ព័ត៌មាន

ឯកឧត្តម​ ហ៊ុន​ ម៉ាណែត ​ជួប​កង​ទ័ព​ជើង​គោក​ភីលីពីន​
នាយកដ្ឋានព័ត៌មាន(៣)
114
1254 ឯកឧត្តម​ ហ៊ុន​ ម៉ាណែត ​ជួប​កង​ទ័ព​ជើង​គោក​ភីលីពីន​

    ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាមិត្កភាព និង ជាផ្លូវការនៅកម្ពុជា និង ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើក ទី ២៥ ថ្ងៃកំណើតកងពលតូចលេខ ៧០ នៅរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌីវីណូ រ៉េប៉ា បា យ៉ូ មេបញ្ជាការ បញ្ជាការដ្ឋាន ប្រតិបត្តិការពិសេសនៃកងទ័ពភីលីពីន បានចូលជួបសំដែងការគួសម និង ពិភាក្សាការងារ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខភម និង ជាមេបញ្ជាការកងទ័ពជើងគោក ។

     ក្នុងជំនួបនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌីវីណូ បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា ភីលីពីន ដែលបានធ្វើទំនាក់ទំនងជាមួយគ្នាយ៉ាងល្អប្រសើរលើវិស័យការពារជាតិ ។ ឯកឧត្តម បញ្ជាក់ថា៖ កិច្ចសហការរវាងកងទ័ពទាំងពីរ មិនត្រឹមតែបាននាំមកនូវការរឹតចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងពីរ កងទ័ពទាំងពីរប៉ុណ្ណោះទេរ តែបានរួមចំណែកក្នុងការពង្រឹង ស្ថេរភាព សន្តិភាព នៅក្នុងតំបន់ផងដែរ។

     មានមតិឆ្លើយតបវិញ ឯកឧត្តម​ ហ៊ុន ម៉ាណែត បានសំដែងការស្វាគមន៍ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌីវីណូ រ៉េប៉ា បាយ៉ូ មេបញ្ជាការ បញ្ជាការដ្ឋាន ប្រតិបត្តិការពិសេស នៃកងទ័ពភីលីពីនអញ្ជើញមកបំពេញទស្សនៈកិច្ចជាមិត្កភាព និងជាផ្លូវការនៅកម្ពុជា និងចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើក ទី ២៥ ថ្ងៃកំណើតកងពលតូចលេខ ៧០។ ឯកឧត្តម​ ហ៊ុន ម៉ាណែត បានលើកឡើងពីកិច្ចសហប្រតិបត្តិការកងទ័ពទាំងពីរ ក្នុងរយៈពេលកន្លងមក និងបានលើកឡើងពីការងារហ្វឹកហ្វឺនរបស់ ខភម ក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិសុខជូនប្រជាពលរដ្ឋ ហើយក្នុងនោះ ខភម ក៏បានយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនប្រឆាំងអំពើរភេរវកម្មផងដែរ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានចាត់ទុកការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ កម្ពុជា និងភីលីពីន នឹងនាំមកនូវការផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមក ក្នុងការពង្រឹងសមត្ថភាពកងទ័ពទាំងពីរអោយកាន់តែរីកចំរើនថែមទៀត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ