ព័ត៌មាន

ឯកឧត្តម​ នាង​ ផាត​ អនុញ្ញាតិ​ឲ្យ​អនុព័ន្ធ​យោធា​ចាស់ ​ថ្មី​ កង​ទ័ព​ជើង​គោក​ និង​ក​ងទ័ព​ជើង​ទឹក ​នៃ​កង​ទ័ព​ភូមិន្ទ​ថៃ ​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ ជម្រា​បលា​ និង​បង្ហាញ​មុខ​
នាយកដ្ឋានព័ត៌មាន(៣)
66
1234 ឯកឧត្តម​ នាង​ ផាត​ អនុញ្ញាតិ​ឲ្យ​អនុព័ន្ធ​យោធា​ចាស់ ​ថ្មី​ កង​ទ័ព​ជើង​គោក​ និង​ក​ងទ័ព​ជើង​ទឹក ​នៃ​កង​ទ័ព​ភូមិន្ទ​ថៃ ​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ ជម្រា​បលា​ និង​បង្ហាញ​មុខ

    ជំនួប​សំដែង​ការ​គួរ​សម​ ជម្រាបលា និងបង្ហាញមុខ របស់លោកអនុព័ន្ធយោធាចាស់ ថ្មី កងទ័ពជើងគោក និងកងទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៩នេះ រវាង ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ជាមួយ លោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ (Sarayuth Bunchheu) អនុព័ន្ធយោធាកងទ័ពជើងគោក និងលោក​វីរៈនាវីឯក ចាត់ទុរុង ឌីភីងទុន (Chak Turoung DiphingToun) អនុព័ន្ធយោធាកងទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃ ដែលត្រូវបានបញ្ចប់អាណត្តិការទូតយោធានៅកម្ពុជា និងបង្ហាញមុខ លោកអនុព័ន្ធយោធាថ្មីតំណាងឲ្យកងទ័ពជើងគោក និងកងទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃ ប្រចាំនៅកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ (Sarayuth Bunchheu) អនុព័ន្ធយោធាកងទ័ពជើងគោក នៃកងទ័ពភូមិន្ទថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិកាទូតយោធានៅព្រះរាជាណាចក្រកម្ពុជា


    ក្នុងជំនួបនាឱកាសនោះ លោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ បាន​សម្ដែងនូវអំណរគុណចំពោះ ឯកឧត្តមនាយ​ឧត្តមសេនីយ៍ នាង ផាត រួម​និងថ្នាក់ដឹកនាំក្នុងក្រសួងការពារជាតិ ដែលបានផ្ដល់ឱកាសឲ្យរូបលោក ដែល​ជាអនុព័ន្ធយោធាចាស់ ថ្មី បានចូលជួបសំដែងការគួរសម ជម្រាបលា និងបង្ហាញមុខ ព្រមទាំងបានបង្កគ្រប់លក្ខណៈសម្បត្តិងាយស្រួលគ្រប់បែបយ៉ាងដល់រូបលោក ក្នុងការបំពេញបេសកកម្មកាទូតយោធានៅកម្ពុជា រហូតទទួលបានជោគជ័យ ក្រោយពេលបញ្ចប់អាណត្តិនេះ។ 

    ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់​ថា​៖ ឯកឧត្តម ស្វាគមន៍ជានិច្ច ចំពោះគ្រប់បេសក​កម្ម​ការ​ទូត​យោធា​របស់​បណ្ដាប្រទេសជាមិត្ត មកកាន់ប្រទេសកម្ពុជា។ ឯកឧត្តមបញ្ជាក់ទៀតថា៖ កន្លងមក កង​ទ័ព​ប្រទេស​យើងទាំងពីរ​ កម្ពុជា-ថៃ តែងតែរួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបានយ៉ាងល្អប្រសើរ ចាប់តាំងពីថ្នាក់ដឹកនាំកំពូលរហូតដល់ថ្នាក់ក្រោម។ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានសំ​ដែង​នូវក្តីសង្ឃឹមយ៉ាងមុតមាំ តាមរយៈលោកអនុព័ន្ធយោធាថៃថ្មីទាំងពីរ នៅកម្ពុជា ថានឹងខិតខំប្រឹងប្រែងបន្ត​ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង នៃការរឹតចំណងសាមគ្គីភាព មិត្តភាព ជាប្រទេសភូមិ​ផង​បង​ប្អូន​ល្អ ​រវាង​ប្រទេស​យើងទាំងពីរ ឲ្យកាន់តែល្អថែមទៀត ក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ លើគ្រប់វិស័យទាំងការផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក  អំពី​បញ្ហាកើតមាននៅតាមខ្សែបន្ទាត់ព្រំ​ដែន នៃប្រទេសទាំងពីរ ទាំងព្រំ​ដែនគោក ព្រំដែនទឹក ដើម្បីរួមគ្នា​ដោះ​ស្រាយ និងទប់ស្កាត់បានទាន់ពេលវេលា។ ឯកឧត្តម​រដ្ឋលេខាធិការ បានសំដែងនូវអំណរគុណផងដែរ ចំពោះ​រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនថៃ ដែលរហូតមក តែងបានជួយឧបត្ថម្ភគាំទ្រ ដល់កម្ពុជា ពិសេសកងយោធពលខេមរភូមិន្ទ។

  លោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ ក៏បានជម្រាប​ ឯកឧត្តម​ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ដែរថា៖ ថ្វីត្បិត​តែ​រូប​លោកទាំងពីរ បញ្ចប់អាណត្តិការទូតយោធានៅកម្ពុជា ក៏ពិតមែន ប៉ុន្តែថ្នាក់ដឹកនាំ កងទ័ពភូមិន្ទ​ថៃ ​បាន​ចាប់​បញ្ជូន​ លោកវរសេនីយ៍ឯក ជេសានុ សារ៉ាធី (Chhe Sanuo Sarathy) អនុព័ន្ធយោធាតំណាងឲ្យ​កង​ទ័ព​ជើងគោក និងលោកវរនាវីឯក ស៊ុប៉ាកាន វិថាវ៉ាត់ (Su Pakan Vithavath) អនុព័ន្ធយោធាតំណាងឲ្យ​កង​ទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃថ្មី ដើម្បីបន្តការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនង នៃការ​រឹត​ចំណង​សាមគ្គីភាព មិត្តភាព រវាងប្រទេសភូមិផងល្អ ជាមួយនឹងកងយោធពលខេមរភូមិន្ទ រីឯសេនានុព័ន្ធ កងទ័ពជើងអាកាស និងប៉ូលីស នៅបន្តបេសកកម្មរបស់ខ្លួនតាមធម្មតា ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ