ព័ត៌មាន

ជំនួប​​ពិភាក្សា​រវាង​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​និង​មេ​បញ្ជាការ​​កង​កម្លាំង​​អង្គការ​​សហ​ប្រជាជាតិ ​ប្រចាំ​សាធារណ​រដ្ឋ​អាហ្រ្វិក​កណ្តាល​
នាយកដ្ឋានព័ត៌មាន(៣)
112
1257 ជំនួប​​ពិភាក្សា​រវាង​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​និង​មេ​បញ្ជាការ​​កង​កម្លាំង​​អង្គការ​​សហ​ប្រជាជាតិ ​ប្រចាំ​សាធារណ​រដ្ឋ​អាហ្រ្វិក​កណ្តាល​

    រសៀល​ថ្ងៃ​ទី​១៤​ ខែ​តុលា ​ឆ្នាំ​២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​អនុញ្ញាត​អោយ​ ឯកឧត្តម Balla Keita មេ​បញ្ជាការ​កង​កម្លាំង​អង្គការសហប្រជាជាតិ ប្រចាំសាធារណរដ្ឋអាហ្រ្វិកកណ្តាល ចូលជួបសម្ដែងការគួរសម នៅបន្ទប់សវនាការ វិមានមិត្តភាព។

    ក្នុងជំនួបនោះផងដែរ ឯកឧត្តម Balla Keita វាយតំលៃខ្ពស់ និងកោតសរសើរចំពោះកងកម្លាំងរក្សាសន្តិភាព​​មួក​ខៀវ ​ជា​ពិសេសក្នុងការ​ផ្លាស់​ប្តូរបទពិសោធន៍ រវាងកងកម្លាំងរក្សាសន្តិភាពមួកខៀវ កម្ពុជា-អាហ្រ្វិកកណ្តាល មានការកើនឡើង និងទទួលបានលទ្ធផលទាំងគុណភាព និងសមត្ថភាព ល្អជាបន្តបន្ទាប់។ 

     ជា​ការឆ្លើយតប សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ កម្ពុជា និងខិតខំពង្រឹងអោយកាន់តែល្អបន្ថែមទៀត ចំពោះកិច្ចសហប្រត្តិបតិការ រវាងកងកម្លាំងរក្សាសន្តិភាពមួកខៀវ កម្ពុជា-អាហ្រ្វិកកណ្តាលដែលមានស្រាប់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ