ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​ពា​រជាតិ​ថៃ​
នាយកដ្ឋានព័ត៌មាន(៣)
306
1185 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​ពា​រជាតិ​ថៃ

    សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​ នឹង​អញ្ជើញ​ទៅ​ចូល​រួមការ​តាំង​ពិពរណ័​ការ​ពារ​ជាតិ​ថៃ ​លើក​ទី​៩​ និង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​អាស៊ាន ​និង​អាស៊ាន​បូក​ នៅ​ប្រទេស​ថៃ ​នៅ​ខែ​ក្រោយ​ប្រសិ​ន​បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ​នោះ។​ កិច្ច​ប្រជុំ​ និង​ការ​តាំង​ពិពរណ័​នោះ ​នឹង​ប្រព្រឹត្ត​ទៅ​នា​ពាក់​កណ្តាល​ខែ​តុលា ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ ​ដោយ​កម្ម​វិធី​នោះ​​ នឹង​មាន​បណ្តា​ប្រទេស​នៅ​លើ​ពិភព​លោក ​ចំនួន​៥០​ប្រទេស​ និង​ក្រុម​ហ៊ុន​ចំនួន​ ៥០០​ក្រុម​ហ៊ុន ​ដែល​ផលិត​នូវ​សម្ភារៈ​យោធា​ នឹង​ចូល​រួម​ក្នុង​កម្ម​វិធី​ការ​តាំង​ពិពណ៌​នោះផងដែរ។

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ​ និងនាយ​​ឧត្តម​សេនីយ៍ ​ស៊ំ​ពុន ​ប៊ុន​យ៉ាន់​ (Sumpun ​Boon​yanun​)​ អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ថៃ ​


    នៅ​ក្នុង​កិច្ច​ជំនួប​ជា​មួយ​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ នា​រសៀល​ថ្ងៃ​ទី០​៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៩ ​នៅ​វិមាន​មិត្តភាព​ ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​, ​នាយ​​ឧត្តម​សេនីយ៍ ​ស៊ំ​ពុន ​ប៊ុន​យ៉ាន់​ (Sumpun ​Boon​yanun​)​ អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ថៃ ​ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​ហ៊ុន ​ជី ​អិម ​អិល ​អិច​ហ្ស៊ីប៊ីសិន​ (G​ML​ Exhibitoin​ Thailan ​Co.ltd) ​បាន​មាន​ប្រសាសន៍​ថា​៖ ការ​តាំង​ពិពរណ៍​នេះ ​នឹង​ប្រព្រឹត្តិ​ទៅ​ស្រប​ពេល​ដំណើរការ​ កិច្ច​ប្រជុំថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​រយៈ​ពេល​បួន​ថ្ងៃ​ នៅ​ចុង​ឆ្នាំ​នេះ ​និង​មាន​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​ ប្រទេស​ចំនួន​៥​០ នៅ​លើ​ពិភព​លោក​ចូល​រួម​ទស្សនា​។​ ឯកឧត្តម ​បន្ត​ថា៖ ​ការ​តាំង​ពិពរណ៍​ការ​ពារ​ជាតិ​ថៃ ​លើក​ទី​៩​នេះ ​​គឺ​បាន​ប្រមូល​ផ្តុំនូវ​ក្រុម​ហ៊ុន ​ជាង​៥០០​ក្រុម​ហ៊ុន​ ដែល​ផលិត​នូវ​សម្ភារៈ​យោធា​ ចូល​រួម​តាំង​បង្ហាញ​នូវ​ផលិត​ផល​របស់​ពួក​គេ ​ហើយ​កម្ម​វិធី​នេះ​ក៏​​មាន​សារៈសំខាន់​ខ្លាំង​ សម្រាប់​ប្រទេស​នីមួយ​ៗ​ បាន​ស្គាល់​កាន់​តែ​ច្បាស់​នូវ ផលិត​ផល​ថ្មី​របស់​ការ​ពារ​ជាតិ​ ដែល​មាន​លក្ខណៈ​ទំនើប​ និង​ទាន់​សម័យ​ផ​ងដែរ​។​ ឯកឧត្តម ​បញ្ជាក់​បន្ថែម​ថា​៖ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​គឺ​ជា​មនុស្ស​ចាស់​ទុំ​ម្នាក់​ ដែល​តែង​តែ​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​បាន​ចូល​រួម​ផង​ដែរ​ ក្នុង​ការ​តាំង​ពិពណ៌​ការ​ពារ​ជាតិ​នេះ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៣ ​មក​នោះ។​

    ជា​ការ​ឆ្លើយ​តប​នៅ​ក្នុង​កិច្ច​ជំនួប​នោះ​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ក៏បា​ន​សន្យា​ថា នឹ​​ង​ទៅ​ចូល​រួម​នូវ​ការ​តាំង​ពិពរណ៌​នេះ ​ដោយ​សម្តេច​លើក​ឡើង​ថា​ព្រឹត្តិការណ៍​នេះ ​ស្រប​ពេល​ដែល​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​អាស៊ាន​ និង​អាស៊ាន​បូក​បើក​កិច្ច​ប្រជុំ​ព្រ​មគ្នា​ផង​ដែរ​។ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ក៏​បាន​ថ្លែង​អំណរ​អគុណ​ចំពោះ​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ថៃ ​ដែល​បាន​មក​អញ្ជើញ​សម្តេច​ដោយ​ផ្ទាល់​ ដើម្បី​ឲ្យ​ទៅ​ចូល​រួម​នូវ​ព្រឹត្តិ​ការណ៍​ខាង​លើ​នេះ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ