ព័ត៌មាន

ឯកឧត្តមឧ មាស សាវ៉ន កាន់បិណ្ឌវេនទី៧ នៅវត្តស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប
នាយកដ្ឋានព័ត៌មាន(១)
92
1218 ឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស សាវ៉ន អញ្ជើញចូលរួមរាប់បាត្រ បង្សុកូល វេរប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ នៅវត្តស្រែណូយ ភូមិស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ឯ.ឧ មាស សាវ៉ន ជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ស្រុកវ៉ារិន និង ឯកឧត្ដម ផន ណារ៉ា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំស្រែណូយ ស្រុក វ៉ារិន ព្រមទាំង ឯកឧត្ដម អស់លោកដែល ជាសមាជិកក្រុមការងារចុះជួយស្រុកទាំងអស់ បានអញ្ជើញ ចូលរួមរាប់បាត្រ បង្សុកូល វេរប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី០៧ នៅវត្ត ស្រែណូយ ភូមិស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ក្នុងនោះរួមមានក្រុមគ្រួសារ ព្រម ទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទជាច្រើន។

ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧នេះ, ឯកឧត្តម មាស សាវ៉ន និង ឯកឧត្ដម ផន ណារ៉ា រួមជាមួយប្រ ជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តបានបង្សុកូល រាប់បាតព្រះសង្ឃ និងឧទ្ទិសនូវមហាកុសលផល បុណ្យដែលបានធ្វើក្នុងថ្ងៃបុណ្យកាន់បិណ្ឌនេះ ជូនដល់បុព្វការីជន មានមាតាបីតា ជីដូនជីតា ញាត្តិការ ទាំង៧សណ្តាន ដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខ ពិសេសក៏និងឧទ្ទិសមហាកុសល នេះផងដែរជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស និងវីរៈយុទ្ធជន អ្នកស្នេហាជាតិ ដែលបានបូជាជីវិតលះបង់ សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងទឹកដីកម្ពុជា នាពេលកន្លងមក, សូមឲ្យ បុណ្យកុសលនេះ បានដល់អ្នកទាំងអស់គ្នាគ្រប់ៗគ្នា ពិសេសសុខសន្តិភាពនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។ ក្នុងឱកាសនោះ ឯ.ឧ មាស សាវ៉ន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដែលក្នុងនោះឯ.ឧ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាក បាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជា។ ឯ.ឧ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើ គ្រប់វិស័យ ក្នុងនោះវិស័យពុទ្ធចក្រក៏មានការរីកលូតលាស់ទន្ទឹមគ្នាជាមួយនឹងវិស័យអាណាចក្រផង ដែរ។ ឯ.ឧ ក៏បានសំណូមពរដល់ព្រះសង្ឃ ប្រជាពលរដ្ឋ បន្តចូលរួមការកសាង អភិវឌ្ឍន៍ជាតិ និង ការពារសុខសន្តិភាពនៅកម្ពុជា។ ឯ.ឧ ក៏បានផ្ដាំ ផ្ញើរដល់ពុទ្ធបរិស័ទ្ធទាំងអស់ត្រូវរួមគ្នាប្រឆាំងរាល់អំពើ ទាំងឡាយណាដែលនាំឲ្យប្រទេសជាតិយើងវិលទៅរកប្រទេសមានសង្គ្រាម ហើយនាំមកនូវអស្ថេរភាព សង្គមជាតិ បង្ករវិនាសកម្ម បំផ្លិចបំផ្លាញជាតិ ។ ហើយត្រូវខិតខំបង្កបង្កើនផលទាន់រដូវវស្សា ខិតខំ គោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា នឹង រួមគ្នាធ្វើឲ្យភូមិ ឃុំ មានសុវត្តិភាពជាប្រចាំ ។

ស្របពេលជាមួយគ្នានេះ ឯ.ឧ រួមជាមួយក្រុមការងារចុះជួយស្រុកទទាំងអស់ ក៏បានវេរប្រគេន ព្រះសង្ឃ នូវទ័យ្យទាន គ្រឿងឧបភោគ បរិភោគជាច្រើនមុខ មាន៖ អង្ករ , មី , ត្រីខ , ស្ករស , ទឹក ដោះគោ , ទឹកក្រូច, ទឹកសុទ្ធ , ទឹកត្រី , ទឹកស៊ីអ៊ីវ , អំបិល , ប៊ីចេង និងថវិកាចំនួន ១ លាន៦ សែនរៀល ព្រមទាំងបានចែកជូន ថវិកា ដល់លោកតា លោកយាយជី ប្រជាពលរដ្ឋ ពុទ្ធបរិស័ទជាច្រើននាក់ ផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ