ព័ត៌មាន

ឯកឧត្តម នាង ផាត ចូលរួមក្នុងកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅសាធារណរដ្ឋកូរ៉េ
នាយកដ្ឋានព័ត៌មាន(១)
44
1195 ឯកឧត្តម នាង ផាត ចូលរួមក្នុងកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅសាធារណរដ្ឋកូរ៉េ

កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ ឯ.ឧ នាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ទៅកាន់ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមក្នុងកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន សាធារណរដ្ឋកូរ៉េ ដែលនៅក្នុងកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន សាធារណរដ្ឋកូរ៉េ មានការអញ្ជើញចូលរួមពី អនុរដ្ឋមន្ត្រី អគ្គលេខាធិការ ក្រសួងការពារជាតិ និង មន្ត្រីអមដំណើរមកពីបណ្តាប្រទេសប្រទេសអាស៊ាន ជាច្រើនរូប ។

កិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន សាធារណរដ្ឋកូរ៉េ នេះដឹកនាំដោយ ឯកឧត្តម ប៉ាក ចា មីន អនុរដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋកូរ៉េ ។ នៅក្នុងសន្ទរកថាថ្លែង បើកកិច្ចប្រជុំ ឯកឧត្តម ប៉ាក ចា មីន អនុរដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណចំពោះប្រតិភូទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុង កិច្ចប្រជុំ អនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន សាធារណរដ្ឋកូរ៉េ និង ចូលរួមក្នុងវេទិកាកិច្ចសន្ទនាការពារជាតិ ទីក្រុងសេអ៊ូល ។

ជាបន្ទាប់មកទៀត កិច្ចប្រជុំក៏បានតាមដានស្តាប់សន្ទរកថារបស់ អគ្គលេខាធិការអចិន្ត្រៃយ៍ ក្រសួងការពារជាតិថៃ ក្នុងនាមជា ប្រធានអាស៊ាន ដោយបានលើកឡើងអំពីចំណងមិត្តភាព រវាងអាស៊ាន និង សាធារណរដ្ឋកូរ៉េ ។ កិច្ចប្រជុំក៏បានតាមដានស្តាប់ បទឧទ្ទេសនាម ស្តីអំពីលទ្ធផល នៃ កិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និង សាធារណរដ្ឋកូរ៉េ ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ និង អំពីទស្សនៈ សម្រាប់កិច្ចសហប្រតិបត្តិការ ការពារជាតិ នាពេលអនាគត ដោយសាធារណរដ្ឋកូរ៉េ ផងដែល ។ នៅក្នុងកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន សាធារណរដ្ឋកូរ៉េ នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានចូលរួមធ្វើបទអន្តរាគមន៍ លើប្រធានបទ ចំនួន ពីរ រួមមាន៖ លទ្ធផលនៃកិច្ចសហប្រតិការអាស៊ាន សាធារណរដ្ឋកូរ៉េ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ និង វិធានការពង្រឹងកិច្ចសហប្រតិការ ប្រឆាំងការគំរាមកំហែង ភេរវកម្ម ។ នៅក្នុងប្រជុំនោះដែល ក៏មានប្រទេសមួយចំនួនបានចូលរួមធ្វើបទអន្តរាគមន៍ ដូចជា ៖ ប្រទេស ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម និង ម៉ាឡេស៊ី ដោយបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសរៀងៗខ្លួន ជាមួយ សាធារណរដ្ឋកូរ៉េ នាពេលកន្លងមក ។

ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន សាធារណរដ្ឋកូរ៉េ នាពេលនោះ ឯកឧត្តម នាង ផាត បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ បណ្ឌិត នីកូឡាស រឺហ្គាន់ តំណាងប្រចាំតំបន់ ឥណ្ឌូ ប៉ាស៊ីហ្វិក របស់បារាំង ដែលក្នុងជំនួបនាពេលនោះ បានផ្ដោតទៅលើសេរីភាព នៃការធ្វើនាវាចរ និង ការហោះហើរ និង ការចូលរួមប្រតិបត្តិការរក្សាសន្តិភាព។ តាមរយៈជំនួបនោះ ឯកឧត្តម នាង ផាត បានបញ្ជាក់ជូនភាគីបារាំង ពីកិច្ចខិតខំប្រឹងប្រែងរបស់បារាំងនៅក្នុងតំបន់ ឥណ្ឌូ ប៉ាស៊ីហ្វិក និង បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជា និង បារាំង ដែលបារាំងបានជួយដល់កងរាជអាវុធហត្ថ និង សាលានាយទាហានសកម្មត្មាតពង ។ ឯកឧត្តម នាង ផាត បានថ្លែងអំណរគុណចំពោះបារាំងដែលបានចាត់ទុកថា ៖ កម្ពុជាបានចូលរួមយ៉ាងសកម្ម ដើរតួនាទី ជាកណ្ដាល របស់អាស៊ាន និង ចូលរួមចំណែកក្នុងសកម្មភាព របស់អាស៊ាន ជាពិសេសភាពលេចធ្លោ នៃការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព ។


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ