ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​​ ឥត​ សារ៉ាត់ ​អនុញ្ញាតិ​​ឱ្យ​​ប្រតិភូ​ក្រុម​ការ​ងារ​រៀប​ចំ​សម​យុទ្ធ​នាគ​មាស ​ឆ្នាំ​២០២០​ នៃ​កង​ទ័ព​រំដោះ​ប្រ​ជា​​ជន​​ចិ​ន ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​
នាយកដ្ឋានព័ត៌មាន(៣)
173
1265 នាយ​ឧត្តម​សេនីយ៍​​ ឥត​ សារ៉ាត់ ​អនុញ្ញាតិ​​ឱ្យ​​ប្រតិភូ​ក្រុម​ការ​ងារ​រៀប​ចំ​សម​យុទ្ធ​នាគ​មាស ​ឆ្នាំ​២០២០​ នៃ​កង​ទ័ព​រំដោះ​ប្រ​ជា​​ជន​​ចិ​ន ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​

    នៅ​ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៩កន្ល​ង​ទៅនេះ នៅ​សាលសវនាការ របស់អគ្គបញ្ជាការដ្ឋាននាទីក្រុងភ្នំពេញ ​ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២០ កម្ពុជា-ចិន បានអនុញ្ញាតិ​ឱ្យ​ប្រតិភូក្រុមការងាររៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២០ កងទ័ពជើងគោក នៃកងទ័ពរំដោះប្រ​ជា​ជន​ចិន​ប្រចាំភាគខាងត្បូង ដឹកនាំដោយ លោកវរសេនីយ៍ឯកពិសេស ចាង យ័ន សុង (Zhang Yuang Song) នាយ​សេនាធិការសម្ព័ន្ធអង្គរទ័ពលេខ៧៥ កងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន រួមនឹងសមាជិក​កង​​ទ័ពជំនាញ​ចំនួន១១រូបទៀត ចូលជួបសំ​ដែងការគួរសម និងពិភាក្សាការងារ​ ក្នុងឱកាសដែលប្រតិភូអញ្ជើញ​មកបំពេញដំណើរទស្សនកិច្ចការងារ ដើម្បីសិក្សា និងរៀបចំធ្វើសមយុទ្ធនាគមាសសម្រាប់ឆ្នាំ២០២០ រវាង​កងទ័ព​កម្ពុជា និងកងទ័ពរំដោះប្រជាជនចិននាឆ្នាំ២០២០នេះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ តុលា ឆ្នាំ​២០១៩​។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២០ កម្ពុជា-ចិន និងលោកវរសេនីយ៍ឯកពិសេស ចាង យ័ន សុង (Zhang Yuang Song) នាយ​សេនាធិការសម្ព័ន្ធអង្គរទ័ពលេខ៧៥ កងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន


    ក្នុងជំនួបនាឱកាសនោះ លោកវរសេនីយ៍ឯកពិសេស ចាង យ័នសុង ជំនួសមុខឱ្យប្រតិភូក្រុមការងាររៀបចំ​សម​យុទ្ធនាគមាសឆ្នាំ២០២០ កងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន លោកបានសម្ដែងនៅការអរគុណ​ចំពោះ​ ឯកឧត្តមអគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ដែលជា​ប្រធានគណៈកម្មាធិការរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២០ របស់ភាគីកងទ័ពកម្ពុជា បានផ្ដល់ពេលវេលាដ៏​សម​​គួរមួយ អនុញ្ញាតឲ្យក្រុមការងាររបស់លោក បានចូលជួបសំ​ដែងការគួរសម និងពិភាក្សាការងារ អំពីរបៀប​រៀបចំ​ នៃសមយុទ្ធនាគមាសសម្រាប់ឆ្នាំ២០២០ ខាងមុខនេះឱ្យមានភាពរលូន និងទទួលបានជោគជ័យដូច​បណ្ដា​ឆ្នាំ​កន្លង​មក​។ លោក ចាង បានជម្រាបជូន ឯកឧត្តម ប្រធានគណៈកម្មការរៀបចំសមយុទ្ធនាគមាស​ កម្ពុជា-ចិន ឆ្នាំ២០២០ ដែរថា៖ ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើទស្សនកិច្ចសិក្សា ដើម្បីរៀបចំសមយុទ្ធលើក​នេះ​ ក្រុមការងាររបស់បស់ភាគីកងទ័ពរំដោះប្រជាជនចិន ដោយមានកិច្ចសហប្រតិបត្តិការដ៍ល្អ ពីក្រុមការ​ងារ​រៀបចំសមយុទ្ធរបស់ភាគីកម្ពុជា យើងបានចុះទៅសិក្សាឱ្យកាន់តែច្បាស់លាស់ នៅទីលានបាញ់គ្រាប់ពិតរបស់​កងពលតូចលេខ៧០ នៅឯស្រុកជុំគីរី ខេត្តកំពត ដែលជាទីលានសមយុទ្ធនាគមាស កាលពីឆ្នាំ២០១៩ ដែល​ភាគី​កង​ទ័ព​ប្រទេស​យើង​ទាំង​ពីរ​ បានធ្វើម្ដងរួចមកហើយ ព្រមទាំងចុះពិនិត្យមើលទីតាំង និងសិក្សាដោយ​ផ្ទាល់ នៅទីតាំងហ្វឹកហ្វឺនថ្មី​របស់កងពលតូចទ័ពពិសេស​ឆ័ត្រយោងលេខ៩១១ នាស្រុកឱរ៉ាល់ នៃ​ខេត្ត​កំពង់​ស្ពឺ​​ផងដែរ ហើយយើងនឹងបន្តប្រជុំរួមពិភាក្សាគ្នានាថ្ងៃនេះបន្ថែមទៀត រវាងក្រុមការងារទាំងពីរភាគី ដើម្បី​កំណត់​ទីតាំ​ងច្បាស់លាស់ នឹងជាក់លាក់ ដែលត្រូវធ្វើសមយុទ្ធរួមគ្នា រវាងកងទ័ពចិន ជាមួយនឹងកម្ពុជា សម្រាប់​ឆ្នាំ២០២០ ខាងមុខនេះ។

     ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ បានស្វាគមន៍ និងអបអរសាទរចំពោះវត្តមានរបស់ក្រុមការងារសិក្សារៀបចំសមយុទ្ធនាគមាសឆ្នាំ២០២០ របស់ភាគីកងទ័ពរំដោះប្រជាជនចិន នៅកម្ពុជាលើកនេះ។ ឯកឧត្ដម អគ្គមេបញ្ជាការរង ថ្លែងថា៖ កម្ពុជាមានសន្តិភាព មានការអភិវឌ្ឍន៍ កងយោធពលខេមរភូមិន្ទ ក៏មានការរីកចម្រើនផងដែរ។ នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ បានបន្តលើកឡើងថា៖ កន្លងមកកងទ័ពកម្ពុជា និងចិន បានហ្វឹក​ហ្វឺន​រួម​ជា​មួយគ្នា រហូតឈានដល់ការធ្វើសមយុទ្ធរួមគ្នា ដើម្បីលើកកម្ពស់សមត្ថភាញជំនាញប្រយុទ្ធ បម្រើឱ្យកិច្ច​សហប្រតិបត្តិការ​ ប្រឆាំងភេរវកម្ម ​និងមនុស្សធម៌ ដែលគិតមកទល់ឆ្នាំ២០២០ ខាងមុខនេះ មានចំនួន ៤​លើក​ហើយ​ ដែល​ទទួលបានភាពជោគជ័យ និងបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក។ ឯកឧត្ដម ក៍បានថ្លែងអំណរ​គុណ​ដល់​ភាគី​មិត្តចិន ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដល់កងយោធពលខេមរភូមិន្ទ ជាច្រើន​ផង​ដែរ។​ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជម្រាបជូនភាគីក្រុមការងារ​រៀបចំសមយុទ្ធ​នាគ​មាស​ឆ្នាំ២០២០​ រប​ស់​ភាគីកងទ័ពរំដោះប្រជាជនចិនដែរថា៖ ជាការល្អគួរជ្រើសរើសយកទីលានបាញ់គ្រាប់ពិត​តេ​ជោ​សែន​ ក្នុងស្រុកជុំគីរី ខេត្តកំពត របស់កងពលតូចលេខ៧០ ដូចដែលយើងបានរួមគ្នាធ្វើពីរឆ្នាំមុនៗ ព្រោះ​ទីតាំងនោះមានទីលានស្រាប់ និងកន្លែងស្នាក់នៅស្រាប់។ ដោយឡែកទីលានថ្មីរបស់កងពលតូចទ័ពពិសេស​ឆត្រ​យោងលេខ៩១១ ដែលក្រុមការងារជំនាញទាំងពីរបានចុះទៅពិនិត្យមើលនោះ យើងនឹងរួមគ្នាបន្តសិក្សាស្រាវជ្រាវ និងកសាងទីតាំងថ្មីនោះសម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខទៀត ព្រោះទីតាំងថ្មីនេះ ក៏ពុំទាន់បានកសាងនូវអ្វីនៅឡើយទេ។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធ​ពល​ខេមរភូមិន្ទ ក៏បានសំណូមពរដល់ភាគីមិត្តចិន ឲ្យបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្ស នៃកងយោធ​ពល​ខេមរ​ភូមិន្ទបន្ថែមទៀត និងបានជូន​ពរដល់ដំណើរទស្សនកិច្ចការងារ​រៀបចំ​សមយុទ្ធ​នាគ​មាស​ឆ្នាំ ២០​២០​ របស់​ប្រតិភូកងទ័ពរំដោះប្រជាជនចិន ក្នុងការសិក្សាស្រាវជ្រាវរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២០លើកនេះ បាន​ប្រកបដោយជោគជ័យ ៕  


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ