ព័ត៌មាន

សម្តេច​ពិជ័យសេនា ​ទៀ បា​ញ់ ​ដឹក​នាំ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ​ អញ្ជើញ​ចូល​រួម​ព្រឹត្តិការណ៍​សំខាន់​២ ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
114
1258 សម្តេច​ពិជ័យសេនា ​ទៀ បា​ញ់ ​ដឹក​នាំ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ​ អញ្ជើញ​ចូល​រួម​ព្រឹត្តិការណ៍​សំខាន់​២ ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

    សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ​ត្រូវនឹងថ្ងៃទី​១៧ ​ខែតុលា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូយោធាជាន់​ខ្ពស់​ក្រសួងការពារជាតិ ចូលរួមព្រឹត្តិការណ៍សំខាន់២ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ០៥ថ្ងៃ គឺចាប់​ពី​ថ្ងៃ​ទី១៨ ​ដល់ថ្ងៃទី​២២ ​ខែតុ​លា ឆ្នាំ២០១៩។ ការអញ្ជើញទៅចូលរួមព្រឹត្តិការណ៍សំខាន់ចំនួន២ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងតបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ Wei Fenghe ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ហើ​យ​ព្រឹត្តិការណ៍សំខាន់២ រួមមាន៖

    *ទី១៖ ចូលរួមពិធីបើកការប្រកួតកីឡាយោធាពិភពលោក លើកទី៧ ដែលនឹងប្រារព្ធនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុង អ៊ូហាន (Wuhan ) ខេត្តហ៊ូបេ (Hubei) ហើយព្រឹត្តិការណ៍ប្រកួតកីឡាយោធាពិភពលោកលើក​ទី៧នេះ​ រៀបចំឡើងក្រោមប្រធានបទ «ការចែករំលែកមិត្តភាព និងលើកកម្ពស់សន្តិភាព»។

    *ទី២៖ បន្ទាប់ពីព្រឹត្តិការណ៍នេះ សម្តេចពិជ័យសេនា នឹងចូលរួមវេទិកា «សៀងសាន ប៉េកាំងលើកទី៩» (9th Beijing Xiangshan Forum) ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងវេទិកា សៀងសាន លើកទី៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ និងចូលរួម​ពិភាក្សាលើប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធបញ្ហាសន្តិសុខក្នុងតំបន់។

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ


    ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ត្រូវបានអញ្ជើញឡើងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំពេញ​អង្គទី៣ ក្រោមប្រធានបទ «ផលប្រយោជន៍ នៃប្រទេសតូច និងមធ្យម និងសន្តិសុខរួមគ្នា»។ បើតាម ប្រកាស​ព័ត៌មានបានបញ្ជាក់ថា៖ ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការជួបពិភាក្សាទ្វេភាគីជាផ្លូវការ ជាមួយសមភាគី​ នាយឧត្តមសេនីយ៍ Wei Fenghe ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ