ព័ត៌មាន

ពិធី​ផ្សព្វ​ផ្សាយ​អនុសាសន៏​សម្តេច​តេជោ ​និង​ផែន​ការ​យុទ្ធ​សាស្ត្រ​បញ្ជា្រប​យេន​ឌ័រ​ នៅ​មន្ទីរពេទ្យ​ ព្រះ​កេតុ​មាលា​
នាយកដ្ឋានព័ត៌មាន(៣)
86
1208 ពិធី​ផ្សព្វ​ផ្សាយ​អនុសាសន៏​សម្តេច​តេជោ ​និង​ផែន​ការ​យុទ្ធ​សាស្ត្រ​បញ្ជា្រប​យេន​ឌ័រ​ នៅ​មន្ទីរពេទ្យ​ ព្រះ​កេតុ​មាលា​

     នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញផ្សព្វផ្សាយឲ្យដល់នារីក្នុងកងទ័ព ទូទាំងមន្ទីរពេទ្យព្រះកេតុមាលា បានយល់ដឹងនូវផែនការយុទ្ធសាស្ត្រ បញ្ជា្របយេនឌ័រក្រសួងការពារជាតិ ឆ្នាំ២០១៦-២០២០ ព្រមទាំងអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល​សម្តេច​បាន​ថ្លែងកាលពីថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ២០១៦ ក្នុងឱកាសបើកកិច្ច ប្រជុំបូកសារុបលទ្ធផលការងារក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីប្រចាំឆ្នាំ២០១៦ កន្លងមក។ ពិធីជួបជុំនេះគឺជាការលើកទឹកចិត្តដល់យោធានារី, នាយទាហាន នាយទាហានរងទាំងពីរភេទ ដែលមានជំនាញជាវេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូ និងជំនាញផ្សេងៗ បានស្តាប់ និងទទួលយកនូវបទពិសោធន៍ល្អៗ ក្នុងសកម្មភាពការងាររបស់យុទ្ធនារី ក្នុងកងយោធពលខេមរភូមិន្ទ ដែលមានសមត្ថភាពក្នុងការបំពេញការងារក្នុង និងក្រៅប្រទេស នៅតាមបណ្តាអង្គភាពរបស់ខ្លួន ទាំងការងារស្នូលជំនាញ ការងារសង្គម និងយោធានារីដែលបានបំពេញបេសកកម្មរក្សាសន្តិភាព នៅអង្គការសហប្រជាជាតិ។

 លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ


     ក្រសួងការពារជាតិបានរៀបចំផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ បញ្រ្ជាបយេនឌ័រ ឆ្នាំ២០១៦-២០២០ របស់ខ្លួនដើម្បីធ្វើការអនុវត្ត មាន៧យុទ្ធសាស្រ្តរួមមាន៖ ទី១៖ រៀបចំបង្កើតឲ្យមានបណ្ដាញក្រុមការងារយេនឌ័រនៅតាមបណ្ដា​កង​ឯកភាពនីមួយៗ និងនៅតាមបណ្ដាយោធភូមិភាគទូទាំងខ.ភ.ម, ទី២៖ បង្កើនការយល់ដឹងអំពីទស្សនៈ​យេន​ឌ័រ​ដល់នាយទាហាន នាយទាហានរង និងពលទាហាន ទាំង២ភេទ, ទី៣៖ បង្កើនបរិមាណ និងគុណភាពដល់​នាយ​ទាហាន នាយទាហានរង និងពលទាហាន ដែលជានារី, ទី៤៖ ផ្ដល់ឱកាស និងជំរុញលើកទឹកចិត្តដល់នាយ​ទាហានជានារី ក្នុងការទទួលបានតួនាទី ធ្វើសេចក្ដីសំរេចនានាលើការងារកងទ័ព, ទី៥៖ បង្កើនការ​យក​ចិត្ត​ទុក​ដាក់ដល់គ្រួសារ យោធិន ពលី ពិការ និងយោធិនមុនចូលនិវត្តន៏, ទី៦៖ បង្កើនការយកចិត្តទុកដាក់ដល់​គ្រូ និងកីឡាការិនីក្នុងខ.ភ.ម និងទី៧៖ ត្រួតពិនិត្យវាយតំលៃការអនុវត្តន៏ផែនការយុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ។ ចំពោះអនុសាសន៏ដ៏ខ្ពង់ខ្ពស់ទាំង១១ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវរដ្ឋលេខាធិការបានលើកឡើងថា៖ សម្តេចបានណែនាំឲ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីគ្រប់ក្រសួងស្ថាប័ន និងអជ្ញាធរដែនដី បន្តអនុវត្តនូវអនុសាសន៏១១ចំណុចកន្លង​ម​ក ដើម្បីពង្រឹងការអនុវត្តផែនការសកម្មភាពការងារឆ្នាំ២០១៦ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ឲ្យទទួលបានលទ្ធផលកាន់ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។ អនុសាសន៏ទាំង១១ចំណុចរបស់ សម្តេចតេជោរួមមាន៖ ការលប់រាល់ទំរង់ នៃការរើសអើងលើស្ត្រី, ស្វែងយល់អំពីឧបសគ្គរារាំងក្នុងការបំពេញតួនាទី, រៀបចំវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសំរាប់ថ្នាក់ដឹកនាំនារី, ស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច, បង្កើនច្បាប់ជួញដូរផ្លូវភេទ, គ្រប់គ្រងឲ្យបាននូវក្រុមហ៊ុន ដែលបញ្ជូនពលការនីទៅធ្វើការប្រទេសក្រៅ, បង្កើនគំរោងជួយអភិវឌ្ឍន៏​ជនពិការជាពិសេស ស្រ្តីនិងកុមារ, រក្សាប្រពៃណីកាងារវប្បធម៌ចំពោះស្ត្រី, ដោះស្រាយចំពោះនិស្សិតនារីដោយស្រាវជ្រាវរាល់ស្ថានភាពលំបាក និងស្ត្រីត្រូវទទួលបានផលប្រយោជន៏ស្មើនឹងបុរសដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ