ព័ត៌មាន

ពិធី​សម្ពោធ​បន្ទាយ​កង​ឯកភាព​កង​កិត្តិយស​ ត្រែ​ទ័ព​
នាយកដ្ឋានព័ត៌មាន(៣)
314
1183 ពិធី​សម្ពោធ​បន្ទាយ​កង​ឯកភាព​កង​កិត្តិយស​ ត្រែ​ទ័ព​

    នៅ​ថ្ងៃ​ទី០៣​​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ បន្ទាយ​កង​ឯកភាព​កង​កិត្តិយស​ ត្រែ​ទ័ព​ដែល​មាន​ទី​តាំង​នៅ​សង្កាត់​ឃ្មួញ ​ខណ្ឌ​សែន​សុខ ​រាជ​ធានី​ភ្នំពេញ ​បាន​សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​​ ក្រោម​អធិប​តីភាព​ដ៏​ខ្ពង់​ខ្ពស់​ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​មាន​ការ​ចូល​រួម​ពី ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ វង្ស​ ពិ​សេន អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​ព្រម​ទាំង ​ឯកឧត្តម​ជា ​រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋលេខា​ធិការ​ អគ្គ​មេ​បញ្ជាការ​រង​ មេ​បញ្ជាការ​ មេ​បញ្ជាការ​រ​ង កង​ទ័​ពជើង​គោក​ ជើង​ទឹ​ក ជើង​អាកាស ​កង​រាជ​អាវុធ​ហត្ថ​ អគ្គនាយក ​អគ្គនាយក​រង​ និង​ នាយ​ទាហាន ​នាយ​ទាហាន​រង​ មក​ពី​បណ្ដា​កង​ឯកភាព​នានា​ ក្នុង​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ អគ្គ​បញ្ជាការ​ កង​ទ័ព​ជើង​ជា​ច្រើន​រូប​ទៀត​។​​​

ឯកឧត្តម ​ឧត្តម​សេនី៍ឯក​ ចន្ទ័​ សុ​ភក្ត្រា​ នាយ​រង​សេនា​ធិការ​ចំរុះ ​និង​ជា​នាយក​ទីចាត់​ការ​ហ្វឹក​ហ្វឺន


    នៅ​ក្នុង​សន្ទរ​ថា​ស្វាគមន៍ ​និង​របាយ​ការណ៍​សាង​សង់​បន្ទាយ​កង​ឯក​ភាព​កង​កិត្តិយស​ ត្រែ​ទ័ព​ ដែល​អាន​ដោយ ឯកឧត្តម ​ឧត្តម​សេនី៍ឯក​ ចន្ទ័​ សុ​ភក្ត្រា​ នាយ​រង​សេនា​ធិការ​ចំរុះ ​និង​ជា​នាយក​ទីចាត់​ការ​ហ្វឹក​ហ្វឺន​បាន​លើក​ឡើង​ពី​ប្រវត្តិ​ នៃ​ការ​បង្កើត​កង​ឯក​ភាព​ កង​កិត្តិយស ​ត្រែ​ទ័ព​ ដែល​អង្គភាព​បាន​បង្កើត​ឡើង ក្រោយ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ១៩៧៩ អតីត​សាធារណ​រដ្ឋ​ប្រជា​មានិត​កម្ពុជា​ ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ​បាន​រៀប​ចំ​បង្កើត​ឲ្យ​មាន​ភ្លេង​ត្រែ​ទ័ព​ ចំនួន​មួយ​ក្រុម​តូច​ ក្រោម​កា​រដឹក​នាំ​របស់​អគ្គស្នង​ការ​នយោបាយ ​នៃ​ក្រសួង​ការ​ពារ​ប្រទេស ​ដែល​ពេល​នោះបាន​ចាត់​លោក​​ អ៊ុន​ ស៊ូ​យ៉េត​ ធ្វើ​ការ​ប្រមែ​ប្រមូល​អ្នក​ដែល​ចេះ​ភ្លេង​ចាស់​ៗ​ នៅ​សេស​សល់​ពី​សម័យ​សង្គ្រា​ម​ និង​របប​ប្រល័យ​ពូជសាសន៍ ​ប៉ុល ពត បាន​ចំនួន៣០​នាក់ ​យក​មក​បំពាក់​បំប៉ន​ និង​បណ្ដុះ​បណ្ដាល​បន្ថែម​ រហូត​បង្កើត​បាន​ជា​ភ្លេង​ត្រែ​ទ័ព​មួយ​ក្រុម​ ដែល​បាន​ចាប់​កំណើត​ឡើង​នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា​ ឆ្នាំ ​១៩៧៩​ មាន​ទី​តាំង​ស្ថិត​នៅ​ខាង​ក្រោយ​ព្រះ​បរមរាជ​វាំង​ សម្រាប់​បម្រើ​ការ​បដិសណ្ឋារ​កិច្ច​នានា​ ជូន​រដ្ឋាភិបាល​ ចាប់​តាំង​ពី​ពេល​នោះ​មក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។​ ទាក់​ទង​ទៅ​នឹង​ការ​សាង​សង់​បន្ទាយ​ថ្មី​ ​របស់​កង​ឯក​ភាព​កង​កិត្តិយស​ត្រែទ័ព​ ឯកឧត្តម ​ចន្ទ័​ សុភក្ត្រា ​បាន​អោយ​ដឹង​ថា​៖ ​ដោយ​យោង​តាម​ ស ​ជ ​ណ ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​កំណត់​អោយ​អង្គភាព​ផ្លាស់​ប្ដូរ​ទីតាំង​ ហើយ​សាង​សង់​អគារ​ស្នាក់​នៅ​ចំនួន​០៣​ខ្នង​ ការិយាល័យ​មួយ ​ខ្នង​ រោង​រថយន្ត​មួយ​ខ្ន​ង សរុប០៥​ខ្ន​ង ស្មើ​នឹង​៦៦០០​ម៉ែត្រ​ក្រឡា ​ប៉ុន្តែ​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី ​សម្ដេច​ពិជ័យ​សេនា​ និង​ថ្នាក់​ដឹក​នាំ​អគ្គបញ្ជាការ​ ជា​ពិសេស ​ឯកឧត្តម​ ឥត សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ​ បាន​ច្នៃ​ប្រឌិត​សាង​សង់​អាគារ​សរុប០៩​ខ្នង​ មាន​ផ្ទៃ​ក្រឡាជាង​ ១​ម៉ឺន ​ម៉ែត្រ​ក្រឡា ​នៅលើ​ផ្ទៃ​ដី​សរុប​ទំហំ​១២​,៣៥០​ ម៉ែត្រ​ក្រឡា​។​

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ 


     ថ្លែង​ក្នុង​ពិធី​​សម្ពោធ​បន្ទា​យកង​ឯក​ភាព​កង​កិត្តិយស​ ត្រែ​ទ័ព​ នា​ពេល​នោះ ​សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​សំ​ដែង​នូវ​ការ​កោត​សរសើរ​ចំពោះ ​នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ ដែ​ល​មាន​គំនិត​ផ្តួច​ផ្តើម​ដឹក​នាំ​សាង​សង់​បន្ទាយ​ថ្មី​ និង​អគារ​ស្នាក់​នៅ​របស់​កង​ឯកភាព​កង​កិត្តិយស​ត្រែ​ទ័ព​នេះ​ ដែល​រួម​ចំ​ណែក​យ៉ាង​សំខាន់​ក្នុង​ការ​អនុវត្ត​ផែន​ការ​កែ​ទម្រង់​កង​យោធ​ពលខេមរ​ភូមិន្ទ ​ស្រប​តាម​ការ​អភិវឌ្ឍរីក​ចម្រើន​លើ​គ្រប់​​វិស័យ​ របស់​ប្រទេស​ជាតិ​ នា​ពេល​បច្ចុប្បន្ន​។​ សម្តេច​ពិជ័យ​សេនា ​ក៍​បាន​សំ​ដែង​ការ​ចូល​រួម​អបអរសាទរ​ចំពោះ​សមិទ្ធ​ផល​ដ៏​ថ្លៃ​ថ្លា​ ដែល​ទើប​ទទួល​បាន​នា​ពេល​នេះ ​ហើយ​សម្តេច​បាន​សំ​ដែង​នូវ​ជំនឿ​ជឿ​ជាក់​ថា​ សំណង់​អគារ​ថ្មី​នេះ ​នឹង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​ ជួយ​សម្រួល​​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​កង​ឯក​ភាព​ កង​កិត្តិយស​ត្រែ​ទ័ព​ បានមួយ​កម្រិត​ធំ ​និង​ធានា​បាន​នូវ​ប្រសិទ្ធ​ភាព​ការ​ងារ​បន្ថែម​ទៀត​។​ សម្តេច​ពិជ័យ​សេនា​​ បាន​បញ្ចា្ក​ក់​ទៀត​ថា​៖ ​កង​ឯក​ភាព ​កង​កិត្តិយស ​ត្រែ​ទ័ព ​បាន​ចូល​រួម​ចំ​ណែក​យ៉ាង​សកម្ម ​ក្នុង​ការ​ថែ​រក្សា​ការ​ពារ​សុខ​សន្តិភាព​ ស្ថេរ​ភាព​ជាតិ​ និង​សណ្តាប់​ធ្នា​ប់សង្គម​ និង​វាយ​ឲ្យ​បរាជ័យ​រាល់​ឧបាយកល​ពិស​ពុល​របស់​ពួក​អមិត្ត​ ដែល​បាន​ឃុប​ឃិត​ជា​មួយ​បរទេស​ ប៉ុន​ប៉ង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ តាម​បែប​ផែន​បដិវត្តន៍​ពណ៌​ ​ដណ្តើម​យក​អំណាច​ផ្ទុយ​ពីគោល​ការណ៍​ នៃ​លទ្ធិប្រជាធិប​តេយ្យ​។​ សម្តេចប​ន្ត​ថា៖​ កង​កិត្តិយស​ត្រែ​ទ័​ពនឹង​បន្ត​បំពេញ​ ​តួនាទី​ភារកិច្ច​របស់​ខ្លួន​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ ក្នុង​ការ​ពង្រឹង ​ពង្រីក​សមត្ថភាព​លើ​គ្រប់​ផ្នែក​ក្នុ​ងបេសកកម្ម​របស់​ខ្លួន​ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូ​វ ដើម្បី​បុព្វ​ហេតុ ​ឯករាជ្យ ​អធិបតេយ្យ​ភាព​ បូរណភាព​ដែន​ដី​ ​សុខ​សន្តិភាព ​និង​ការ​អភិវឌ្ឍ​ជូន​សង្គម​ជាតិ​ មាតុភូមិ​នៃ​យើង​​។ សម្តេច​ពិជ័យ​សេនា​​ ទៀ​ បាញ់ ​បាន​ចាត់​ទុក​ការ​សម្ពោធ​បន្ទាយ​ កង​ឯក​ភាព​ កង​កិត្តិយស​ត្រែ​ទ័ព​នាពេល​នេះ ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុក​ដា​ក់ ការ​គិត​គូរ​ការ​លំបាក​របស់​រាជ​រដ្ឋាភិបាល​ ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ដ្ឋាន​ មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​ និង​ពល​ទាហាន​ទាំង​អ​ស់ ដែ​លធ្លាប់​ឆ្លង​កាត់​ការ​លំបាក​រាប់​មិន​អស់​ ចូល​រួម​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ និង​ប្រជាជន ​ទទួល​បាន​សន្តិភាព ​និង​មាន​ការ​អភិវឌ្ឍន៍​ ប្រកប​ដោយ​មោទនភាព​នា​ពេល​បច្ចុប្បន្ន​។

   នៅ​ក្នុង​ឱកា​សនោះ​ សម្តេច​ពិជ័យ​សេនា​​ ទៀ​ បាញ់ ​ក៍​បាន​បំពាក់​គ្រឿង​ឥស្សរ​យស​ជូន​ដល់​ នាយ​ទហាន​ នាយ​ទាហាន​រ​ង ក្នុង​អង្គភាព​កង​កិត្តិយស​ត្រែទ័ព​ រួម​និង​សប្បុរស​ជន​នានា​ ​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញ​ការងារ​ និង​ បាន​ចូល​រួម​ក្នុង​ការ​ជួយ​កសាង​អង្គភាព​ កង​កិត្តិយស​ត្រែ​ទ័ព​ នា​រយៈ​ពេល​កន្លង​មក​ ៕​​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ