ព័ត៌មាន

ឯកឧត្តម ​នាង ផាត ​អញ្ជើញ​ធ្វើ​បាឋកថា ចែក​រំលែក​ចំណេះដឹង ​សម្រាប់​ការងារ​សាធារណៈ​មតិ ​ជូន​ដល់​នាយ​ និង​ពល​ទាហាន​
នាយកដ្ឋានព័ត៌មាន(៣)
246
1266 ឯកឧត្តម ​នាង ផាត ​អញ្ជើញ​ធ្វើ​បាឋកថា ចែក​រំលែក​ចំណេះដឹង ​សម្រាប់​ការងារ​សាធារណៈ​មតិ ​ជូន​ដល់​នាយ​ និង​ពល​ទាហាន​

    នៅ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​តុលា ​ឆ្នាំ​២០១៩​នេះ ​ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំ​ការ​ ក្រសួងការពារជាតិ ​បានអញ្ពើញធ្វើបាឋកថា ចែក​រំលែក​ចំណេះ​ដឹង​សម្រាប់​ការ​ងារ​សាធារណៈមតិ​ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងសាកលវិទ្យាល័យការពារជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំ​ការ​ ក្រសួងការពារជាតិ


    បន្ទាប់ពីចប់បាឋកថា ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត ក៏បានក្រើនរំលឹកដល់ នាយទាហាន ពលទាហានទាំងអស់ត្រូវត្រៀមឱ្យគ្រប់​លក្ខណៈ ដើម្បីកំចាត់ចោលនូវក្រុមជនក្បត់ជាតិ ដែលជាក្រុមឧទ្ទាមក្រៅច្បាប់ ​នៅ​ក្រៅប្រទេសមានបំណង់ចង់មកផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ក្នុងនាមជាកងទ័ពត្រូវការពារដាច់​ខាន​នូវ​រដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារសុខសន្តិភាព មិនត្រូវបណ្តោយឱ្យសុខសន្តិភាព ដែលយើង​ទាំង​អស់​គ្នា​ខិតខំប្រឹងប្រែងជាច្រើនឆ្នាំមកហើយ ត្រូវពួកក្បត់ជាតិមកបំផ្លិចបំផ្លាញបានឡើយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា៖ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារឱ្យបាននូវការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្រប ដែលកើតចេញពីការបោះឆ្នោតឱ្យដាច់ខាត ព្រោះសព្វថ្ងៃកម្ពុជាកំពុងមានសន្តិភាព ស្ថិរភាព ប្រជាពលរដ្ឋរស់នៅបានសុខសាន្ត ប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាតខ្វែង វត្តអារាម សាលារៀន ជីវភាពប្រជាជនមានការរីកចម្រើនជាលំដាប់ ដូច្នេះហើយយើងមិន​ត្រូវឱ្យពួកក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថព្រះមហាក្សត្រ បានបំផុសឱ្យកងទ័ពបែរចុងកាណុងមករករដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុង​ដឹក​​នាំប្រទេស ធ្វើឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ ដូច្នេះទោះតម្លៃណាក៏ដោយយើងមិនត្រូវបណ្តោយឲ្យក្រុមឧទ្ទាមប៉ុន្មានក្បាលនេះ មកបំផ្លិចបំផ្លាញប្រទេសជាតិយើងបានឡើយ ត្រូវការពារឱ្យបានដាច់ខាត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ