ព័ត៌មាន

ឯកឧត្តម​ នាង​ ផាត ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​អនុរដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ ជប៉ុន​-​អាស៊ាន ​លើក​ទី​១១ ​នៅ​ប្រទេស​ជប៉ុន​
នាយកដ្ឋានព័ត៌មាន(៣)
168
1246 ឯកឧត្តម​ នាង​ ផាត ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​អនុរដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ ជប៉ុន​-​អាស៊ាន ​លើក​ទី​១១ ​នៅ​ប្រទេស​ជប៉ុន​

     ឆ្លើយតបតាមការអញ្ជើញរបស់ក្រសួងការពារជាតិ នៃ​រាជជាណា​​ចក្រជប៉ុន គណៈប្រតិភូយោធាជាន់ខ្ពស់​កម្ពុជា​ ដឹក​នាំ​ដោយ​ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បាន​អញ្ជើញទៅកាន់ប្រទេសជប៉ុន កាលពីរាត្រីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ ដើម្បីចូលរួម​ក្នុងកិច្ចប្រជុំ​វេទិការអនុរដ្ឋមន្ត្រី​​ការពា​រ​​ជា​តិ​ ជប៉ុន-អាស៊ាន លើក​ទី១១ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ។ នៅក្នុងកិច្ចប្រជុំវេទិកា​​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន អាស៊ាន លើកទី១១នេះ នឹង មានការចូលរួម ថ្នាក់អនុរដ្ឋមន្ត្រី​ការពារ​ជាតិ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន​ទាំង១០​ប្រទេស និងអគ្គលេខាធិការ​អាស៊ាន​ផងដែរ។

     មុន​នឹង​ចេញតំណើរទៅកាន់ប្រទេសជប៉ុន កាលពីរាត្រីថ្ងៃទី០៧ ខែតុលា ឯកឧត្តម នាង ផាត បានបញ្ជាក់ប្រាប់​អ្នកសារព័ត៌មានអោយដឹងថា៖ ​វេទិកា​អនុរដ្ឋមន្ត្រី​ការពារ​ជាតិជប៉ុន-អាស៊ាន លើក​ទី១១ ​នេះមានគោល​បំណងចម្បង ដើម្បីផ្លាស់​ប្តូរ​ទស្សនៈ​ប្រកប​​ដោយភាពស្មោះត្រង លើបញ្ហា​ប្រឈម​​​ផ្នែកសន្តិសុខ​ក្នុង​តំបន់ ដើម្បីលើក​​កម្ពស់​ទំនាក់​ទំនងឲ្យកាន់តែជិតស្និត រវាងមន្ត្រី​ជាន់​​ខ្ព​ស់ក្នុងវិស័យយោធា។ ឯកឧត្តម បាន​បញ្ចាក់អោយដឹងទៀតថា៖ តាមរយៈកិច្ចប្រជុំនេះ នឹងលើកយកបញ្ហាមួយចំនួនមកធ្វើការ ពិភាក្សា​ផងដែល ដូចជាបញ្ហា ភេរវកម្ម បញ្ហាសន្តិសុខ បញ្ហាកើតឡើងនូវ គ្រោះមហន្តរាយ ការប្រែប្រួលអាកាសធាតុ ការគំរាមគំ​ហែងតាម​ប្រព័ន្ធ​បច្ចេកវិទ្យា និងបញ្ហាផ្សេងៗមួយចំនួនទៀត ដើម្បិរួមគ្នា​ធ្វើអោយ​មានសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ និងលើពិភពលោក។

     សូមបញ្ជាក់ថា៖ នៅក្នុងកិច្ចប្រជុំវេទិកា​​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន អាស៊ាន លើកទី១១ នៅប្រទេសជប៉ុននេះ ឯកឧត្តម នាង ផាត នឹងឡើង​ថ្លែងសន្ទរកថា គន្លឺះ​មួយដែលទាក់ទងទៅនឹងបញ្ហាសន្តិសុខក្នុងតំបន់ និងបញ្ហាប្រឈមផ្សេងៗទៀត ដែលកំពង់​មានការ​គំរាម​គំហែង​នៅក្នុងតំបន់ និងលើពិភពលោក។ ជាមួយគ្នានេះដែរ ឯ.ឧ នាង ផាត គ្រោងនឹង​ជួប​ពិភាក្សា​ទ្វេភាគីជាមួយនឹង ឯកឧត្តម យ៉ាស៊ូណូរី នីស៊ីដា (Yasunori Nishida) អនុរដ្ឋមន្ត្រី ក្រសួង​ការពារជាតិ​ជប៉ុនផងដែរ ជុំវិញការពង្រឹងពង្រីក​បន្តកិច្ចសហប្រតិបត្តិការ​ឲ្យកាន់​តែ​ប្រសើរ​ឡើង​ នៃកងទ័ព​ប្រទេស​ទាំងពីរកម្ពុជា និងជប៉ុន។ អញ្ជើញជូនដំណើរ ឯ.ឧ នាង ផាត នៅចំណត​​អាកាសយាន​អន្តរជាតិ​ភ្នំពេញ​នារាត្រីនោះ រួមមានឯកឧត្តម អស់លោក នាយ​ទាហាន​ជាន់ខ្ពស់ក្នុងក្រ​សួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃ ខ.ភ.ម និងបណ្តា​ប្រភេទ​ទ័ព​ជាច្រើនរូបទៀត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ