ព័ត៌មាន

លោក​ជំទាវ ​ដាំ ​ដារីនី ​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​សិក្ខា​កាម​កម្ពុជា​ ដែល​កំពុង​សិក្សា​នៅ​ មហា​វិទ្យាល័យ​ជាតិ​ឡាវ​ ទី​ក្រុង​វៀង​ច័ន្ទន៍​ នៃ​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិត​ឡាវ​
នាយកដ្ឋានព័ត៌មាន(៣)
167
1268 លោក​ជំទាវ ​ដាំ ​ដារីនី ​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​សិក្ខា​កាម​កម្ពុជា​ ដែល​កំពុង​សិក្សា​នៅ​ មហា​វិទ្យាល័យ​ជាតិ​ឡាវ​ ទី​ក្រុង​វៀង​ច័ន្ទន៍​ នៃ​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិត​ឡាវ​

    ក្នុង​ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ លោក​ជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានជួបសំណេះសំណាលជាមួយសិក្ខាកាមកម្ពុជា ទាំងអស់ ដែល​កំពុងសិក្សានៅមហាវិទ្យាល័យជាតិឡាវ ទីក្រុងវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា​និត​ឡាវ ​និង​ចុះពិនិត្យកន្លែង​ស្នាក់​នៅរបស់សិក្ខាកាមផងដែរ​។

លោក​ជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ


   ក្នុងកិច្ចសំណេះសំណាល លោកជំទាវរដ្ឋលេខាធិការ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរសុខទុក្ខ​ពី​សំណាក់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល សម្តេច​តេជោ​តែង​តែ​គិ​ត​គូរ ​នឹក​រលឹក​ និង​លើក​ទឹក​ចិត្តចំពោះសិស្ស ​និស្សិត ​និងសិក្ខាកាម​ ដែលកំពុងសិក្សានៅបរទេស។​ លោកជំទាវ​រដ្ឋលេខាធិការបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាម​ដែល​បានមកបន្តការ​សិក្សា​ នៅ​ក្នុងប្រទេសឡាវ​ ដែលជាប្រទេសជិតខាងល្អ ដើម្បីទទួលបានចំណេះដឹង ជំនាញ និងផ្លាស់ប្តូរបទពិសោធន៍​។​ លោកជំទាវបានគាំទ្រ និងលើកទឹកចិត្តដល់សិក្ខាកាម អោយខិតខំរៀនសូត្រ គោរពច្បាប់ ហើយបន្ត​ការសិក្សាអោយបានជ្រៅជ្រះ​ ធ្វេីយ៉ាងណានាំយកនូវចំណេះដឹង និងបទពិសោធន៍មកអភិវឌ្ឍន៍ប្រទេសជាតិ​។​​ ក្នុង​ឱកាស​នោះ​ផង​ដែរ​  លោកជំទាវ ក៏បានជម្រាបជូនសិក្ខាកាមអំពីស្ថានភាព​នយោបាយ​វិវត្ថន៍​ថ្មីៗ​ សង្គម សេដ្ឋកិច្ច​ ដែលកំពុងជំរុញដល់ការរីកលូតលាស់ នៃប្រទេសជាតិ។ លោកជំទាវបាននាំយកនូវថវិការរបស់​ សម្តេច​​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់សិក្ខាកាមទាំងអស់ក្នុងពេល​នោះ​ផង​ដែរ​។​

    គួរ​រំលឹកឡើង​វិញថា​៖​ តប​តាម​ការ​អញ្ជើញ​របស់​ក្រសួង​ការ​ពារ​ប្រទេស​ឡាវ​ លោក​ជំទាវ​ ដាំ​ ដារីនី រដ្ឋលេខាធិការ​ក្រសួងកា​រពារ​ជាតិ​​ បាន​ដឹក​នាំ​គណៈ​ប្រតិភូយោធិននារី​​ នៃ​កងយោធពលខេមរភូមិន្ទ​​ អញ្ជើញ​ទៅ​ទស្សនកិច្ច​ការ​ងារ​​ ​នៅ​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិត​ឡាវ។​ ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ​ដែរ​ លោកជំទាវ​ ដាំ​ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ ​បានអញ្ជើញ​ចូលជួប​សម្តែ​ងការ​គួរ​សម​ជាមួយ​ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត់ រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ​ និងបានជួបពិភាក្សាការងារផ្លាស់ប្តូរបទពិសោធន៍ និងបន្តកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរប្រតិភូ រវាងសមាគមន៍នារី នៃកងទ័ពប្រជាជនឡាវ និងយោធិន​នារី​​ នៃ​កង​យោធពលខេមរ​ភូមិន្ទ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ