ព័ត៌មាន

លោក​ជំទាវ​ ដាំ​ ដា​រិនី​ ជួប​នាយ​ទាហា​ន​ទទួល​បន្ទុក​ផ្នែក​ច្បាប់​ ខ.ភ.ម​
នាយកដ្ឋានព័ត៌មាន(៣)
311
1177 លោក​ជំទាវ​ ដាំ​ ដា​រិនី​ ជួប​នាយ​ទាហា​ន​ទទួល​បន្ទុក​ផ្នែក​ច្បាប់​ ខ.ភ.ម​

   លោក​ជំទាវ​ ដាំ ​ដា​រិនី​ រដ្ឋ​លេខា​ធិការ​ ​ក្រសួង​​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ជួប​សំណេះ​​សំណាល​​​ជាមួយ​នាយ​ទាហាន​ទទួលប​ន្ទុក​ផ្នែក​ច្បាប់ចំនួន ៥៨នាក់ ដែល​មកពី​តាម​បណ្តា​អង្គភាព នៃខ.ភ.ម ក្នុងឱកាសពិធីបិទ នៅរសៀលថ្ងៃទី២៩ ខែសីហា ម្សិល​មិញនេះ នៅអគ្គលេខាធិការ ក្រសួងការពារជាតិ។

ឯ.ឧ ឧត្តមសេនីយ៍ឯក ម៉ម សុផាត អគ្គ​លេខាធិការ​រង ក្រសួង​ការពារជាតិ និងជា​នាយក នាយកដ្ឋាន​នីតិកម្ម 


  ឯ.ឧ ឧត្តមសេនីយ៍ឯក ម៉ម សុផាត អគ្គ​លេខាធិការ​រង ក្រសួង​ការពារជាតិ និងជា​នាយក នាយកដ្ឋាន​នីតិកម្ម បានធ្វើសេចក្តីរាយការណ៍ថា នេះជាលើកទី១ នៃការជួបជុំ​នាយទាហាន​ទទួល​បន្ទុក​ផ្នែកច្បាប់នៃ ខ.ភ.ម ចំនួន៥៨នាក់ នៅតាម​បណ្តា​អង្គភាព នៃ ខ.ភ.ម បន្ថែមលើមុខងារ​ដែល​មានស្រាប់ ដើម្បីធ្វើ​ជា​សេនាធិការ ឬជាភ្នែកច្រមុះ​របស់​មេបញ្ជាការនៅតាម​បណ្តា​អង្គភាព នៃខ.ភ.ម ដើម្បីជួយបំរើនិង​ការពារ​ផលប្រយោជន៍​រួមរបស់ ខ.ភ.ម ដែលទាក់ទងទៅ​នឹងផ្លូវ​ច្បាប់។ ឯ.ឧ បានបន្តថា៖ ក្នុងជំនួបនេះ មាន​រយៈពេល​១ថ្ងៃ​ពេញ ដោយបានអញ្ជើញផ្តល់​អនុសាសន៍​ណែនាំ និងទស្សនទាន​មួយចំនួន​ពី​សំណាក់​ឯ.ឧ នាយឧត្តមសេនីយ៍ សំ វណ្ណថន ឧត្តមក្រុម​ប្រឹក្សា​ការពារជាតិ និងជាអគ្គ​លេខាធិការ​ ក្រសួង​ការពារជាតិ និងឯ.ឧ នាយឧត្តម​សេនីយ៍ ឃុន វុធ អនុរដ្ឋលេខធិការក្រសួង​ការពារ​ជាតិ​។ ជាមួយគ្នានេះ បានសិក្សា​ស្វែង​យល់អំពីច្បាប់ អនុក្រឹត្យ ព្រះរាជក្រឹត្យ លក្ខ័ណត្តិកៈ​ទូទៅ​របស់ ខ.ភ.ម និងលិខិត​បទដ្ឋាន​គតិយុត្តិផ្សេងៗមួយចំនួន ដើម្បីជាទុនក្នុងការធ្វើជា​សេនាធិការ​លើ​ផ្នែក​ច្បាប់​​ដល់​មេបញ្ជាការ​របស់ខ្លួន។

លោក​ជំទាវ​ ដាំ ​ដា​រិនី​ រដ្ឋ​លេខា​ធិការ​ ​ក្រសួង​​ការ​ពារ​ជាតិ​ 


   លោកជំទាវ ដាំ ដារិនី ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ បានថ្លែងការអបអរសាទរ​ចំពោះវត្តមានរបស់នាយទាហាន​ទទួល​បន្ទុក​ផ្នែកច្បាប់ នៅតាម​បណ្តា​អង្គភាព នៃខ.ភ.ម ដែល​បានបង្កើតឡើងនាពេលនេះ។ ឯ.ឧ ក៏បានសម្តែងនូវការកោតសរសើរផងដែរ​ចំពោះ​នាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចរបស់​ខ្លួន​ប្រកបដោយប្រសិទ្ធភាពខ្ពស់នាពេល​កន្លងមក ហើយបានធ្វើជាសេនាធិការ​ដល់ក្រសួង​ការពារជាតិ ដែលទាក់ទងទៅនឹង​បញ្ហា​ផ្លូវច្បាប់។ លោកជំទាវ ដាំ ដារិនី បានមាន​ប្រសាសន៍​ថា៖ ច្បាប់មានលក្ខណៈស្មុគស្មាញណាស់ ដែលទាមទារឲ្យមន្ត្រី​ទទួល​បន្ទុក​ផ្នែកច្បាប់​របស់​យើង សិក្សាស្វែងយល់ឲ្យបានច្រើន និងស៊ីជំរៅផងដែរ។ លោកជំទាវ បានបន្តថា៖ ​មានច្បាប់​ជាច្រើនដែលក្រសួងការពារជាតិ កំពុងរៀបចំ ពិនិត្យ ការពារ និងអនុវត្តផងដែរ ដើម្បី​ការពារ​ផលប្រយោជន៍របស់ ខ.ភ.ម ។ លោកជំទាវ រដ្ឋលេខាធិការ បានឯកភាពទៅតាមការសំណើរ​របស់នាយកដ្ឋាននីតិកម្ម សុំជួបជុំនាយទាហានទទួលបន្ទុក​ផ្នែកច្បាប់ នៃខ.ភ.ម នៅរយៈពេល​៦ខែខាងមុខ ដើម្បីជួបជុំពិភាក្សា​ផ្លាស់ប្តូរយោបល់​ទៅ​នឹងបញ្ហាច្បាប់ ដើម្បីរិះរកវិធីសាស្ត្រ​យ៉ាងណា ជួយបម្រើនិង​ការពារ​​នូវ​ផលប្រយោជន៍​របស់ ខ.ភ.ម ស្របទៅតាមផ្លូវច្បាប់ និង​គុណបំណាច់ក្នុងការការពារជាតិមាតុភូមិ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ