ព័ត៌មាន

ពិធី​ប្រកាស​ផ្លាស់​ប្តូរ​មុខងារ​នាយក​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ ៣១៧​ តេ​ជោ​ភ្នំ​ឆ័ត្រ​
នាយកដ្ឋានព័ត៌មាន(៣)
104
1253 ពិធី​ប្រកាស​ផ្លាស់​ប្តូរ​មុខងារ​នាយក​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​ ៣១៧​ តេ​ជោ​ភ្នំ​ឆ័ត្រ​

     នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ក្នុង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង នាយក​អភិវឌ្ឍន៍​យោធិន​ពិការ​ ៣១៧ តេជោភ្នំឆ័ត្រ ដែលពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំង ឯកឧត្តមជា មេបញ្ជាការ​រង កងទ័ពជើងគោក មេបញ្ជាការ​រង យោធភូមិភាគទី៥ កងពល ព្រមទាំង​បង​ប្អូន​យោធិនពិការ នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ជាច្រើនរូបទៀត។

    ឯកឧត្តម ឧត្តមសេនីយ៍ទោ ទុយ ប៊ុនលី នាយកមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ បានមាន​ប្រសាសន៍​ថា៖ ចាប់តាំងពីបានបង្កើតមជ្ឈមណ្ឌលពិការ ៣១៧ តេជោភ្នំឆ័ត្រមក មជ្ឈមណ្ឌលបានទទួល​បង​ប្អូនយោធិនពីការឲ្យ​ចូលមករស់​នៅ​ ក្នុងមជ្ឈមណ្ឌលចាប់ពីឆ្នាំ ២០១២ រហូតមកដល់ឆ្នាំ ២០១៩ មានគ្រួសារនៅ​ក្នុង​ការ​គ្រប់​គ្រងប្រភេទពីចំនួន ១០៣ គ្រួសារ គ្រួសារមកពីនគរបាលព្រំ​ដែនគោកចំនួន ៣០ គ្រួសារ គ្រួសារ​មក​ពីកងរាជអាវុធហត្ថចំនួន ២ គ្រួសារ និងគ្រួសារមកពីសង្គមកិច្ចមាន ចំនួន៣៩២គ្រួសារ។ មជ្ឈមណ្ឌល​​បាន​សាង​សង់ផ្ទះស្នាក់នៅយោធិនពិការសរុបទាំងអស់ ចំនួន ៤៧៥ ខ្នង។ ឯកឧត្តមបានបញ្ជាក់ទៀតថា៖ ក្នុងរយៈពេលកន្លងមក សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិន ពិការ ៣១៧ ភ្នំឆត្រ័ ដើម្បីជួយទ្រទ្រង់ដីធ្លី ផ្ទះសំបែង ជូនដល់យោធិនពិការសម្រាប់រស់នៅ បង្កបង្កើនផល ដោះស្រាយជីវភាពរបស់បងប្អូនអោយបានសមរម្យ។

     សូមបញ្ជាក់ថា៖ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ បានប្រកាសតែងតាំងផ្លាស់មុខតំណែងនាយ​ទាហា​ន ក្នុង​នោះ ​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុត សំអាត ពីមុនជានាយករងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ បច្ចុប្បន្នត្រូវបានតែងតាំង ជានាយកមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ។ ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត ក៏បានប្រគល់សេចក្តីប្រកាសរបស់ក្រសួងការ​ពារ​ជាតិ​ ជូនដល់នាយកមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ដែលទើបទទួលមុខតំណែងថ្មី។

 ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក


      ថ្លែងក្នុងពិធីប្រកាសផ្លាស់ប្តូរមុខងារនាយកមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានសំដែងការ​ការកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់មជ្ឈមណ្ឌល ដែល​បាន​ដឹកនាំ គ្រប់គ្រងមជ្ឈមណ្ឌលអោយមានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ឯកឧត្តម បានបញ្ជាក់ថា៖ ក្រោមការជួយឧបត្ថម្ភមគិតគូរខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្ងូនយោធិពិការ​ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អតីត​មេបញ្ជាការកងទ័ពជើងគោក ដែលបាន ដឹក​នាំ​បង្កើតមជ្ឈមណ្ឌលនេះឡើង ក្នុងគោលបំណងសម្រាប់ផ្ដល់ជូនយោធិពិការយើង អោយមានផ្ទះស្នាក់នៅ មាន​ដី​ធ្លីបង្កបង្កើនផល ក្នុងការប្រកបមុខរបរប្រចាំថ្ងៃអោយមានជីវភាពរសើនៅសមរម្យ។ ឯកឧត្តម ហ៊ុនម៉ាណែត បានបញ្ជាក់ទៀតថា៖ ដោយសារតែមានសង្គ្រាម ទើបបានធ្វើអោយមានយោធិនពិការ និង យោធិន​ពលី​ ហេតុនេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណា ការពារទប់ស្កាត់កុំឲ្យមានសង្គ្រាមកើតឡើងជាថ្មី។ យើង​បានបញ្ចប់សង្គ្រាមក្នុងពេលកន្លងមក ដោយសារគោលនយោបាយ ឈ្នះឈ្នះ របស់ សម្ដេច​តេជោ ហ៊ុន សែន ដែល​បានធ្វើអោយប្រទេសេជាតិទទួលបានសុខសន្តិភាព ដល់បច្ចុប្បន្ននេះ។ ឯកឧត្តមបានរំលឹកឡើងវិញថា៖ សង្គ្រាមដែលកើតមានឡើងនៅកម្ពុជានាពេលកន្លងមក គឺដោយសារមានការលូកដៃពីខាងក្រៅ ដែលបាន​ធ្វើ​ឲ្យ មានយោធិន ពលី ពិការ។ ហើយយោធិនពលី ពិការទាំងនោះ ពុំបានឃើញ អ្នកដែលបង្កសង្គ្រាមនោះ មក​ទទួលខុសត្រូវ ដោះស្រាយចំពោះបងប្អូនយោធិនពិការយើងទេ គឺមានតែរាជរដ្ឋាភិបាល តែប៉ុណ្ណោះដែលបាន​យកចិត្តទុកដាក់ ចំពោះប្អូនយោធិនពិការ ដោយបានសាងសង់មណ្ឌលយោធិនពិការ ផ្តល់ផ្ទះសំបែងដល់​បង​ប្អូន​រស់នៅ។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះបងប្អូនយោធិនពិការទាំងអស់ ដែលបាន​តស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន។

      ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានប្រគល់អំណោយដល់ យោធិនពិការ និងគ្រួសារយោធិនពិការ​ ក្នុងមណ្ឌល ៣១៧ ភ្នំឆត្រ័ ចំនួន ៥៩៥គ្រួសារ ក្នុង១គ្រួសារទទួលបានថវិការ៥ម៉ឺនរៀល និងជួយជួសជុលផ្លូវ​ក្រាល​គ្រួសក្រហម ចូលមណ្ឌល ប្រវែង ៤០០០ ម៉ែត្រ ចំណាយថវិការអស់ ៤០០០ ដុល្លារ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ