ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​អនុញ្ញាត​ឱ្យ​អគ្គ​ស្នង​ការ​ទី​២ ​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ ចូល​ជួប​សម្តែង​ការ​គួរ​សម​
នាយកដ្ឋានព័ត៌មាន(៣)
69
1190 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​អនុញ្ញាត​ឱ្យ​អគ្គ​ស្នង​ការ​ទី​២ ​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ ចូល​ជួប​សម្តែង​ការ​គួរ​សម​

    នៅព្រឹកថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០១៩ នៅទីស្ដីការគណៈរដ្ឋមន្ត្រី សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យគណៈប្រតិភូអគ្គស្នងការទី២ នៃការពារប្រទេស វៀតណាមដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាម ងុកហួង អគ្គនាយក នៃអគ្គស្នងការទី២ ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ទោ ផាម ងុកហួង អគ្គនាយក នៃអគ្គស្នងការទី២ ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម


    ក្នុងជំនួបនាឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងការស្វាគមន៍ចំពោះ ឯកឧត្តមឧត្តមសេនីយ៍ទោ ផាម ងុកហួង និង សមាជិកប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញកិច្ចនៅកម្ពុជា ដើម្បីបន្តពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពរ វាងកងទ័ពប្រទេសទាំងពីរកម្ពុជាវៀតណាម ជាពិសេសការពង្រឹងទំនាក់ទំនង កិច្ចសហការរវាងស្ថាប័នទាំងពីរ រវាងអគ្គស្នងការទី២ និង អគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ចក្រសួងការពារជាតិកម្ពុជា។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសំដែងនូវក្តីសង្ឃឹមថា៖ តាមរយៈដំណើរទស្សនកិច្ចនេះ ស្ថាបន័នៃកងទ័ពនៃប្រទេសទាំងពីរ និងបានធ្វើការផ្លាស់ប្ដូរបទពិសោធន៍ ការងារជាមួយគ្នាទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហាប្រតិបត្តិការគ្នា ឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ក៏បានថ្លែងអំណរគុណដល់កងទ័ពប្រជាជនវៀតណាម ដែលកន្លង​មក​ជួយ​ឧបត្ថម​ ទាំងស្មារតីសម្ភារៈ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ដល់ខ.ភ.ម។

    មានមតិឆ្លើយតបវិញ ឯកឧត្តមឧត្តមសេនីយ៍ទោ ផាម ងុកហួង បានលើកឡើងពីទំនាក់ទំនងកិច្ចសហការរវាងកងទ័ពទាំងពីរ ពិសេសកិច្ចសហការល្អរវាងស្ថាប័ន កងទាំងពីរ ។ ឯកឧត្តម បានបញ្ចាក់ថា៖ តាមរយៈដំណើរទស្សនកិច្ចនៅកម្ពុជានេះ ស្ថានប័នកងទ័ពទាំងពីរបានធ្វើការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងនោះក៏បានធ្វើការវាយតម្លៃ ចំពោះសភាពការណ៍អន្តរជាតិ សភាពការណ៍ប្រទេសទាំងពីរ និង ក្នុងតំបន់ វិភាគសភាពការណ៍ជាយុទ្ធ សាស្ត្រទាំងក្នុងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ