ព័ត៌មាន

ឯកឧត្តម​ នាង​ ផាត​ ​អញ្ជើញទៅ​ចូល​រួម​ប្រ​ជុំ​នៅ​កូរ៉េ​
នាយកដ្ឋានព័ត៌មាន(៣)
285
1184 ឯកឧត្តម​ នាង​ ផាត​ ​ទៅ​ចូល​រួម​ប្រ​ជុំ​នៅ​កូរ៉េ

    នៅ​យប់​ថ្ងៃ​ទី០៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៩ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៏ ​នាង​ ផាត​ រដ្ឋលេខាធិការ​​ប្រចាំការ​ក្រសួង​ការ​ពា​រជាតិ​ បាន​ដឹ​កនាំ​គណៈប្រតិភូ​ក្រសួង​ការពារជាតិ ​អញ្ជើញ​ទៅ​កាន់​ទី​ក្រុង​សេអ៊ូល ​នៃ​ប្រទេស​កូរ៉េ ​ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​សន្ទនា​ការពារ​សេអ៊ូល​ ២០១៩​។​ កិច្ច​ប្រជុំ​មាន​រយៈ​ពេល​ ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​​៤ ដល់​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០១៩​។​

 ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៏ ​នាង​ ផាត​ រដ្ឋលេខាធិការ​​ប្រចាំការ​ក្រសួង​ការ​ពា​រជាតិ និងលោកជំទាវ


    វត្តមាន​ជូន​ដំណើរ​គណៈ​ប្រតិភូ​យោធា​ជាន់​ខ្ព​ស់​ក្រសួង​ការ​ពារ​ជាតិ​ នា​ឱកាស​នោះ​រួម​មាន​​​៖ ឯកឧត្តម​ជា ​អគ្គនាយក​រង​ ក្រសួង​ការ​ពារ​ជាតិ​ ព្រម​ទាំង ​ឯកឧត្តម​ នាយ​ទាហាន​ជាន់​ខ្ពស់​ក្នុង​អគ្គនាយក​ដ្ឋាន​, នាយក​ដ្ឋាន​ ចំណុះ​ឲ្យ​ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គបញ្ជាការ​ ជា​ច្រើន​រូប​ទៀត​។​ ដោយ​ឡែក​ លោក​វរៈសេនីយ៍​ឯក ​ជុង​ ណាក់​សាម​ (Chung​ Naksam)​ អនុព័ន្ធ​យោធា​រដ្ឋ​កូរ៉េ ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក៏​មាន​វត្តមាន​ក្នុង​ការ​ជូន​ដំណើរ​នេះ​ផង​ដែរ​។​

    កិច្ចសន្ទនា​ការ​ពារ​សេអ៊ូល ​២០១៩​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ នៅ​ទីក្រុង​សេ​អ៊ូល​។ កិច្ច​ប្រជុំ​ត្រូវ​បាន​ចូលរួម​ដោយ​មាន​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ នៃ​បណ្តា​ប្រទេស​អាស៊ាន​ បូក​កូរ៉េ ​ហើយ​ក៏មា​ន​វត្តមាន​​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​ផ្សេង​ទៀត​ផង​ដែរ​។​ កិច្ច​សន្ទនា​ការ​ពារ​​សេ​អ៊ូល ​២០១៩​ នឹង​លើក​យក​នូវ​ប្រធាន​បទ​ដំណើរ​ការ​សន្តិភាព​នៅឧ​ប​ទ្វីប​កូរ៉េ ​និងកិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ​, បញ្ហា​ប្រឈម​នានា​ និង​ភារកិច្ច​ដែល​ត្រូវ​រួម​គ្នា​ដោះ​ស្រា​យចំពោះ ​បញ្ហា​សន្តិភាព​នៅ​ក្នុង​អាស៊ី​-អាគ្នេយ៏​, ​ពិនិត្យ​លើ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ ​និង​តុល្យភាព​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ