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ តំណាង​ដ៏ខ្ពង់ខ្ពស់ឯកឧត្ត មេបញ្ជាការកងរាជអាវុធ​ហត្ថ​លើផ្ទៃប្រទេស 


    ក្នុងពិធីផ្សព្វផ្សាយនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស សំបូរធន បានលើកឡើងអំពីឧបាយកលពួកឧទ្ទាម​ក្បត់​ជាតិ​ សមវង្សី​ ដែលមានគោលបំណងប៉ុនប៉ងបំផ្លាញសន្តិភាព និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ឯកឧត្តម​ ក៏បានលើកឡើងអំពីការពង្រឹងគោលជំហរសតិអារម្មណ៏ ដល់នាយទាហាន និងនាយទាហានរង នៃ​កង​រាជ​អាវុធហត្ថ​គ្រប់រូប​ ដើម្បីអោយក្ដាប់​ជា​ប់នូវការវិវត្តន៍ នៃសភាពការណ៏ថ្មីៗ និងបញ្ហាសន្ដិសុខនៅក្នុងប្រទេស​កម្ពុជា ​ដើម្បី​ឱ្យនាយទាហាន ពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់​យល់​នូវតួនាទីភារកិច្ច និងបេសកម្ម​ក្នុង​ការបម្រើជាតិ​មាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយមនសិការ​ស្នេហាជាតិ និងការពារអោយបានដាច់​ខាត​ រដ្ឋធម្មនុញ្ញ ​ជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេច​តេជោ​ ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ត្រី។​ ជា​ចុងក្រោយឧត្តមសេនីយ៍​បានផ្តាំផ្ញើ និងរំលឹកដល់នាយទាហាន នាយទាហាន​រង​ នៃកងរាជអាវុធហត្ថទាំងអស់ ឱ្យយល់អំពីកិច្ចការងាររបស់ខ្លួន​ ដែលត្រូវទទួលខុសត្រូវ ពិសេសអំពីព្រឹត្តិការណ៏​ថ្មី​ៗ​ និងអនុវត្តន៍ឱ្យបានម៉ឺងម៉ាតបំផុត​ នូវ​បទបញ្ជារបស់រាជរដ្ឋាភិបាល​ ព្រមទាំងការពារឱ្យ​បានរដ្ឋាភិបាលស្រប​ច្បាប់​ មិន​ឱ្យពួកឧទ្ទាមក្បត់ជាតិ បំផ្លាញសន្តិភាព និងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាយើងបាន​ជា​ដាច់​ខាត​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ