ព័ត៌មាន

ឯកឧត្តម​ ប៉ែន​ ផល​ពិសិដ្ឋ​ ផ្សព្វ​ផ្សាយ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​
នាយកដ្ឋានព័ត៌មាន(៣)
101
1252 ឯកឧត្តម​ ប៉ែន​ ផល​ពិសិដ្ឋ​ ផ្សព្វ​ផ្សាយ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​

     អគ្គលេខាធិការ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩​នេះ​ បានផ្សព្វផ្សាយខ្លឹមសារការងារអប់រំ​ចិត្តសាស្ត្រ និងសភាពការណ៍ថ្មីៗ ជូនដល់កម្មសិក្សាការី វគ្គបំប៉នការងាររដ្ឋបាល និងឋានលេខាពិសេស ឆ្នាំ​២០១៩ ប្រមាណជាង ២២០នាក់។

 ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ


     ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ បានថ្លែងថា៖ ដោយសារប្រទេសជាតិកម្ពុជា មានសុខសន្តិភាព ដែលបានកើតចេញពីនយោបាយឈ្នះៗរបស់ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ប្រមុខ បានធ្វើឲ្យប្រទេសជាតិកម្ពុជាមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។​ ពាក់ព័ន្ធនឹងព័ត៌មាន នៃការប្រកាសចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី ដែលកំពុង​តែ​ផុស​ផុល​ តាមរយៈក្រុមប្រឆាំងនោះ, ឯកឧត្តម បានមានប្រសាសន៍ថា៖ សម្រាប់រាជរដ្ឋាភិបាលវិញ បានត្រៀមវិធានការរួចជាស្រេចនោះ គឺខ្នោះរង់ចាំទទួលជានិច្ច នៅពេលបង្ហាញវត្តមាននៅកម្ពុជាពេលណានោះ។ ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានបន្តថា៖ តែយ៉ាងណាក៏ដោយ យោងតាមចរិកធម្មជាតិរបស់ សម រង្ស៊ី ទណ្ឌិតរូបនេះ ដែលមានភាពកំសាកនៅក្នុងខ្លួនតាំងពីដើមមកនោះ ពិតជាមិនហ៊ានវិលចូលស្រុកនោះឡើយ គ្រាន់​តែ​ប្រកាសភូតភរមតិជាតិ និងអន្ដរជាតិ ដើម្បីបង្ហាញការចាប់អារម្មណ៍ទៅលើខ្លួន និងក្រុមខ្លួនតែប៉ុណ្ណោះ ស្រប​ពេលដែលលំហូរនៃការគាំទ្ររបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសបានធ្លាក់ចុះយ៉ាងគំហុកជាក់ស្ដែង។ ឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានផ្តាំផ្ញើរថា៖ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវមានកាតព្វកិច្ចក្នុងការការ​ពារ​ថែរក្សាឱ្យបាននូវសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់នៅក្នុងប្រទេសជាតិ ដែលជាគ្រឹះមួយក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន លើគ្រប់វិស័យ។ ដូច្នេះ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំង​អស់ត្រូវយល់ដឹងពីចរិកនយោបាយរបស់ទណ្ឌិត សម រង្ស៊ី។ ឧត្តមសេនីយ៍ឯក បានបញ្ជាក់ប្រាប់ទៅនាយទាហាន​ទាំង​អស់ថា៖ សូមកុំភ្លេចថា ទណ្ឌិត សម រង្ស៊ី គឺជាកូនជនក្បត់ជាតិ សម សារី ដែលត្រូវបានអតីតព្រះ​មហា​ក្សត្រ កាត់ទោសប្រហារជីវិត ប៉ុន្តែឪពុករបស់ទណ្ឌិតរូបនេះ បានរត់គេចពីសំណាញ់ច្បាប់របស់កម្ពុជា កាល​ពី​ជំនាន់​នោះផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ