ព័ត៌មាន

និស្សិត សិស្សដែលបានដាក់ពាក្យសុំចូលប្រឡងសិក្សាវគ្គនាយទាហានទាំង៤វគ្គ នៅមណ្ឌលសាកលវិទ្យាល័យការពារជាតិ ត្រូវបានប្រគល់ជូនសលាកបត្រឯកត្តជន
នាយកដ្ឋានព័ត៌មាន(៣)
182
1267 និស្សិត សិស្សដែលបានដាក់ពាក្យសុំចូលប្រឡងសិក្សាវគ្គនាយទាហានទាំង៤វគ្គ នៅមណ្ឌលសាកលវិទ្យាល័យការពារជាតិ ត្រូវបានប្រគល់ជូនសលាកបត្រឯកត្តជន

    អនុគណៈកម្មាការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិនិស្សិត សិស្សនៃខ.ភ.ម បានធ្វើការប្រគល់សលាក​បត្រ​ឯកត្តជន ជូនដល់បេក្ខជនជានិស្សិត សិស្ស ដែលបានស្ម័គ្រចិត្តមកដាក់ពាក្យសុំចូលប្រឡងជ្រើស​រើស​ ចូល​សិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៤ នាយទាហានទ័ពជើងគោកជំនាន់ទី១២ នាយទាហានបន្តវេនជំនាន់ទី១៣ និងនាយទាហានជំនាញបច្ចេកទេសយោធា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ។ សម្រាប់​មណ្ឌលភ្នំពេញ ពិធីប្រគល់បានធ្វើឡើងនៅសាកលវិទ្យាល័យការពារជាតិ(ឬស្សីកែវ) ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ សុផាត អគ្គលេខធិការរង ក្រសួងការពារជាតិ និងជានាយករង នាយកដ្ឋាន​បុគ្គលិក​ 


    ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ សុផាត អគ្គលេខធិការរង ក្រសួងការពារជាតិ និងជានាយករង នាយកដ្ឋាន​បុគ្គលិក​ បាន​ឲ្យដឹងថា​៖ ការជ្រើសរើសនិស្សិត សិស្សចូលក្នុងវគ្គទាំង៤នេះ បានចាប់ផ្តើមពីថ្ងៃទី១៩ ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ ជាលទ្ធផលបឋមការជ្រើសរើសគិតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០១៩​នេះ ​មានបេក្ខជនបានមកទទួលពាក្យនៅទូទាំងប្រទេស មានចំនួន១០,២៧៤ច្បាប់ និង​បាន​មកដាក់​សុំ​ចូល​ប្រឡង ក្នុងនោះមណ្ឌល សាកលវិទ្យាល័យការពារជាតិ មានចំនួន២,២១៦នាក់, យោធភូមិភាគទី១ ចំនួន៣៧នាក់, យោធភូមិភាគទី២ ចំនួន២២៧នាក់, យោធភូមិភាគទី៣ ចំនួន៥៨នាក់, យោធភូមិភាគទី៤ ចំនួន១៥៧នាក់, យោធភូមិភាគទី៥ ចំនួន១៩៧នាក់ ហើយការចែកសលាកបត្រថ្ងៃនេះ សម្រាប់មណ្ឌលភ្នំពេញ មានចំនួន៩៤៣នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ


    ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា បានថ្លែងការកោតសរសើរចំពោះយុវជន ជានិស្សិត សិស្ស រួមទាំងព្រះសង្ឃ ដែលបានស្ម័គ្រចិត្តមកដាក់ពាក្យសុំប្រឡងចូលបំរើក្នុងជួរ ខ.ភ.ម នាពេលនេះ ដែលនេះជាការបង្ហាញឃើញ​អំពី​ការស្រលាញ់ និងមានឆន្ទៈស្នេហាជាតិមាតុភូមិ ក្រោមទិសស្លោករបស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​បានលើកឡើងថា៖ ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ។ ឯកឧត្តម បានបញ្ជាក់ថា៖ ការជ្រើសរើសនិស្សិត សិស្សប្រឡងចូលសិក្សាវគ្គនាយទាហាន ខ.ភ.ម ទាំង៤វគ្គនេះ តែងបានធ្វើ​ឡើង​ជារៀងរាល់ឆ្នាំ នៅក្នុងឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ ការជ្រើសរើសប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ ​និងតម្លាភាព ដែលស្ថិតនៅក្រោមម្លប់ នៃដំបូលសុខសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ នៃការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាស់វៃរបស់ សម្តេចតេជោ ហ៊ុន សែន, មិនមានការបង្ខិតបង្ខំឲ្យចូលបំរើកងទ័ពនោះឡើយ។ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ជា តារា បានផ្តាំផ្ញើរដល់យុវជនជាបេក្ខជនទាំងអស់ កុំចាញ់ការញ៉ួសញ៉ុងអូសទាញរបស់ពួកក្បត់ជាតិឲ្យសោះ។ ប្អូនណាប្រឡងជាប់ត្រូវខិតខំរៀនសូត្រ ដើម្បីចូលរួមបន្តវេនការពារជាតិមាតុភូមិ ហើយចំពោះប្អូនណាដែលប្រឡងមិនជាប់ សូមកុំអស់សង្ឃឹម មកដាក់ពាក្យប្រឡង​ចូលបំរើ ខ.ភ.ម នៅឆ្នាំក្រោយៗទៀត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ