ព័ត៌មាន

ឯកឧត្តម​ អ៊ី ​ឈាន ​សួរ​សុខ​ទុក្ខ​យោធិន​ពិការ​ ៣១៧​ តេជោភ្នំឆត្រ​
នាយកដ្ឋានព័ត៌មាន(៣)
101
1219 ឯកឧត្តម​ អ៊ី ​ឈាន ​សួរ​សុខ​ទុក្ខ​យោធិន​ពិការ​ ៣១៧​ តេជោភ្នំឆត្រ

     ព្រឹក​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ឯ.ឧ នាយឧត្តមសេនីយ៏ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងឯកឧត្តម​ ឧត្តសេនីយ៍​ឯក​ ឯក​ សំ​អូន ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជាមេ​បញ្ជាការ​​យោធភូមិ​ភាគ​ទី៥​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​នាយ​ទាហាន​ក្រសួង​ការ​ពារ​ជាតិ​មួយ​ក្រុម​ អញ្ជើញ​ទៅ​​សំណេះ​​សំណាល ​សួរ​សុខ​ទុក្ខ​ នាយ និង​ពល​ទាហាន ​យោធិន​ពិកា​រ​ នៅ​មណ្ឌលអភិវឌ្ឍន៍​យោធិន​ពិការ​ តេជោ​ភ្នំ​ឆត្រ​ ក្នុង​ឃុំ​ស្វាយ​ចេក​ ស្រុក​ស្វាយ​ចេក​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ព្រម​ទាំង​បាន​នាំ​យក​អំណោយរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ទៅចែកជូនក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃ​ណី ​ព្រះពុទ្ធ សាសនា នាពេលខាងមុខ។

 ឯ.ឧ នាយឧត្តមសេនីយ៏ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ 


      មានប្រសាសន៏សំណេះសំណាលជាមួយយោធិនពិការ និងក្រុមគ្រួសារក្នុងឱកាសនោះ ឯ.ឧ នាយឧត្តមសេនីយ៏ អ៊ី ឈាន បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ​សម្តេចនាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែគិតគូរដល់សុខទុក្ខនាយ និងពល​ទាហាន​ ព្រ​មទាំ​ង ក្រុម​គ្រួសារ​របស់​បង​ប្អូន​យោធិនពិការគ្រប់ពេលវេលា។ ឯ.ឧ បានបន្តទៀតថា៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ តែងតែដឹងគុណជានិច្ចចំពោះវីរភាព អង់អាចក្លាហាន របស់បងប្អូនជនពិការ ដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលកន្លងមក។ ឯ.ឧ បានថ្លែងកោតសសើរ ចំពោះនាយ និងពលទាហាន យោធិនពិការ ៣១៧ យើងដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចារិក និង វិន័យរបស់ ខ.ភ.ម ដោយកន្លង​មក​ពុំ​ដែល ធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយឡើយ។

     អំណោយរបស់ក្រសួងការពារជាតិ​ ដែលបានយកទៅចែកជូនបងប្អូនក្នុងឱកាស​ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនយោធិ ពិការតេជោភ្នំឆត្រ ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិ​ខ្មែរ រួមមាន៖  ឃីដ៥៧០កញ្ចប់, ក្នុង១កញ្ចប់ មានត្រីខចំនួន៥កំប៉ុង, មី៥កញ្ចប់, ស្ករស១គីឡូ, ទឹកដោះគោ១កំប៉ុង និងភេសជ្ជៈមួយចំនួនទៀត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ