ព័ត៌មាន

ឯកឧត្តម​ ជៀង ​អំ​ សួរ​សុខ​ទុក្ខ​យោធិន​ពិកា​រ ៣១៧​ តា​កែន​កោះស្លា​
នាយកដ្ឋានព័ត៌មាន(៣)
91
1206 ឯកឧត្តម​ ជៀង ​អំ​ សួរ​សុខ​ទុក្ខ​យោធិន​ពិកា​រ ៣១៧​ តា​កែន​កោះស្លា​

    ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៏ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូនាយទាហានក្រសួងការពារជាតិមួយក្រុម អញ្ជើញទៅសំណេះសំណាលសួរសុខទុក្ខ នាយ និងពលទាហាន យោធិនពិការ​ នៅភូមិអភិវឌ្ឍន៏យោធិនពិការ ៣១៧ កោះស្លា ព្រមទាំងបាននាំយកអំណោយរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ទៅចែកជូនក្នុងឱកាស ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណី ព្រះពុទ្ធ សាសនា នាពេលខាងមុខ។

 ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ទិត្យ ​ម៉េង​ឡុង ​អគ្គនាយករង​យោធសេវា និងនាយកភូមិអភិវឌ្ឍន៏ យោធិនពិការ៣១៧កោះស្លា 


    ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ទិត្យ ​ម៉េង​ឡុង ​អគ្គនាយករង​យោធសេវា និងនាយកភូមិអភិវឌ្ឍន៏ យោធិនពិការ៣១៧កោះស្លា បានរាយការណ៍ជូនឱ្យបានជ្រាបអំពីសភាពការណ៏រួម នៅក្នុងមជ្ឈមណ្ឌល​ នូវចំនួនគ្រួសារយោធិនពិការ, លោកគ្រូ អ្នកគ្រូបង្រៀន និងសិស្ស មានចំនួន៤៤៣ គ្រួសារ។ ឯ.ឧ ​បានឱ្យដឹងអំពីវិស័យសិក្សាធិការមាន សាលាបឋមសិក្សា និងវិទ្យាល័យ, វិស័យសុខាភិបាល​ មានមន្ទីរពេទ្យបង្អែក ដែលមានអាគារសម្ភព ព្យាបាលជំងឺទូទៅ, ជំងឺឆ្លង, អាគារសំរាកព្យាបាល និងអាហារដ្ឋាន។ មជ្ឈមណ្ឌលមានវត្ត១ មានព្រះវិហារ មានព្រះសង្ឃគង់ចាំព្រះវស្សា មជ្ឈមណ្ឌលមានផ្សារទំហំ ៨០គុណ៣០០ម៉ែត្រ។ ផ្នែកអគ្គីសនី មជ្ឈមណ្ឌលក៏ទទួលបានជំនួយរបស់ចៃកាជប៉ុន នូវអគ្គីសនី ដើរដោយថាមពលព្រះអាទិត្យកំលាំង៥០គីឡូវ៉ាត់ ជំនួយអង្គការ កូយការ របស់កូរ៉េ កំលាំង ៦០គីឡូវ៉ាត់ និងអគ្គីសនីរដ្ឋបានតបណ្ដាញចូលមក ធ្វើឲ្យបងប្អូនមានអគ្គីសនីប្រើប្រាស់គ្រប់ក្រុមគ្រួសារ។

ឯកឧត្តម នាយឧត្តមសេនីយ៏ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ


    មានប្រសាសន៏សំណេះសំណាលជាមួយយោធិនពិការ និងក្រុមគ្រួសារក្នុងឱកាសនោះ ឯ.ឧ នាយ​ឧត្តម​សេនីយ៍​ ជៀង អំ បាន​ពាំ​នាំ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ​ពី សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និងសម្តេចនាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែគិតគូរ ដល់សុខទុក្ខនាយ និងពលទាហាន ព្រមទាំងក្រុមគ្រួសាររបស់បងប្អូនយោធិនពិការគ្រប់ពេលវេលា។ ឯ.ឧ បានបន្តទៀតថា៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹក នាំក្រសួងការពារជាតិ តែងតែដឹងគុណជានិច្ចចំពោះវីរភាព អង់អាចក្លាហាន របស់បងប្អូនជនពិការ ដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិល កន្លង មក។ ហេតុនេះហើយបានជាសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌឹត បានផ្ដល់នូវអ្វីៗទាំងអស់ គ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូន ព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការយើង កាន់​តែ​ប្រសើរពីមួយថ្ងៃទៅ មួយថ្ងៃ។ ឯ.ឧ បានថ្លែងកោតសសើរ ចំពោះនាយ និងពលទាហាន យោធិនពិការ៣១៧យើង ដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចារិក និងវិន័យរបស់ខ.ភ.ម ដោយកន្លងមកពុំដែល ធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយឡើយ។ ឯ.ឧក៏បានជូនពរដល់នាយ និងពលទាហាន យោធិនពិការ និងក្រុមគ្រួសារ សូមឲ្យវិញ្ញាណក្ខ័ន្ធ បុព្វការីជន វីរយុទ្ធជន ដែលបានទៅកាន់លោកខាងមុខតាមថែរក្សាបងប្អូន ក្នុងឱកាសពិធីភ្ជុំបិណ្ឌ ឲ្យជួបប្រទះតែនឹងសេចក្ដីសុខតរៀងទៅ។

    អំណោយ​របស់ក្រសួងការពារជាតិ ដែលបានយកទៅចែកជូនបងប្អូនក្នុងឱកាសនោះក្នុងមាន៖ ក្នុង១នាក់ទទួលបានមី៥កញ្ចប់, ត្រីខ៥កំប៉ុង, ទឹកដោះគោ១កំប៉ុង, ស្កសរ១គីឡូក្រាម និងថវិកា៦ម៉ឺនរៀល និងជូនដល់ភូមិអភិវឌ្ឍន៏យោធិនពិការ៣១៧ ចំនួន៥លានរៀល ទៀតផង។ ហើយក្នុងឱកាសថ្ងៃកាន់បិណ្ឌវេនទី៣នេះ ឯ.ឧ នាយឧត្តមសេនីយ៍ ជៀង អំ និងប្រតិភូ បានអញ្ជើញទៅរាប់បាត ប្រគេនទ័យ​ទានដល់ព្រះសង្ឃ បានធ្វើទានជូនដល់ចាស់ព្រឹទ្ធាចារ្យ ដូនជី និងតាជីថែមទៀតផង ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ