ព័ត៌មាន

ឯកឧត្តម​ ភួង​ ស៊ី​ផាន ​ជួប​សិក្ខា​កាម​ចំនួន​៣៦០​នាក់​ ចេញ​ទៅ​បំពេញ​កម្ម​សិក្សា​ នៅ​វៀត​ណាម​
នាយកដ្ឋានព័ត៌មាន(៣)
304
1181 ឯកឧត្តម​ ភួង​ ស៊ី​ផាន ​ជួប​សិក្ខា​កាម​ចំនួន​៣៦០​នាក់​ ចេញ​ទៅ​បំពេញ​កម្ម​សិក្សា​ នៅ​វៀត​ណាម

    ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជា​ប្រធាន​គណៈកម្មការ ជ្រើសរើស និងត្រួតពិនិត្យលក្ខណសម្បត្តិ សិក្ខាកាមមកបណ្តុះបណ្តាល​នៅក្នុង​និងក្រៅប្រទេស បានអញ្ជើញ អធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយសិក្ខាកាមចំនួន ៣៦០នាក់ ចេញទៅបំពេញកម្មសិក្សា នៅសាធារណរដ្ឋ​សង្គម​និយមវៀតណាម សម្រាប់ឆ្នាំ​សិក្សា២០១៩-២០២០ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យការពារជាតិ (ឬស្សីកែវ)។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ សុផាត នាយករង នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ


    ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ សុផាត នាយករង នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ បានឲ្យដឹងថា៖ សិក្ខាកាមយោធាកម្ពុជាដែលកំពុងសិក្សា និងបញ្ចប់វគ្គសិក្សានៅ​តាមបណ្តា​សាលា​យោធា នៃ សាធារណរដ្ឋសង្គម និយមវៀតណាម ក្នុងឆ្នាំសិក្សា២០១៨-២០១៩ សរុប​រួមចំនួន ២៩២៧ នាក់ ក្នុងនោះ រួមមាន សិក្ខាកាមកំពុងសិក្សាវគ្គបណ្តុះបណ្តាលរយៈពេលវែង ចំនួន ១៤២៩នាក់, សិក្ខាកាមកំពុង សិក្សា វគ្គបំប៉ននិងហ្វឹកហាត់ ចំនួន ៥០នាក់។ សិក្ខាកាម​បញ្ចប់វគ្គសិក្សាសរុបរួម ចំនួន ១៤៤៨នាក់ ក្នុងនោះមាន វគ្គបណ្តុះបណ្តាលរយៈពេលវែង ចំនួន ២៩០នាក់ និងវគ្គបំប៉នរយៈពេលខ្លី ចំនួន ១១៥៨នាក់។ សម្រាប់ ផែនការ​បណ្តុះ​បណ្តាល​​ឆ្នាំសិក្សា២០១៩-២០២០ សិក្ខាកាមសរុបរួមចំនួន ២៨៩៣ ត្រៀមចេញទៅបំពេញ​កម្មសិក្សា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រួមមានវគ្គ បណ្តុះ បណ្តាល ​សិក្ខាកាម​រយ:រពលវែង ចំនួន ៣០០នាក់ ក្នុងនោះមានវគ្គសិក្សាចំនួន ៣១វគ្គ និង ១៨សាលា។ ហើយ​វគ្គ​បំប៉ននិង ហ្វឹកហាត់ សិក្ខាកាមរយៈពេលខ្លី ចំនួន ១១៨៩នាក់។ ដោយឡែក សិក្ខាកាម​យោធា​វៀតណាម មក បណ្តុះបណ្តាល ភាសាអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យ​ការពារ​ជាតិ ដែល​​បច្ចុប្បន្នកំពុងសិក្សាមានចំនួន ៥៥នាក់ ហើយក្នុងផែនការឆ្នាំសិក្សា២០១៩នេះ មាន​ចំនួន ១៥នាក់ ត្រៀមនឹងមកផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជា​ប្រធាន​គណៈកម្មការ ជ្រើសរើស និងត្រួតពិនិត្យលក្ខណសម្បត្តិ សិក្ខាកាមមកបណ្តុះបណ្តាល​នៅក្នុង​និងក្រៅប្រទេស


     ឯកឧត្តម ភួង ស៊ីផាន បានមាន​ប្រសាសន៍ថា៖ ឆ្នាំនេះមានចំនួនកើន ឡើងនាយទាហាន បន្តការសិក្សានៅក្រៅប្រទេស និង​មាន​ការសំរិតសំរាំងបំផុត ដោយបានមានប្រមូលផ្តុំសិក្ខាកាម ត្រៀមអំពី លក្ខណៈសម្បត្តិ៍ និងតម្រូវ​ឲ្យ​សិក្ខាកាមរបស់យើងបានសិក្សាស្វែងយល់ និងយល់ដឹងពីលក្ខ័ណត្តិកៈទូទៅ វិន័យ ខ.ភ.ម យល់ដឹងពីរបបកំណត់របស់ក្រសួងការពារជាតិមុននឹងចេញទៅរៀននៅក្រៅប្រទេស ព្រមទាំង និង​​បាន​ត្រួតពិនិត្យសារធាតុគ្រឿងញៀនជាមុនផងដែល។ ជាមួយគ្នានេះ បានឲ្យសិក្ខាកាមទាំងអស់​​រៀន​សូត្រ​ពីការវិវត្តន៍​នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងអភិវឌ្ឍសង្គមជាតិ ពិសេស​អំពី​ការអភិវឌ្ឍន៍​លើវិស័យការពារជាតិ និង ខ.ភ.ម ទៅថ្ងៃអនាគត។ ក្រៅពីនេះសិក្ខាកាម​បាន​សិក្សាស្វែងយល់អំពីវប្បធម៌ ប្រពៃណី​ទំនាមទំលាប់ និងសេដ្ឋកិច្ចរបស់​ប្រទេសវៀតណាម​ផងដែរ ដើម្បីត្រៀមខ្លួនអនុវត្តការ​សិក្សាឲ្យទទួលបានជោគជ័យ។ ឯកឧត្តម បានបញ្ជាក់ថា៖ ដើម្បីឲ្យទទួលបានជោគជ័យនេះដែរ គណៈកម្មការ បានជ្រើសរើសយោធិនវ័យក្មេង មាន​សុខភាពល្អ ភាគច្រើនយោធិននាយទាហានបន្តវេន្ត មានវិន័យល្អ មាននិទ្ទេសល្អ​ក្នុងសិក្សា​រៀនសូត្រ និងមាននិទេសខ្ពស់ក្នុងការអនុវត្ត​បំពេញការងារនៅ​តាមបណ្តា​អង្គភាពរបស់ខ្លួន។ ក្នុងនាមសម្តេចពិជ័យសេនា ទៀបាញ់ និងថ្នាក់ដឹកនាំក្រសួងការពារជាតិ, ឯកឧត្តម ភួង ស៊ីផាន បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ត្រូវថែរក្សាប្រពៃណីដ៏ល្អ របស់ ខ.ភ.ម យកចិត្តទុកដាក់​គោរពបទបញ្ជាវិន័យរបស់សាលា ខិតខំរៀនសូត្រ ដើម្បីប្រែក្លាយ​ខ្លួន​ជា​បន្ត​វេន្ត​របស់ ខ.ភ.ម ហើយ​ពេលវិលត្រឡប់មកវិញ ចូលរួមកសាង ខ.ភ.ម ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ