ព័ត៌មាន

ឯកឧត្តម ​ម៉ឹង​ សំផន​ សួរ​សុខ​ទុក្ខ​ បុគ្គលិក ​​អ្នក​​ជម្ងឺ​ មន្ទីរពេទ្យ​ព្រះកេតុមាលា ​ក្នុ​ង​ឱកាស​បុណ្យកាន់​បិណ្ឌ ​និង​បុណ្យភ្ជុំបិណ្ឌ​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
93
1207 ឯកឧត្តម ​ម៉ឹង​ សំផន​ សួរ​សុខ​ទុក្ខ​ បុគ្គលិក ​​អ្នក​​ជម្ងឺ​ មន្ទីរពេទ្យ​ព្រះកេតុមាលា ​ក្នុ​ង​ឱកាស​បុណ្យកាន់​បិណ្ឌ ​និង​បុណ្យភ្ជុំបិណ្ឌ​២០១៩​

    គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ បុគ្គលិក អ្នកជម្ងឺ មន្ទីរពេទ្យព្រះកេតុមាលា ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា បានឲ្យដឹងថា៖ ក្នុងរយៈពេល៩ខែ ក្នុង២០១៩នេះ មន្ទីរពេទ្យព្រះកេតុមាលា បានអភិវឌ្ឍន៍ជាបន្តបន្ទាប់​ទាំង​ផ្នែក​បច្ចេកទេសព្យាបាលសង្គ្រោះ ការអភិវឌ្ឍធនធានមនុស្ស ឧបករណ៍សម្ភារៈពេទ្យ ការ​កសាង​ហេដ្ឋា រចនាសម័ន្ធ កសាងអគារ និងជួសជុលកែលំអរអគារ។ ជាក់ស្តែងផ្នែក​ពិគ្រោះជម្ងឺបាន១២,៦០០នាក់, ជម្ងឺសម្រាកព្យាបាលមាន៣,៦០៦នាក់។ ក្នុងនោះមានផ្នែក​ឯកទេសថ្មី ដែលទើបចាប់ផ្តើមដំណើរការ រយៈពេលជិត១ឆ្នាំនេះ មានផ្នែកឯកទេសបេះដូង ក្នុងនោះបានវះកាត់ចោះបង្ហូរទឹក៨នាក់, ​ត​សរសៃ​ឈាម​បេះដូង​៣៥នាក់, វះកាត់​ដាក់ថ្ម​បេះដូង៩នាក់, វះកាត់បេះដូងចំហរប្រឹស១៧នាក់ និង​ដាក់​រ៉ូសឺរ​បេះដូង​១៤​នាក់​។ បានធ្វើ​ការ​​យកគ្រោះចេញពីប្រមាត់ ដោយមិនឆ្លង​កាត់​ការ​វះកាត់បាន​២៣​នាក់​ ដែល​ជាបច្ចេកទេសថ្មី​នាបច្ចុប្បន្ននេះ និងបានតសរសៃពួរក្បាលជង្គង់ បាន២០នាក់ផង​ដែរ​។​

    ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក្នុងនាមដ្នាក់ដឹកនាំក្រសួងការពារជាតិ បានថ្លែង​នូវ​ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះយោធិន និងបុគ្គលិក មន្ទីរពេទ្យព្រះកេតុមាលា ដែលបាន ខិតខំអភិវឌ្ឍន៍ខ្លួន លើការពិនិត្យព្យាបាលសុខភាព និងជួយសង្គ្រោះអាយុ​ជីវិត​យោធិន នៃខ.ភ.ម និង ប្រជាពលរដ្ឋកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានវិន័យ និងក្រមសីលធម៌។ ឯកឧត្តម បាន​បន្តថា៖ សុខភាពមនុស្សសំខាន់ណាស់ ប្រសិនបើ​សុខភាព​យើងទ្រុឌទ្រោមហើយ គឺមិនអាច ធ្វើ​អ្វី​កើតបានទៀតនោះទេ។ ហើយជម្ងឺកើតឡើង ទី១​ដោយ​សារធម្មជាតិ និងទី២កើតឡើង ដោយ​សារ​ការបង្ករឡើងដោយខ្លួនឯងផ្ទាល់តែម្តង ដូចជាមកពី​ការជក់បារី ការផឹកស្រា និង​គ្រឿន​ញៀន​ ដែលគួរត្រូវជៀសវាង ដែលវាបានបំផ្លាញខ្លួន និង​ប៉ះពាល់ដល់គ្រួសារ និងសង្គមជាតិផងដែរ។ ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ថា៖ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ នៃ​ការ​អនុវត្ត​គោលនយោបាយជាតិ​គាំពារ​សង្គម (២០១៦-២០២៥) រាជរដ្ឋាភិបាលកម្ពុជា ក៏បាន​យក​ចិត្តទុកដាក់ខ្ពស់ទៅ​ដល់​សុខមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា ដែល​ក្នុងនោះ រាជរដ្ឋាភិបាល បានបង្កើតបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្នុងគោលដៅ​ផ្ដល់នូវសេវាធានាសន្តិសុខសង្គម ដើម្បីជួយទំនុកបម្រុងដល់សុខ​មាលភាព របស់​ប្រជាពលរដ្ឋ​ខ្មែរ​ពេលចាស់ជរា និងនៅពេលរងហានិភ័យ ការងារផ្សេង​ៗ​ផង​ដែរ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព​ តម្លាភាព ប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិខ្លួន។ ​នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន បាននាំអំណោយ សម្តេច​​ពិ​ជ័យសេនា ទៀ បាញ់ និង​លោកជំទាវ ឧបត្ថម្ភ និងចែកជូនដល់យោធិនជម្ងឺចំនួន៣៣០នាក់ ដែលក្នុងម្នាក់ៗ មានមី, ត្រី​ខ​កំប៉ុង,​ ស្ករស, ទឹកដោះគោ និងថវិកា៣ម៉ឺនរៀល ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ