ព័ត៌មាន

ជំនួប​ពិភាក្សា​ការ​ងារ​រវាង ​ឯកឧត្តម​ ម៉ឹង​ សំ​ផន​ និង​ឯកឧត្តម​ ម៉ា​រែក​ លីរី​ស្គី​ ឯក​អគ្គរដ្ឋ​ទូត​នៃ​សាធារណរដ្ឋ​ឆែក​
នាយកដ្ឋានព័ត៌មាន(៣)
165
1210

    នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ ឯកឧត្តម ម៉ារែក លីរីស្គី ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

    នៅក្នុងជំនួបនោះ ឯកឧត្តម ម៉ឹង សំផន បានមានប្រសាសន៍លើកឡើង ពីការពង្រឹងពង្រីកកិច្ចសហការល្អរវាងប្រទេសទាំងពីរកម្ពុជា និងសាធារណរដ្ឋឆែក ក៏ដូចជាក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ដែលបានធ្លាប់ធ្វើជាមួយគ្នាក្នុងពេលកន្លងមក។ ឯកឧត្តម ម៉ឹង សំផន ក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋឆែក ដែលត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលនឹងទៅធ្វើទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋឆែកនៅពេលខាងមុខ ដើម្បីពង្រឹងនូវកិច្ចសហការ រវាងប្រទេសទាំងពីរអោយកាន់ តែប្រសើរឡើងថែមទៀត។

   មាន​មតិឆ្លើយតបវិញ ឯកឧត្តម ម៉ារែក លីរីស្គី ឯកអគ្គរដ្ឋទូតនៃសាធារដ្ឋឆែក បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការរីកចម្រើនឆាប់រហ័សនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ