ព័ត៌មាន

មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក ​បើក​វគ្គ​បំប៉ន​ជំនាញ​ការ​ងារ​ភស្តុភារ​ កង​ទ័ព​ជើង​គោក ​ឆ្នាំ​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
322
1182 មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក ​បើក​វគ្គ​បំប៉ន​ជំនាញ​ការ​ងារ​ភស្តុភារ​ កង​ទ័ព​ជើង​គោក ​ឆ្នាំ​២០១៩​

     អនុវត្តន៏តាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០១៩ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ការិយាល័យទី៤ កងទ័ជើងគោក បានដាក់ចេញនូវផែនហ្វឹកហ្វឺនប្រចាំឆ្នា២០១៩ របស់ខ្លួនដោយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ បានដំណើរការបើកវគ្គបំប៉នជំនាញការងារភស្តុភារ ប្រចាំ ឆ្នាំ២០១៩ ជូនដល់យោធិន ចំណុៈកងទ័ពជើងគោក ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងមានការអញ្ជើញចូលពីសំណាក់ឯកឧត្តម ស សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឹ។ ពិធីបើកវគ្គនេះបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឹន កងទ័ពជើងគោក ពេជនីល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ឯកឧត្តម ឧត្តមសេនីយ៏ទោ ឈុន ឆេង នាយសេនាធិការរង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជនីល 


     នៅក្នុងសន្ទរកថាស្វាគមន៏របស់ ឯកឧត្តម ឧត្តមសេនីយ៏ទោ ឈុន ឆេង នាយសេនាធិការរង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជនីល បានគូសបញ្ជាក់ឲ្យដឹងថា៖ មជ្ឍមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក កើតចេញពីការបង្រួមបញ្ចូលគ្នារវាង សាលាពលទាហាន និងសាលាទ័ពព្រៃ ដោយដាក់ឈ្មោះជាសាលានាយទាហានជើងគោកចម្រុះ បន្ទាប់មកបានកែសម្រួលមកជាមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រហូតដល់បច្ចុប្បន្ន។ ដោយឡែកកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមជ្ឈមណ្ឌលដោយបានការជួយឧបត្ថម្ភទាំងស្មារតី សម្ភារៈ ថវិការ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងបានការជួយទំនុកបំរុងគាំទ្រពីសំណាក់ដៃគូរ អង្គភាពសម្ព័ន្ធមេត្រីភាព សប្បុរសជននានា និងការសន្សំសំចៃចូលរួមរបស់នាយទាហន នាយទាហានរង និងពលទាហាន នៃមជ្ឍមណ្ឌលហ្វឹកហ្វឺនកងទ័ជើងគោក ពិសេស ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានផ្តល់ អគារចំនួន ០៨ខ្នង រួមមាន , អគារទីចាត់ការ ០១ខ្នង កំពស់២ជាន់ អគាររិយាល័យយោធាចារ្យ ០១ខ្នង អគារស្នាក់នៅយោធាចារ្យ ០១ ខ្នង អគារឃ្លាំងបច្ចេកទេសអាវុធ គ្រាប់ចំនួន ០១ខ្ខង និង អគារស្នាក់នៅរបស់សិក្ខាកាមចំនួន ០៤ខ្នង កម្ពស់២ជាន់ កំពុងដំណើរការសាងសង់បានប្រមាណ ៦០ ភាគរយ ។

ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក 


     អញ្ជើញមានប្រសាសន៏នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានចាត់ទុកការងារភស្តុភាដែលបានប្រារព្ធពិធីបើកវគ្គនាពេលនេះ គឺជាភារកិច្ចមួយសំខាន់នៅក្នុងចំណោមភារកិច្ចនានា របស់កងយោធពលខេមរភូមិន្ទ ក្នុងការលើកកម្ពស់ និងបង្កើនសមត្ថភាព ប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការដឹកនាំបញ្ជា ការបំពេញភារកិច្ចប្រកបដោយជោគជ័យ ធានាជីវភាពរស់នៅជូនកងទ័ព ក៏ដូចជាការបង្កើនការដឹកនាំគ្រប់ខ្សែររយៈលើវិស័យការងារភស្តុភារ ឈានទៅសម្រេចក្នុងភារកិច្ចចាំបាច់ចំពោះមុខ។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានបន្ថែមទៀតថា៖ ជំនាញនេះក៏បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបង្កើនប្រសិទ្ធភាពដឹកនាំបញ្ជា និងការឯកភាពពីរបៀបធ្វើការងារលើវិស័យភស្តុភារ ក៏ដូចជាការធ្វើផែនការ ការគ្រប់គ្រង ការបែងចែក ការបើក ការទទួល និងការទទួលខុសត្រូវតាមលំដាប់ថ្នាក់ ការងារអនុវត្តតាមឋានានុក្រម មានតម្លាភាព ប្រសិទ្ធភាពគណនេយ្យភាព និងរហ័សទាន់ពេលវេលា សំដៅធានាបានទាំងបរិមាណ និងគុណភាព ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ចំណេះធ្វើពីគ្រូយោធាចារ្យ ត្រូវបង្កើនយកចិត្តទុកដាក់រៀនសូត្រឲ្យអស់ពីសមត្ថភាពខ្លួន ត្រូវគោរពឲ្យបាននូវវិន័យ បទបញ្ជាផ្ទៃក្នុងរបស់វគ្គឲ្យបានល្អ ត្រូវយកអស់កម្លាំងកាយចិត្តខិតខំរៀនសូត្រ ដើម្បីប្រែក្លាយជានាយទាហានដែលមានសមត្ថភាពពេញលេញ គុណភាព និងជាក់លាក់ ជារបងការពារជាតិរឹងមាំ ។

ឯកឧត្តម ឧត្តមសេនីយ៏ទោ ជ វណ្ណារិទ្ធ សេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក


     បើតាមរបាយការណ៏បើកវគ្គដែលផ្តល់ដោយ ឯកឧត្តម ឧត្តមសេនីយ៏ទោ ជ វណ្ណារិទ្ធ សេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោកបានឲ្យដឹងថា៖ វគ្គបំប៉នជំនាញ ការងារភស្តុភារ កងទ័ពជើងគោក ឆ្នាំ២០១៩ នេះ សិក្សាមានរយះពេល ៤៥ថ្ងៃ ។ ចាប់ពិថ្ងៃទី២ ខែកញ្ញា រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ មាន កម្មសិក្សាការីចូលរួមរៀនសូត្រចំនួន ៩០នាក់ សិក្ខាកាមចំនួន ៨០នាក់ គ្រូយោធាចារ្យចំនួន ១០នាក់ មកពីបណ្តាកងឯកភាពចំណុះ កងទ័ពជើងគោក។ សិក្សាខ្លឹមសារមេរៀន រួមមាន៖ ជំនាញភស្តុភារ អប់រំចិត្តសាស្ត្រ និងយោធារួម ។ នៅក្នុងឧិកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានឧបត្ថម្ភដល់វគ្គរួមមាន អង្ក ២តោន ត្រីខ ១០កេស ភេសជ្ជះ ១០០កេស ថវិការ ១០លានរៀល និងបានផ្តល់ជូនតាមការស្នើរសុំរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺន ស្នើរសុំសាងសងផ្ទះបាយចំនួន ១ខ្នង និងរថយន្ត ១២កៅអីចំនួន ១គ្រឿង ឧបត្ថម្ភបន្ថែមទឹកប្រាក់សំរាប់សិក្ខាកាម គ្រូ សំរាប់ហូបប្រចាំសរុបថវិការ ១១. ៨៨០. ០០០រៀល ផ្តល់ថវិការសំរាប់រៀបចំបើក បិទវគ្គ ថវិការចំនួន ១៦.១៦៨.០០០ ផងដែរ ៕