ព័ត៌មាន

នាយ​ឧត្ត​មសេនីយ៍ ​ខ្វាន់​ ស៊ាម ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​វិស្វកម្ម​ ឆ្នាំ​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
192
1199 នាយ​ឧត្ត​មសេនីយ៍ ​ខ្វាន់​ ស៊ាម ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​វិស្វកម្ម​ ឆ្នាំ​២០១៩​

     អនុវត្តន៍តាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០១៩ របស់បញ្ជាការដ្ឋានវិស្វកម្ម​ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់ចេញ នៅព្រឹកថ្ងៃ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ រាជធានីភ្នំពេញ បានប្រារព្ធពិធីបើក វគ្គហ្វឹកហ្វឺន​​បំប៉នជំនាញវិស្វកម្ម ប្រចាំឆ្នាំ២០១៩ ជូនដល់នាយទាហាន នាយទាហានរង​​ ពលទាហាន តាមបណ្តាស្ថាប័ន និង កងឯកភាពចំណុះបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ​អគ្គមេបញ្ជាការរង ខ.ភ.ម និងជា មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ​ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឧត្តមសេនីយ៍ទោ មេបញ្ជាការរង​​ បញ្ជាការដ្ឋានវិស្វកម្ម ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការរង នាយការិយាល័យ មេបញ្ជាការកងឯកភាព និងនាយទាហាន នាយទា​ហានរង ពលទាហាន ជាច្រើនរូបទៀត។

ឯកឧត្តម ឧត្តមសេនីយ៍​​ទោ ​ សឹង សុខន មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម 


     ក្នុងសុន្ទរកថា​ស្វាគមន៍ និងរបាយការណ៍ហ្វឹកហ្វឺន ​ដែលអានដោយ ឯកឧត្តម ឧត្តមសេនីយ៍​​ទោ ​ សឹង សុខន មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម បានបញ្ជាក់ថា៖ក្រោយពីអនុវត្តភារកិច្ច​​ជំនាញវិស្វកម្មនា រដូវប្រាំង តាមបណ្តាការដ្ឋានទិសខាងមុខនៃមាតុភូមិរួចមក កងឯកភាពនីមួយៗបានរួសរាន់ប្រមូលផ្តុំកម្លាំងនិងមធ្យោបាយ​​គ្រឿងបំពាក់ចូលទីតាំងដែលបានកំណត់ ​​ដើម្បីធ្វើការថែទាំជួសជុលសម្រាប់ត្រៀមអនុវត្តភារកិច្ចនៅដំណាក់កាលខាងមុខទៀត និងចាត់តាំងវគ្គហ្វឹកហ្វឺនបំប៉នទៅតាមជំនាញឯកទេសរបស់កងឯកភាពនីមួយៗ។​ជាក់​ស្តែងនៅរដូវវស្សាក្នុងឆ្នាំ​២០១៨នេះ ដោយអនុវត្តតាមផែនការហ្វឹកហ្វឺន ​បញ្ជាការដ្ឋានវិស្វកម្ម ​ស្ថាប័ន អង្គភាពចំណុះបានចាត់តាំងហ្វឹកហ្វឺនជំនាញសំខាន់ៗ និងបំប៉ន​គ្រូបង្គោលឲ្យដល់បណ្តាកងឯកភាព សម្រាប់អង្គភាពហ្វឹកហ្វឺនបន្ត ដែលមានកម្លាំងចូលរួមហ្វឹកហ្វឺន សរុបចំនួន​ ២៤៣៨នាក់ ក្នុងនោះការហ្វឹកហ្វឺនបំប៉នជំនាញចំនួន ១៦៣៧នាក់ អប់រំផ្សព្វផ្សាយផ្សេងៗចំនួន៨០១នាក់ អប់រំនយោបាយសតិអារម្មណ៍ចិត្តសាស្រ្ត កងទ័ពចំនួន ២១ លើក និងសភាពការណ៍ថ្មី ហើយយោធិនចូលរួម ២៦៦២៨នាក់។ ក្នុងការអនុវត្តភារកិច្ចជំនាញឆ្នាំ២០១៨-២០១៩កន្លងទៅនេះ នៅគ្រប់​​បណ្តាការដ្ឋាន តាមបណ្តាទិសគ្រប់កងឯកភាពបានប្រមូលផ្តុំកម្លាំង និងមធ្យោបាយគ្រឿងបំពាក់ចុះអនុវត្តភារកិច្ច ស្ថាបនាផ្លូវ-ស្ពាន ក៏ដូចជាសំណង់ផ្សេងទៀត បណ្តាអង្គភាពសម្រេចបានលទ្ធផលខ្ពស់គួរជាទីមោទនៈបំផុត និងត្រូវបានថ្នាក់ដឹកនាំក្នុង​ជួររាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ដែលបានអញ្ជើញចុះចូលរួមត្រួតពិនិត្យ និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង ពលទាហាន នៅតាមបណ្តាការដ្ឋាន​មានការកោតសរសើរ និងយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​។ ស្តែងចេញពីសកម្មភាព ​នៃការងារហ្វឹកហ្វឺន សម្រេចបានលទ្ធផលនាពេលកន្លងមក ក្រៅអំពីការងារបោសសម្អាត​មីន ​និង​ រក​ឃើញនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទនៅលើការដ្ឋាន ក្រុម EOD បានដោះបំផ្លាញដោយ​មានប្រសិទ្ធ​ភាព​ គ្រាប់បែកទម្លាក់ពីលើយន្តហោះទទួលបានដោយជោគជ័យជា​លើកដំបូង ដែលលទ្ធផលនេះបញ្ជាក់អោយឃើញអំពីសមត្ថភាពជំនាញរបស់យោធិនដែលបានបណ្តុះបណ្តាលនាពេលកន្លងមកនេះ។ ចំណណែកឯលើ​ការ​ងារ​កសាងគ្រប់គ្រង​ពង្រឹងកម្លាំងវិញ អង្គភាពបានយកចិត្តទុកដាក់ ផ្សព្វផ្សាយ អប់រំ នយោបាយ សតិអារម្មណ៍ ចិត្តសាស្រ្តដល់កងទ័ព ដើម្បីបានលើកកម្ពស់គុណភាពនយោបាយកងទ័ព គោរពវិន័យម៉ឺងម៉ាត់ មានស្មារតីទទួលខុសត្រូវខ្ពស់ មាន​​ឆន្ទៈមុតស្រួច ​ពុះពារឆ្លងកាត់រាល់ឧបសគ្គ គ្រោះថ្នាក់លំបាកមិនខ្លាចនឿយហត់ ពុះពារអនុវត្តឲ្យខាងតែបានសម្រេចជោគជ័យតាមបទបញ្ជាដែលថ្នាក់លើប្រគល់ឲ្យ ជាពិសេសចូលរួមការពារសន្តិភាពមិនឲ្យបាត់បង់ និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ​អគ្គមេបញ្ជាការរង ខ.ភ.ម និងជា មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ​ អញ្ជើញទ្បើងបំពាក់ឋានន្តរស័ក្តិជូនដល់ ​នាយទាហាន នាយទាហានរង ពលទាហានដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ចជំនាញវិស្វកម្ម

     បន្ទាប់មក គណៈអធិបតីនៃអង្គពិធីបាន អញ្ជើញទ្បើងបំពាក់ឋានន្តរស័ក្តិជូនដល់ ​នាយទាហាន នាយទាហានរង ពលទាហានដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ចជំនាញវិស្វកម្ម​ នៅបណ្តាការដ្ឋានទិសខាងមុខនៃមាតុភូមិចំនួន ១២៤៤នាក់ ក្នុងនោះថ្នាក់អនុសេនីយ៍​ ចំនួន២៤៥នាក់ ថ្នាក់នាយទាហានរងចំនួន ៩១៩នាក់ក្នុងនោះបំពាក់ឋានន្តរស័ក្តិជានិមិត្តរូប និងតែងតាំងមុខងារ ៨០នាក់​។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ​អគ្គមេបញ្ជាការរង ខ.ភ.ម និងជា មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ​ 


    ក្នុងឱកាសនោះ ឯកឧត្តម ខ្វាន់ ស៊ាម មានប្រសាសន៍សំណេះ​សំណាល និងការកោតសរសើរខ្ពស់ចំពោះស្នាដៃ នាយទាហាន នាយទាហានរង និង ពលទាហាន បញ្ជាការដ្ឋានវិស្វកម្មសម្រេចបាន​​កន្លងមក ហើយ ឯកឧត្តម បានក្រើន រំឮកដល់នាយទាហាន នាយទាហានរង ដែលបានបំពាក់ឋានន្តរស័ក្តិចំនួន១.២៤៤នាក់ នៅពេលនេះ ត្រូវយកចិត្តទុកដាក់អនុវត្តិភារកិច្ចជំនាញគ្រប់ជំនាញទាំងអស់ ដោយត្រូវប្រកាន់ភ្ជាប់នូវគុណធម៌ សីលធម៌ កុំយកអំណាចទៅគំរាមកំហែងដល់ថ្នាក់ក្រោម​ ត្រូវចេះសហការ សាមគ្គីគ្នាឲ្យបានល្អ គោរពនូវក្រិត្យច្បាប់ បទវិន័យរបស់កងទ័ព ដើម្បីដឹកនាំអង្គភាពឲ្យមានការរីកចំរើន និងសម្រេចរាល់ភារកិច្ច ដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការប្រគល់ឲ្យ។ ក្នុងខណៈនោះ ឯកឧត្តម ក្វាន់សៀម ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់​ ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជការរដ្ឋានកងទ័ពជើងគោគ រួមមាន៖ ភេសជ្ជៈចំនួន៧០០កេស គ្រាប់ពូជចំនួន១៨៧កញ្ចប់ និង ២៨គ.ក្រ​ ជូនដល់បណ្តាកងឯកភាព ចំណុះបញ្ជាការដ្ឋានវិស្វកម្ម ផងដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ