ព័ត៌មាន

ឯកឧត្តម​ សំ​ វណ្ណ​ថន​ ជួប​នាយ​ទាហាន​ទទួក​បន្ទុក​ផ្នែក​ច្បាប់​ ខ.ភ.ម​
នាយកដ្ឋានព័ត៌មាន(៣)
286
1178 ឯកឧត្តម​ សំ​ វណ្ណ​ថន​ ជួប​នាយ​ទាហាន​ទទួក​បន្ទុក​ផ្នែក​ច្បាប់​ ខ.ភ.ម​

    ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​សំ ​វណ្ណ​ថន​ អគ្គ​លេខា​ធិការ​ នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​ និង​ជា​អគ្គ​លេខា​ធិការ​​ក្រសួង​​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ជួប​សំណេះ​​សំណាល​​​ជាមួយ​នាយ​ទាហាន​ទទួល​បន្ទុក​ផ្នែក​ច្បាប់​ចំនួន​៥៨​នាក់​ ដែល​ម​កពី​តាម​​បណ្តា​​អង្គភាព ​នៃ​ខ.ភ.ម ​នៅ​ព្រឹក​ថ្ងៃទី​២៩​ ខែ​សីហា​នេះ ​នៅ​អគ្គ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​។​

ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ម៉ម​ សុ​ផាត​ អគ្គ​​លេខា​ធិការ​​រ​ង អគ្គ​​លេខា​ធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជា​តិ និង​ជា​នាយក ​នាយក​ដ្ឋាន​​នីតិកម្ម


    នៅ​ក្នុង​សន្ទរក​ថា​ស្វាគមន៍​របស់​ ឯ.ឧ ​ឧត្តម​សេនីយ៍​ឯក​ ម៉ម​ សុ​ផាត​ អគ្គ​​លេខា​ធិការ​​រ​ង អគ្គ​​លេខា​ធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជា​តិ និង​ជា​នាយក ​នាយក​ដ្ឋាន​​នីតិកម្ម​ បាន​ឲ្យ​ដឹង​ថា​៖ នេះ​ជា​លើក​ទី១​ នៃ​ការ​ជួប​ជុំ​នាយ​ទាហាន​​ទទួល​​បន្ទុក​​ផ្នែក​ច្បាប់​ នៃ​ខ.ភ.ម ​ដែល​ក្រសួង​​ការពា​រជា​តិ ​បាន​សម្រេច​បង្កើត​ឡើង​នូវ​​នា​យទាហាន​​ទទួល​​បន្ទុក​​ផ្នែក​ច្បាប់​ចំនួន​៥៨​នាក់​ នៅ​តាម​​បណ្តា​​អង្គភាព ​នៃ​ខ.ភ.ម​ បន្ថែម​លើមុ​ខងារ​​ ដែល​​មា​នស្រាប់​  ដើម្បី​ធ្វើ​​ជា​​សេនា​ធិការ​ ឬជា​ភ្នែក​ច្រមុះ របស់​មេ​បញ្ជាការ​នៅ​តាម​​បណ្តា​​អង្គភាព ​នៃ​ខ.ភ.ម ​ដើម្បី​ជួយ​បំរើ ​និង​​ការ​ពារ​​ផល​ប្រយោជន៍​​រួម​របស់ ​ខ.ភ.ម​ ដែល​ទាក់​ទង​ទៅ​​នឹង​ផ្លូវ​​ច្បាប់​។​ ឯ.ឧ បា​នលើក​​ឡើង​ថា​៖ បច្ចុប្បន្ន​នៅ​តាម​​ស្ថាប័ន​រដ្ឋ​ និង​សហ​គ្រាស​ឯកជន ​និង​កង​ទ័ព​ ​​នៃ​បណ្តា​​​ប្រទេស​​​​លើ​ពិភព​លោក​មួយ​​ចំនួន ​រួម​មាន​​ក​ង​ទ័ព​ប្រជាជន​វៀត​ណាម ​កង​ទ័ព​អូស្ត្រាលី​ និង​កង​ទ័ព​​សហរដ្ឋ​អាមេរិក​ សុទ្ធ​​​តែ​​បា​នបង្កើត​​ជំនួយ​ការ​ និង​នាយ​ទាហាន ​ទទួល​បន្ទុក​ផ្នែក​ច្បាប់​នេះ​ ដើម្បី​ជួយ​បំរើ ​និង​​កា​រ​ពារ​​ផ​ល​ប្រយោជន៍​​​​រួម និង​កង​ទ័ពដែ​ល​ទាក់​ទង​ទៅ​​នឹង​បញ្ហា​ផ្លូវ​​ច្បាប់​​នេះ​​ផង​ដែរ​។

 ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​សំ ​វណ្ណ​ថន​ អគ្គ​លេខា​ធិការ​ នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​ និង​ជា​អគ្គ​លេខា​ធិការ​​ក្រសួង​​ការ​ពារ​ជាតិ ​


    ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​សំ ​វណ្ណ​ថន​ ក្នុង​នាម​សម្តេច​ពិជ័យ​សេនា ​ទៀ​ បាញ់​ និង​​ថ្នា​ក់ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​បានថ្លែង​ការ​អបអរសាទរ​ចំពោះ​វត្តមាន​ របស់​នាយ​ទាហាន​​ទទួល​​បន្ទុក​​ផ្នែក​ច្បាប់​ នៅ​តាម​​បណ្តា​​អង្គភាព ​នៃ​ខ.ភ.ម​ ដែល​បាន​បង្កើត​ឡើង​នា​ពេល​នេះ។​​ ឯ.ឧ ​ក៏​បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ផង​ដែរ​ ចំពោះ​នាយកដ្ឋាន​នីតិកម្ម ​ក្រសួង​ការ​ពារ​ជាតិ​ ដែល​បាន​ខិត​ខំ​បំពេញ​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​នា​ពេល​​កន្ល​ងមក ​ហើយ​បាន​ធ្វើ​ជា​សេនាធិការ​ដល់​ក្រសួង​ការ​ពារជា​តិ​ ដែល​ទាក់​ទង​ទៅ​នឹង​​បញ្ហា​​ផ្លូវ​ច្បាប់​។​ ឯ.ឧ​ នាយ​ឧត្ត​មសេនីយ៍ ​មាន​ប្រសាសន៍​ថា​៖ បច្ចុប្បន្ន​ការ​កែទ​ម្រង់​ ខ.ភ.ម​ ត្រូវ​ការ​គតិ​យុត្តិ​​ជា​ច្រើន​ ដើម្បី​បំរើ​ដល់​ការអ​នុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។ ​ឯ.ឧ ​បាន​បន្ត​ថា​៖ កន្លង​មក​​ក្រសួង​ការ​ពារ​ជាតិ ​មាន​អាយ្យការ​ តុលាការ​យោធា ​នាយក​ដ្ឋាន​នីតិកម្ម​​ និង​​នគរ​បាល​យុត្តិធម៌​ ដែល​មាន​​ក​ង​រាជ​អាវុធហត្ថ​បាន​ដើរ​តួ​​ស្នូល​ ចូល​រួម​អនុវត្ត​ការ​ងារ​​ផ្លូវ​ច្បាប់​។​ តែ​ទោះបី​មាន​​ស្ថាប័ន​ច្បាប់​​យ៉ាង​នេះ​ក្តី​ ក៏​ក្រសួង​ការ​ពារ​ជាតិ ​និង​ខ.ភ.ម​ មិន​ទាន់​មាន​​សមត្ថភាព​​គ្រប់​គ្រាន់​​​នៅ​ឡើយ ​នៅ​ក្នុង​ការ​ការ​ពារ​ផល​ប្រយោជន៍​របស់​ខ្លួន​ ក្នុង​ពេល​មាន​​ការ​រំលោភ​បំពាន​​ណា​​​មួយ​កើតឡើ​ង ដូចជា​បញ្ហា​ទំនាស​ដី​ធ្លី​ជា​ដើម​នោះ។​ ​ឯ.ឧ​ នាយ​ឧត្តម​​សេនីយ៍ ​សំ ​វណ្ណ​ថន ​បាន​ផ្តាំផ្ញើរ​ដល់​នាយក​ដ្ឋាន​នីតិកម្ម​ និង​នាយទា​ហាន​ទទួល​បន្ទុក​​ផ្នែក​ច្បាប់​ នៃ​ខ.ភ.ម​ យក​ចិត្ត​​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ ដោយ​មាន​កិច្ច​សហការ​​ល្អ​ជា​មួយ​ នឹង​​ក្រុម​​មេធាវី​​​ប្រចាំ​ក្រសួង​ និង​តាម​បណ្តា​យោធ​ភូមិ​ភាគ ​ដើម្បី​ជួយ​បម្រើ​ និង​​កា​រពារ​​​នូវ​​ផ​លប្រយោជន៍​​របស់ ​ខ.ភ.​ម ស្រប​តាម​ផ្លូវ​ច្បាប់ ​​​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ