ព័ត៌មាន

កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ត្រី​មាស​ទី៣​ ឆ្នាំ​២០១៩​ និង​ទិ​ស​ដៅ​អនុវត្ត​បន្ត​ របស់​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ចុះ​មូល​ដ្ឋាន​ខេត្ត​សៀម​រាប​
នាយកដ្ឋានព័ត៌មាន(៣)
96
1220 កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ត្រី​មាស​ទី៣​ ឆ្នាំ​២០១៩​ និង​ទិ​ស​ដៅ​អនុវត្ត​បន្ត​ របស់​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ចុះ​មូល​ដ្ឋាន​ខេត្ត​សៀម​រាប​

     នៅសាលប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមការងារថ្នាក់ជាតិ ចុះមូល​ដ្ឋាន​ខេត្តសៀមរាប បានធ្វើកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ និង ទិស​ដៅ​អនុវត្តបន្ត ដើមី្បត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាល​ទី​៤​ ​របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប ដើមី្បអនុវត្តនយោ​បាយ​ និង​យុទ្ធសាស្ត្រចតុកោណដំណាក់​កាលទី៤ នៅខេត្តសៀមរាប។​

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប 


    មានប្រសាសន៍បើកកិច្ចប្រជុំនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់អំពីគោលបំណង នៃកិច្ចប្រជុំ​ជូន​ដល់​សមាជិក សមាជិកាអង្គប្រជុំទាំងមូល ដោយបានផ្តោតទៅលើការងារសំខាន់ៗមួយចំនួន ក្នុងការកំ​ណែទម្រង់​ស៊ីជម្រៅ សម្រេចឲ្យបានគោលដៅជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយចក្ខុវិស័យ សំខាន់​ ដើមី្បបន្តពង្រឹងនូវយន្តការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យធានាបាននូវកំណើនការងារ សមធម៌  និងប្រសិទ្ធភាពពិតប្រាកដនៅកម្ពុជា។ ក្នុងនោះសម្តេចពិជ័យ សូមឲ្យកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ត្រូវ​ផ្តោតសំខាន់ ចំពោះមហិច្ឆតារបស់ក្រុមជនអគតិមួយចំនួន ដែលបានចិញ្ចឹមចិត្តប្រឆាំងផ្កាប់មុខ មិនគិត​ពី​សុខ​ទុក្ខរបស់ប្រជាពលរដ្ឋ និងមិនចង់ឲ្យប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើន គឺពួកជនទាំងនោះ​ចង់​បង្កចលាចល ធ្វើឲ្យប្រទេសជាតិ​ធ្លាក់ក្នុងភ្លើងសង្គ្រាម ​ជាសំខាន់ក្នុងពេលថ្មីៗនេះ បុគ្គលជនក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថដល់ព្រះមហាក្សត្រថែមទៀតផង។ បញ្ហានេះហើយ ដែលត្រូវក្រុមការងារចុះជួយគ្រប់ក្រុង​, ស្រុក ត្រូវធ្វើការផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជាពលរដ្ឋ ដើមី្បឲ្យពួកគាត់ចាញ់ នូវឧបាយកលរបស់ក្រុមជ្រុល​និយម ដែលជាក្រុមឧទាមរត់ចោលស្រុក។

    តាមលទ្ធផល​ នៃសេចក្តីរាយការណ៍ស្តីពីសមិទ្ធិផលរដ្ឋបាលខេត្ត និងសកម្មភាពរបស់ក្រុមការងារថ្នាក់ជាតិ ចុះ​មូល​ដ្ឋានខេត្តសៀមរាប ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ អានដោយ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈ​អភិ​​បាលខេត្ត ក៏បានធ្វើការបញ្ជាក់ជូនអង្គប្រជុំ ដោយយោងតាមលទ្ធផលតាមបណ្តាក្រុង ស្រុក កិច្ចអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក និងសមទ្ធិផលនានា ដើមី្បបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំខាន់លើការងារសន្តិសុខ​ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅដោយ​ភាព​សុខសាន្ត និងធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែមាន​ភាព​ប្រសើរទ្វេឡើង។ ក្នុងរបាយការណ៍នោះដែរ ក៏បានលើកនូវបញ្ហាមួយចំនួនដែលនៅសេស​សល់ មិន​ទាន់​បាន​ធ្វើការដោះស្រាយនៅឡើយផង​ដែរ។

    ក្នុងនោះដែរក៏មានការចូលរួមមតិយោបលពី ឯកឧត្តម លោកជំទាវ ជាប្រធានក្រុមការងារថ្នាក់ជាតិ​  ចុះ​ជួយ​តាម​មូល​ ដ្ឋានក្រុង ស្រុក ដែលបានលើកឡើងពីលទ្ធផលអនុវត្តបាន និងបញ្ហា​ប្រឈម​នានា​ នៅក្នុងមូល​ដ្ឋាន​រួច​មក​ កិច្ចប្រជុំទាំងមូល ក៏បានធ្វើការពិភាក្សា ផ្លាប់ប្តូរ​នូវមតិយោបល់គ្នា ដោយបានទទួលនូវចំណុចល្អៗ​ សម្រាប់​ក្រុម​ការ​ងារ​យក​ទៅ​អនុវត្តន៍នៅ​តាម​មូលដ្ឋាន ក្នុងត្រីមាសទី៤ឆ្នាំ២០១៩នេះ ដោយផ្តោតទៅលើរាល់​សមទ្ធិផល​មួយចំនួន ដែលបានកសាងឡើង តែពុំបានដាក់ក្នុងរបាយការណ៍អស់ ដូចនេះសូមក្រុមលេខា​ជួយ​បញ្ចូល​បន្ថែមនូវចំណុចខ្វះខាត។ ជាមួយគ្នានេះដែរ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយក្រុង ស្រុក បានលើកឡើងនូវចំណោទបញ្ហាមួយចំនួន ដែលមានការពាក់ព័ន្ធ បញ្ហាគ្រឿងញៀន, សុខភាពសា​ធា​រ​ណៈ​​, បរិស្ថាន អនាម័យ, បញ្ហាដីធ្លី និងផ្លូវថ្នល់១ខ្សែពីស្រុកអង្គរធំ ទៅស្រុកវ៉ារិនរងការខូចខាត និងបញ្ហាព្រំ​ប្រទល់រដ្ឋបាល​ រវាងខេត្តសៀមរាប និងឧត្តរមានជ័យ ព្រមទាំងបញ្ហាការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍។

     មាន​ប្រសាសន៍បូកសរុបបិទកិច្ចប្រជុំនោះ ក្នង​នាមតំណាង​សម្តេចពិជ័យសេនា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី ​ប្រតិភូ​អមនាយករដ្ឋមន្ត្រី និ​ងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិ ក៏បានលើកឡើង អំពីបញ្ហាប្រឈមកន្លងមក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលជាចំណោទយ៉ាងខ្លាំង ដែលធ្វើឲ្យ​បាត់នូវប្រជាប្រិយ៍ភាព ​ក្នុងការដឹកនាំរបស់​រាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋបាត់អស់នូវទំនុកចិត្ត ក្នុងការដឹកនាំរបស់អាជ្ញាធរ​មូលដ្ឋាន​របស់ខ្លួននោះ។ ឯកឧត្តម ក៏បានលើកបញ្ជាក់ថា៖ គ្រប់រាល់សមទ្ធិផលទាំងអស់ ដែលក្រុមការងារ និង សប្បុរសជន កសាងស្ថាបនាឡើង នៅតាមបណ្តាក្រុង ស្រុក គឺត្រូវធ្វើការបែងចែកឲ្យបានច្បាស់លាស់ ពី​សមទ្ធិ​ផល​​របស់រាជរដ្ឋាភិបាល និងសមទ្ធិផលរបស់សប្បុរសជនចូលរួម។ ម៉្យាងវិញទៀត ត្រូវពង្រឹងការផ្តល់សេវាសាធារ​ណៈ​លើវិស័យមួយចំនួន ដែលជាកង្វះខាត ដែលយើងគ្រប់គ្នាត្រូវធ្វើការកែប្រែលម្អ និងធ្វើការពង្រឹងដោះស្រាយ ទៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង ការធ្វើកំណែទម្រង់ អនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍ លើគ្រប់វិស័យឲ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ ដោយផ្តោតទៅលើបញ្ហា បញ្ហាបរិស្ថាន អនាម័យ គ្រោះធម្មជាតិ បញ្ហាគ្រឿងញៀន,  សុខភាពសាធារណៈ, បញ្ហាដីធ្លី និងផ្លូវថ្នល់ និងបញ្ហាព្រំប្រទល់រដ្ឋបាល រវាងខេត្តសៀមរាប និងឧត្តរមានជ័យ ព្រមទាំងបញ្ហាការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ គឺត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយបញ្ហាទាំងនេះ។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ក៏បានជម្រុញឲ្យក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តបន្តធ្វើការដោះស្រាយនូវរាល់បញ្ហាករណីដែលសេសសល់ក្នុងត្រីមាសទី៣នេះ តាមរយៈក្នុងការធ្វើវេទិកាសាធារណៈ នៅតាមភូមិ ឃុំ សង្កាត់ ទៅតាមស្ថានភាពស្ថិតិប្រជាពលរដ្ឋ ក្នុងគោលបំណងធ្វើយ៉ាងដោះស្រាយ នូវក្តីកង្វល់របស់ប្រជាពលរដ្ឋ និង ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋឲ្យត្រឹមត្រូវ និងសុក្រឹត យុត្តិធម៌។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនពីតួនាទី ភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋា​ភិបាល​ប្រគល់ជូន ដើមី្បយកអនុវត្តឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ