ព័ត៌មាន

ពិធី​ប្រឡង​បាញ់​ស៊ីប​អាវុធ​ AK47​ ថ្នាក់​មូល​ដ្ឋាន​ របស់​សិក្ខា​កាម​ពី​បណ្តាល​អង្គភាព​ចំណុះ​យោធភូមិ​ភាគ​ទី​៥​
នាយកដ្ឋានព័ត៌មាន(៣)
90
1214 ពិធី​ប្រឡង​បាញ់​ស៊ីប​អាវុធ​ AK47​ ថ្នាក់​មូល​ដ្ឋាន​ របស់​សិក្ខា​កាម​ពី​បណ្តាល​អង្គភាព​ចំណុះ​យោធភូមិ​ភាគ​ទី​៥​

   កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ិន សុខាវុឌ្ឍី មេបញ្ជាការ​រង​យោធ​ភូមិ​ភាគ​ទី៥​ បានអញ្ជើញជាអធិបតីភាព ក្នុងវិធីប្រឡងបាញ់ស៊ីបអាវុធ AK47 ថ្នាក់មូលដ្ឋាន របស់សិក្ខា​កាម​ដែលមកពីបណ្តាលអង្គភាពចំណុះយោធភូមិភាគទី៥ កំពុងធ្វើការហ្វឹកហ្វឺននៅសាលាពលទាហានទី៥ បឹងជរាជ្យ ស្ថិតនៅ ឃុំឈើទាល ស្រុកបាណន់ខេត្តបាត់ដំបង។ នៅក្នុងពិធីប្រឡងបាញ់ស៊ីបនេះផងដែរ មានសិក្ខាកាមចូលរួមចំនួន ២០០នាក់ ចែកជា ១០ក្រុម កាយវិការដេកបាញ់ នឹងលត់ជង្គងបាញ់ ដោយក្នុងនោះលទ្ធផលទទួលបានមាន៖ ល្អណាស់១០នាក់ ល្អ៨នាក់ និងមធ្យ១៣៣នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ិន សុខាវុឌ្ឍី មេបញ្ជាការ​រង​យោធ​ភូមិ​ភាគ​ទី៥


   មានមតិផ្តាំផ្ញើក្នុងពិធីត្រួតពិនិត្យការបាញ់ស៊ីប នាពេលនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ិន សុខាវុឌ្ឍី​​ ក៏​បាន​ផ្តាំផ្ញើរដល់កម្មសិក្សាការីទាំងអស់ ពេលវិលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងទៅប្រើប្រាស់ឲ្យចំ​គោល​​​​ដៅ និងស្របតាមតួនាទីភារកិច្ចចំពោះមុខ ដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោកប្រគល់ជូន និងផ្តល់ទំនុកចិត្ត។ ត្រូវយកចិត្តទុក្ខចដាក់ខិតខំបន្តស្រាវជ្រាវឯក​សារ​បន្ថែម ក្នុងការបង្កើនចំណេះដឹងឲ្យស្របទៅនឹងសម័យបច្ចេកវិទ្យាទំនើប របស់ពិភពលោកដែលកំពុងធ្វើការ​វិវឌ្ឍន៏ជឿនលឿននាពេលបច្ចុប្បន្ន ធានារក្សាដោយសុវត្ថិភាពរាល់គ្រប់បំពាក់ សម្ភារៈបរិក្ខាបានបំពាក់មាន​សុវត្ថិភាព សំងាត់ មិនធ្លាក់ក្នុងដៃពួកអមិត្ត។ ត្រូវបន្តឆន្ទៈ ការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ បន្តគាំទ្រ និងចូលរួមអនុវត្តន៏គោលនយោបាយយុទ្ធសាស្ត្រចតុកោណ​ តំណាក់កាលទី៤ របសរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ជាប្រមុខ ប្រឆាំង​ដាច់ខាតចំពោះសកម្មភាពទាំងឡាយណា ដែលមានចរិតញុះញុង និងបង្កើតបដិវត្តន៏នៅកម្ពុជាដែលនាំ​ឲ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាម បង្កអសន្តិសុខ អស្ថេរភាព និង ការរស់នៅសុខសាន្តរបស់ប្រជា​ពល​រដ្ឋនាពេលបច្ចុប្វន្នជាដាច់ខាត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ